មិនមែនដល់យើងខ្ញុំឡើយ ព្រះយេហូវ៉ាអើយ មិនមែនដល់យើងខ្ញុំឡើយ គឺដល់ព្រះនាមរបស់ព្រះអង្គវិញ ដែលត្រូវថ្វាយសិរីរុងរឿង ដោយព្រោះសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គ និងដោយព្រោះសេចក្ដីពិតត្រង់របស់ព្រះអង្គ!
ទំនុកតម្កើង 79:9 - ព្រះគម្ពីរខ្មែរសាកល ព្រះនៃសេចក្ដីសង្គ្រោះរបស់យើងខ្ញុំអើយ សូមជួយយើងខ្ញុំ ដោយយល់ដល់សិរីរុងរឿងនៃព្រះនាមរបស់ព្រះអង្គផង! សូមរំដោះយើងខ្ញុំ ហើយលុបលាងបាបរបស់យើងខ្ញុំផង ដោយយល់ដល់ព្រះនាមរបស់ព្រះអង្គ! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱព្រះនៃការសង្គ្រោះរបស់យើងខ្ញុំអើយ សូមជួយយើងខ្ញុំ ដោយយល់ដល់សិរីល្អនៃព្រះនាមព្រះអង្គ សូមប្រាសយើងខ្ញុំឲ្យរួច ហើយអត់ទោសអំពើបាបរបស់យើងខ្ញុំផង ដោយយល់ដល់ព្រះនាមព្រះអង្គ! ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឱព្រះជាម្ចាស់ជាព្រះសង្គ្រោះនៃយើងខ្ញុំអើយ សូមយាងមកជួយយើងខ្ញុំ ដោយយល់ដល់ សិរីរុងរឿងនៃព្រះនាមរបស់ព្រះអង្គ សូមរំដោះយើងខ្ញុំ និងលើកលែងទោសយើងខ្ញុំឲ្យរួចពីបាប ដោយយល់ដល់ព្រះនាមរបស់ព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱព្រះដ៏ជួយសង្រ្គោះយើងខ្ញុំអើយ សូមជួយយើងខ្ញុំ ដោយយល់ដល់សិរីល្អនៃព្រះនាមទ្រង់ សូមប្រាសឲ្យយើងខ្ញុំរួច ហើយអត់ទោសអំពើបាប របស់យើងខ្ញុំផង ដោយយល់ដល់ព្រះនាមទ្រង់ អាល់គីតាប ឱអុលឡោះជាម្ចាស់សង្គ្រោះនៃយើងខ្ញុំអើយ សូមមកជួយយើងខ្ញុំ ដោយយល់ដល់ សិរីរុងរឿងនៃនាមរបស់ទ្រង់ សូមរំដោះយើងខ្ញុំ និងលើកលែងទោសយើងខ្ញុំឲ្យរួចពីបាប ដោយយល់ដល់នាមរបស់ទ្រង់។ |
មិនមែនដល់យើងខ្ញុំឡើយ ព្រះយេហូវ៉ាអើយ មិនមែនដល់យើងខ្ញុំឡើយ គឺដល់ព្រះនាមរបស់ព្រះអង្គវិញ ដែលត្រូវថ្វាយសិរីរុងរឿង ដោយព្រោះសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គ និងដោយព្រោះសេចក្ដីពិតត្រង់របស់ព្រះអង្គ!
ព្រះយេហូវ៉ាអើយ សូមលើកលែងទោសអំពើទុច្ចរិតរបស់ទូលបង្គំផង ដោយយល់ដល់ព្រះនាមរបស់ព្រះអង្គ ដ្បិតអំពើទុច្ចរិតរបស់ទូលបង្គំធំក្រៃលែង។
ដ្បិតព្រះអង្គជាថ្មដា និងជាបន្ទាយនៃទូលបង្គំ; ដោយយល់ដល់ព្រះនាមរបស់ព្រះអង្គ ព្រះអង្គទ្រង់ដឹកនាំ និងនាំផ្លូវទូលបង្គំ។
អំពើទុច្ចរិតបានឈ្នះទូលបង្គំ; ចំពោះការបំពានរបស់យើងខ្ញុំ ព្រះអង្គនឹងលុបលាងវាចេញ។
យើង គឺយើងហ្នឹងហើយ ជាព្រះអង្គនោះ ដែលលុបការបំពានរបស់អ្នកចេញដោយយល់ដល់ខ្លួនយើង ហើយយើងនឹងមិននឹកចាំបាបរបស់អ្នកទៀតឡើយ។
ដោយយល់ដល់នាមរបស់យើង យើងនឹងបង្អង់កំហឹងរបស់យើង ដោយយល់ដល់សេចក្ដីសរសើរតម្កើងដល់យើង យើងនឹងទប់កំហឹងចំពោះអ្នក ដើម្បីកុំឲ្យយើងបានកាត់អ្នកចេញឡើយ។
ព្រះអម្ចាស់អើយ សូមសណ្ដាប់ផង! ព្រះអម្ចាស់អើយ សូមលើកលែងទោសផង! ព្រះអម្ចាស់អើយ សូមប្រុងស្ដាប់ ហើយប្រព្រឹត្តផង! ព្រះនៃទូលបង្គំអើយ សូមកុំបង្អង់ឡើយ ដោយយល់ដល់អង្គទ្រង់ ដ្បិតទីក្រុងរបស់ព្រះអង្គ និងប្រជារាស្ត្ររបស់ព្រះអង្គត្រូវបានហៅតាមព្រះនាមរបស់ព្រះអង្គ”។
សេចក្ដីមេត្តា និងការលើកលែងទោសជារបស់ព្រះអម្ចាស់ដ៏ជាព្រះនៃយើងខ្ញុំ ទោះបីជាយើងខ្ញុំបានបះបោរនឹងព្រះអង្គ
ប្រសិនបើអ្នករាល់គ្នាមិនស្ដាប់តាម ប្រសិនបើអ្នករាល់គ្នាមិនយកចិត្តទុកដាក់ថ្វាយសិរីរុងរឿងដល់នាមរបស់យើងទេ នោះយើងនឹងបញ្ជូនបណ្ដាសាមកលើអ្នករាល់គ្នា ហើយដាក់បណ្ដាសាដល់ពររបស់អ្នករាល់គ្នាផង។ មែនហើយ យើងបានដាក់បណ្ដាសាហើយ ដោយព្រោះអ្នករាល់គ្នាមិនបានយកចិត្តទុកដាក់”។
និងសម្រាប់ការសរសើរតម្កើងដល់សិរីរុងរឿងនៃព្រះគុណរបស់ព្រះអង្គ ដែលព្រះអង្គបានប្រោសប្រទានមកយើងក្នុងព្រះបុត្រាដ៏ជាទីស្រឡាញ់។