ចូរដឹងថាព្រះយេហូវ៉ា ព្រះអង្គជាព្រះ! គឺព្រះអង្គហើយ ដែលបង្កើតយើង ហើយយើងជារបស់ព្រះអង្គ; យើងជាប្រជារាស្ត្ររបស់ព្រះអង្គ និងជាចៀមនៅវាលស្មៅរបស់ព្រះអង្គ។
ទំនុកតម្កើង 79:13 - ព្រះគម្ពីរខ្មែរសាកល ធ្វើដូច្នេះ យើងខ្ញុំដែលជាប្រជារាស្ត្ររបស់ព្រះអង្គ និងជាចៀមនៅវាលស្មៅរបស់ព្រះអង្គ នឹងអរព្រះគុណដល់ព្រះអង្គជារៀងរហូត; យើងខ្ញុំនឹងថ្លែងសេចក្ដីសរសើរតម្កើងនៃព្រះអង្គពីជំនាន់មួយទៅជំនាន់មួយ៕ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យ៉ាងនោះ យើងខ្ញុំដែលជាប្រជារាស្ត្រ និងជាហ្វូងចៀមនៅក្នុងវាលស្មៅរបស់ព្រះអង្គ នឹងអរព្រះគុណដល់ព្រះអង្គជារៀងរហូត យើងខ្ញុំនឹងពោលសរសើរតម្កើងព្រះអង្គ គ្រប់ជំនាន់តរៀងទៅ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯយើងខ្ញុំដែលជាប្រជារាស្ត្រ និងជាហ្វូងចៀមរបស់ព្រះអង្គ នឹងនាំគ្នាលើកតម្កើងព្រះអង្គអស់កល្បជានិច្ច យើងខ្ញុំនឹងសរសើរតម្កើងព្រះអង្គ អស់កល្បជាអង្វែងតរៀងទៅ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ យ៉ាងនោះ យើងខ្ញុំ ជារាស្ត្ររបស់ទ្រង់ ហើយជាហ្វូងចៀមនៅទីគង្វាលទ្រង់ យើងខ្ញុំនឹងអរព្រះគុណដល់ទ្រង់ជាដរាបតទៅ យើងខ្ញុំនឹងសំដែងសេចក្ដីសរសើររបស់ទ្រង់ នៅអស់ទាំងដំណតរៀងទៅ។ អាល់គីតាប រីឯយើងខ្ញុំដែលជាប្រជារាស្ត្រ និងជាហ្វូងចៀមរបស់ទ្រង់ នឹងនាំគ្នាលើកតម្កើងទ្រង់អស់កល្បជានិច្ច យើងខ្ញុំនឹងសរសើរតម្កើងទ្រង់ អស់កល្បជាអង្វែងតរៀងទៅ។ |
ចូរដឹងថាព្រះយេហូវ៉ា ព្រះអង្គជាព្រះ! គឺព្រះអង្គហើយ ដែលបង្កើតយើង ហើយយើងជារបស់ព្រះអង្គ; យើងជាប្រជារាស្ត្ររបស់ព្រះអង្គ និងជាចៀមនៅវាលស្មៅរបស់ព្រះអង្គ។
ជំនាន់មួយនឹងសរសើរកិច្ចការរបស់ព្រះអង្គដល់ជំនាន់មួយទៀត ហើយប្រកាសកិច្ចការដ៏មានព្រះចេស្ដារបស់ព្រះអង្គ។
វាល់ព្រឹកវាល់ល្ងាច យើងខ្ញុំអួតក្នុងព្រះ ហើយយើងខ្ញុំនឹងអរព្រះគុណដល់ព្រះនាមរបស់ព្រះអង្គជារៀងរហូត។ សេឡា
យើងនឹងធ្វើឲ្យគេនឹកចាំឈ្មោះរបស់អ្នកនៅគ្រប់ជំនាន់ទាំងអស់ ដោយហេតុនេះ ប្រជាជាតិនានានឹងអរគុណអ្នក ជារៀងរហូតអស់កល្បជានិច្ច៕
ឱព្រះអើយ ហេតុអ្វីបានជាព្រះអង្គបោះបង់យើងខ្ញុំចោលជារៀងរហូតដូច្នេះ? ហេតុអ្វីបានជាព្រះពិរោធរបស់ព្រះអង្គហុយឡើងទាស់នឹងហ្វូងចៀមនៅវាលស្មៅរបស់ព្រះអង្គដូច្នេះ?
ព្រះយេហូវ៉ាអើយ សូមនឹកចាំការនេះផង គឺការដែលខ្មាំងសត្រូវបានត្មះតិះដៀល និងការដែលប្រជារាស្ត្រឆោតល្ងង់បានប្រមាថព្រះនាមរបស់ព្រះអង្គ!
ឱព្រះអើយ សូមក្រោកឡើងកាន់ក្ដីឲ្យអង្គទ្រង់ផង សូមនឹកចាំការត្មះតិះដៀលវាល់ព្រឹកវាល់ល្ងាចចំពោះព្រះអង្គពីមនុស្សឆោតល្ងង់ផង!
ដ្បិតព្រះអង្គជាព្រះរបស់យើង ហើយយើងជាប្រជារាស្ត្រនៃវាលស្មៅរបស់ព្រះអង្គ និងជាចៀមនៅក្នុងព្រះហស្តរបស់ព្រះអង្គ។ ឱបើថ្ងៃនេះ អ្នករាល់គ្នាឮព្រះសូរសៀងរបស់ព្រះអង្គទៅអេះ!
ជាប្រជារាស្ត្រដែលយើងបានសូនសម្រាប់ខ្លួនយើង ដើម្បីឲ្យពួកគេថ្លែងសេចក្ដីសរសើរតម្កើងដល់យើង។