Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 79:13 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 រីឯ​យើង​ខ្ញុំ​ដែល​ជា​ប្រជា‌រាស្ត្រ និង​ជា​ហ្វូង​ចៀម​របស់​ព្រះអង្គ នឹង​នាំ​គ្នា​លើក​តម្កើង​ព្រះអង្គ​អស់‌កល្ប​ជានិច្ច យើង​ខ្ញុំ​នឹង​សរសើរ​តម្កើង​ព្រះអង្គ អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

13 ធ្វើដូច្នេះ យើងខ្ញុំ​ដែលជា​ប្រជារាស្ត្រ​របស់ព្រះអង្គ និង​ជា​ចៀម​នៅ​វាលស្មៅ​របស់ព្រះអង្គ នឹង​អរព្រះគុណ​ដល់​ព្រះអង្គ​ជារៀងរហូត​; យើងខ្ញុំ​នឹង​ថ្លែង​សេចក្ដីសរសើរតម្កើង​នៃ​ព្រះអង្គ​ពីជំនាន់មួយទៅជំនាន់មួយ​៕

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 យ៉ាង​នោះ យើង​ខ្ញុំ​ដែល​ជាប្រជា‌រាស្ត្រ និង​ជា​ហ្វូង​ចៀម​នៅ​ក្នុង​វាល​ស្មៅរបស់​ព្រះ‌អង្គ នឹង​អរ​ព្រះ‌គុណដល់​ព្រះ‌អង្គ​ជា​រៀង​រហូត យើង​ខ្ញុំ​នឹងពោល​សរសើរ​តម្កើង​ព្រះ‌អង្គ គ្រប់​ជំនាន់​តរៀង​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 យ៉ាង​នោះ យើង​ខ្ញុំ ជា​រាស្ត្រ​របស់​ទ្រង់ ហើយ​ជា​ហ្វូង​ចៀម​នៅ​ទី​គង្វាល​ទ្រង់ យើង​ខ្ញុំ​នឹង​អរ​ព្រះ‌គុណ​ដល់​ទ្រង់​ជា​ដរាប​ត​ទៅ យើង​ខ្ញុំ​នឹង​សំដែង​សេចក្ដី​សរសើរ​របស់​ទ្រង់ នៅ​អស់​ទាំង​ដំណ​ត​រៀង​ទៅ។

សូមមើលជំពូក ចម្លង

អាល់គីតាប

13 រីឯ​យើង​ខ្ញុំ​ដែល​ជា​ប្រជា‌រាស្ត្រ និង​ជា​ហ្វូង​ចៀម​របស់​ទ្រង់ នឹង​នាំ​គ្នា​លើក​តម្កើង​ទ្រង់​អស់‌កល្ប​ជា‌និច្ច យើង​ខ្ញុំ​នឹង​សរសើរ​តម្កើង​ទ្រង់ អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 79:13
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ចូរ​ដឹង​ថា ព្រះ‌អម្ចាស់​ពិត​ជា​ព្រះ‌ជាម្ចាស់​មែន! ព្រះអង្គ​បាន​បង្កើត​យើង​មក យើង​ជា​ប្រជា‌រាស្ដ្រ​របស់​ព្រះអង្គ ហើយ​ជា​ប្រជា‌ជន​ដែល​ព្រះអង្គ​ថែ‌រក្សា។


សូម​ឲ្យ​មនុស្ស​នៅ​គ្រប់​ជំនាន់ លើក​តម្កើង​ស្នា​ព្រះ‌ហស្ដ​របស់​ព្រះអង្គ សូម​ឲ្យ​គេ​រៀប​រាប់​អំពី​កិច្ចការ​ដ៏​អស្ចារ្យ ដែល​ព្រះអង្គ​បាន​ធ្វើ


ឱ​ព្រះ‌ជាម្ចាស់​អើយ យើង​ខ្ញុំ​លើក​តម្កើង សិរី‌រុងរឿង​របស់​ព្រះអង្គ​ជា​រៀង​រាល់​ថ្ងៃ ហើយ​យើង​ខ្ញុំ​នឹង​សរសើរ​តម្កើង ព្រះ‌នាម​របស់​ព្រះអង្គ​អស់‌កល្ប​ជានិច្ច។ - សម្រាក


ទូលបង្គំ​នឹង​ថ្លា‌ថ្លែង​រំឭក​ពី​ព្រះ‌នាម របស់​ព្រះអង្គ​រហូត​ត​ទៅ ហើយ​ប្រជា‌រាស្ត្រ​នានា​ក៏​នឹង​នាំ​គ្នា​លើក​តម្កើង ព្រះអង្គ​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ​ដែរ។


ព្រះ‌ជាម្ចាស់​អើយ ហេតុ​អ្វី​បាន​ជា​ព្រះអង្គ​បោះ​បង់​ចោល យើង​ខ្ញុំ​រហូត​ដូច្នេះ? ហេតុ​អ្វី​បាន​ជា​ទ្រង់​ព្រះ‌ពិរោធ​នឹង​យើង​ខ្ញុំ ដែល​ជា​ប្រជា‌រាស្ដ្រ​ផ្ទាល់​របស់​ព្រះអង្គ ?


ឱ​ព្រះ‌អម្ចាស់​អើយ សូម​កុំ​ភ្លេច​ឲ្យ​សោះ​ថា បច្ចា‌មិត្ត​បាន​ត្មះ‌តិះ‌ដៀល​ព្រះអង្គ សាសន៍​ល្ងី‌ល្ងើ​នោះ​បាន​ជេរ ប្រមាថ​ព្រះ‌នាម​ព្រះអង្គ!។


ព្រះ‌ជាម្ចាស់​អើយ សូម​ក្រោក​ឡើង ការពារ​ព្រះ‌កិត្តិនាម​របស់​ព្រះអង្គ សូម​កុំ​បំភ្លេច​ពាក្យ​ដែល​ជន​ល្ងី‌ល្ងើ​ទាំង​នេះ បាន​ត្មះ‌តិះ‌ដៀល​ព្រះអង្គ​ជា​រៀង​រាល់​ថ្ងៃ។


ដ្បិត​ព្រះអង្គ​ជា​ព្រះ​នៃ​យើង យើង​ជា​ប្រជា‌រាស្ត្រ​ដែល​ព្រះអង្គ​ថែ‌រក្សា ជា​ហ្វូង​ចៀម​ដែល​ព្រះអង្គ​ដឹក​នាំ។ ថ្ងៃ​នេះ បើ​អ្នក​រាល់​គ្នា​ឮ​ព្រះ‌សូរសៀង របស់​ព្រះអង្គ


គឺ​ប្រជា‌ជន​ដែល​យើង​បាន​បង្កើត​សម្រាប់​យើង ដើម្បី​សរសើរ​តម្កើង​យើង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម