ទោះបីជាគេដួលក៏ដោយ ក៏គេមិនត្រូវបានបោះបង់ចោលឡើយ ពីព្រោះព្រះយេហូវ៉ាទ្រទ្រង់ដៃរបស់គេ។
ទំនុកតម្កើង 77:7 - ព្រះគម្ពីរខ្មែរសាកល “តើព្រះអម្ចាស់របស់ខ្ញុំនឹងបោះបង់ចោលជារៀងរហូត ហើយមិនសព្វព្រះហឫទ័យទៀតទេឬ? ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តើព្រះអម្ចាស់បោះបង់ចោលរហូត ហើយមិនគាប់ព្រះហឫទ័យទៀតទេឬ? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ តើព្រះអម្ចាស់បោះបង់ចោលយើងរហូតឬ? តើព្រះអង្គមិនគាប់ព្រះហឫទ័យ នឹងយើងទៀតទេឬ? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តើព្រះអម្ចាស់ទ្រង់នឹងបោះបង់ចោលជាដរាបឬ តើទ្រង់មិនព្រមប្រោសប្រាណទៀតទេឬ អាល់គីតាប តើអុលឡោះតាអាឡាបោះបង់ចោលយើងរហូតឬ? តើទ្រង់មិនពេញចិត្ត នឹងយើងទៀតទេឬ? |
ទោះបីជាគេដួលក៏ដោយ ក៏គេមិនត្រូវបានបោះបង់ចោលឡើយ ពីព្រោះព្រះយេហូវ៉ាទ្រទ្រង់ដៃរបស់គេ។
ប៉ុន្តែឥឡូវនេះ ព្រះអង្គបានបោះបង់យើងខ្ញុំចោល ហើយធ្វើឲ្យយើងខ្ញុំអាម៉ាស់ ក៏មិនយាងចេញទៅជាមួយកងទ័ពរបស់យើងខ្ញុំដែរ។
ឱព្រះអើយ ហេតុអ្វីបានជាព្រះអង្គបោះបង់យើងខ្ញុំចោលជារៀងរហូតដូច្នេះ? ហេតុអ្វីបានជាព្រះពិរោធរបស់ព្រះអង្គហុយឡើងទាស់នឹងហ្វូងចៀមនៅវាលស្មៅរបស់ព្រះអង្គដូច្នេះ?
ព្រះយេហូវ៉ាអើយ តើដល់ពេលណា? តើព្រះអង្គនឹងក្រេវក្រោធជាដរាបឬ? តើសេចក្ដីប្រច័ណ្ឌរបស់ព្រះអង្គនឹងនៅតែឆេះដូចភ្លើងឬ?
ព្រះយេហូវ៉ាអើយ ព្រះអង្គបានសព្វព្រះហឫទ័យនឹងទឹកដីរបស់ព្រះអង្គ ព្រះអង្គបានធ្វើឲ្យឈ្លើយសឹកនៃយ៉ាកុបត្រឡប់មកវិញ!
តើព្រះអង្គក្រេវក្រោធនឹងយើងខ្ញុំជារៀងរហូតឬ? តើព្រះអង្គនឹងបន្លាយព្រះពិរោធរបស់ព្រះអង្គដល់គ្រប់ជំនាន់ឬ?
ប៉ុន្តែសព្វថ្ងៃនេះ ព្រះអង្គបានបោះបង់ចោល និងបានបដិសេធ; ព្រះអង្គបានព្រះពិរោធយ៉ាងខ្លាំងចំពោះអ្នកដែលត្រូវបានចាក់ប្រេងអភិសេករបស់ព្រះអង្គ។
ព្រះយេហូវ៉ាអើយ តើដល់ពេលណា? តើព្រះអង្គនឹងលាក់អង្គទ្រង់ជាដរាបឬ? តើសេចក្ដីក្រេវក្រោធរបស់ព្រះអង្គនឹងនៅតែឆេះដូចភ្លើងឬ?