រាល់ព្រឹក ទូលបង្គំនឹងបំផ្លាញពួកមនុស្សអាក្រក់ទាំងអស់ក្នុងស្រុក ដើម្បីកាត់អស់អ្នកដែលប្រព្រឹត្តអំពើទុច្ចរិតចេញពីទីក្រុងរបស់ព្រះយេហូវ៉ា៕
ទំនុកតម្កើង 75:10 - ព្រះគម្ពីរខ្មែរសាកល ព្រះមានបន្ទូលថា៖ “យើងនឹងកាត់អស់ទាំងស្នែងរបស់មនុស្សអាក្រក់ចោល រីឯស្នែងរបស់មនុស្សសុចរិតនឹងត្រូវបានលើកឡើង”៕ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះទ្រង់មានព្រះបន្ទូលថា «យើងនឹងកាត់ អស់ទាំងស្នែងរបស់មនុស្សអាក្រក់ចេញ តែយើងនឹងលើកស្នែង របស់មនុស្សសុចរិតឡើង»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គនឹងបំបាក់អំនួតរបស់មនុស្សពាល តែព្រះអង្គនឹងលើកមុខមនុស្សសុចរិតឡើង ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទូលបង្គំនឹងកាត់អំណាចទាំងប៉ុន្មាននៃមនុស្ស អាក្រក់ចេញ តែអំណាចរបស់មនុស្សសុចរិត នឹងបានដំកើងឡើងវិញ។ អាល់គីតាប ទ្រង់នឹងបំបាក់អំនួតរបស់មនុស្សពាល តែទ្រង់នឹងលើកមុខមនុស្សសុចរិតឡើង ។ |
រាល់ព្រឹក ទូលបង្គំនឹងបំផ្លាញពួកមនុស្សអាក្រក់ទាំងអស់ក្នុងស្រុក ដើម្បីកាត់អស់អ្នកដែលប្រព្រឹត្តអំពើទុច្ចរិតចេញពីទីក្រុងរបស់ព្រះយេហូវ៉ា៕
ព្រះអង្គបានលើកស្នែងមួយឡើងសម្រាប់ប្រជារាស្ត្ររបស់ព្រះអង្គ ដើម្បីឲ្យអស់ទាំងវិសុទ្ធជនរបស់ព្រះអង្គ និងកូនចៅអ៊ីស្រាអែលជាប្រជារាស្ត្រដ៏ជិតស្និទ្ធរបស់ព្រះអង្គ សរសើរតម្កើងព្រះអង្គ។ ហាលេលូយ៉ា!៕
ដ្បិតព្រះអង្គជាសិរីរុងរឿងនៃកម្លាំងរបស់ពួកគេ ហើយស្នែងរបស់យើងខ្ញុំត្រូវបានតម្កើងឡើងដោយការសព្វព្រះហឫទ័យរបស់ព្រះអង្គ;
ប៉ុន្តែព្រះអង្គបានលើកស្នែងរបស់ទូលបង្គំឡើងដូចស្នែងគោព្រៃ; ទូលបង្គំត្រូវបានលាបដោយប្រេងថ្មី។
ព្រះអង្គបានលើកស្នែងនៃសេចក្ដីសង្គ្រោះឡើងសម្រាប់យើង ក្នុងពូជពង្សរបស់ដាវីឌអ្នកបម្រើរបស់ព្រះអង្គ