ព្រះយេហូវ៉ាអើយ ហេតុអ្វីបានជាព្រះអង្គទ្រង់ឈរនៅឆ្ងាយ ហើយលាក់អង្គទ្រង់ក្នុងគ្រានៃទុក្ខលំបាកដូច្នេះ?
ទំនុកតម្កើង 71:12 - ព្រះគម្ពីរខ្មែរសាកល ឱព្រះអើយ សូមកុំគង់នៅឆ្ងាយពីទូលបង្គំឡើយ! ព្រះនៃទូលបង្គំអើយ សូមប្រញាប់យាងមកជួយទូលបង្គំផង! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ៙ ឱព្រះអើយ សូមកុំគង់ឆ្ងាយពីទូលបង្គំឡើយ ឱព្រះនៃទូលបង្គំអើយ សូមប្រញាប់មកជួយទូលបង្គំផង! ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឱព្រះជាម្ចាស់អើយ សូមកុំទៅណាឆ្ងាយពីទូលបង្គំឡើយ! ឱព្រះនៃទូលបង្គំអើយ សូមយាងមកជួយទូលបង្គំជាប្រញាប់! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ៙ ឱព្រះអង្គអើយ សូមកុំគង់ឆ្ងាយពីទូលបង្គំឡើយ ឱព្រះនៃទូលបង្គំអើយ សូមប្រញាប់មកជួយទូលបង្គំផង អាល់គីតាប ឱអុលឡោះអើយ សូមកុំទៅណាឆ្ងាយពីខ្ញុំឡើយ! ឱអុលឡោះជាម្ចាស់នៃខ្ញុំអើយ សូមមកជួយខ្ញុំជាប្រញាប់! |
ព្រះយេហូវ៉ាអើយ ហេតុអ្វីបានជាព្រះអង្គទ្រង់ឈរនៅឆ្ងាយ ហើយលាក់អង្គទ្រង់ក្នុងគ្រានៃទុក្ខលំបាកដូច្នេះ?
ព្រះយេហូវ៉ាអើយ សូមប្រញាប់ឆ្លើយមកទូលបង្គំផង វិញ្ញាណរបស់ទូលបង្គំអស់ទៅហើយ! សូមកុំលាក់ព្រះភក្ត្ររបស់ព្រះអង្គពីទូលបង្គំឡើយ ក្រែងលោទូលបង្គំបានដូចជាអ្នកដែលចុះទៅក្នុងរណ្ដៅមរណៈ។
សូមកុំគង់នៅឆ្ងាយពីទូលបង្គំ ដ្បិតទុក្ខវេទនាមកជិតទូលបង្គំ ហើយគ្មានអ្នកណាជួយឡើយ!
រីឯព្រះអង្គវិញ ព្រះយេហូវ៉ាអើយ សូមកុំគង់នៅឆ្ងាយឡើយ! ឱកម្លាំងនៃទូលបង្គំអើយ សូមប្រញាប់យាងមកជួយទូលបង្គំផង!
ព្រះយេហូវ៉ាអើយ ព្រះអង្គបានទតឃើញហើយ សូមកុំនៅស្ងៀមឡើយ! ព្រះអម្ចាស់អើយ សូមកុំគង់នៅឆ្ងាយពីទូលបង្គំឡើយ!
ព្រះយេហូវ៉ាអើយ សូមសព្វព្រះហឫទ័យនឹងរំដោះទូលបង្គំផង! ព្រះយេហូវ៉ាអើយ សូមប្រញាប់យាងមកជួយទូលបង្គំផង!
សូមយាងមកជិតព្រលឹងរបស់ទូលបង្គំ ហើយប្រោសលោះទូលបង្គំ; ដោយសារតែពួកសត្រូវរបស់ទូលបង្គំ សូមបង់ថ្លៃលោះទូលបង្គំផង!
ចំណែកឯទូលបង្គំវិញ ទូលបង្គំទ័លក្រ ហើយខ្វះខាត; ឱព្រះអើយ សូមប្រញាប់យាងមករកទូលបង្គំផង! ព្រះអង្គជាជំនួយនៃទូលបង្គំ និងជាព្រះរំដោះនៃទូលបង្គំ; ព្រះយេហូវ៉ាអើយ សូមកុំបង្អង់ឡើយ!៕