ព្រលឹងរបស់យើងខ្ញុំបានឆ្អែតយ៉ាងខ្លាំង នឹងការចំអកឡកឡឺយរបស់មនុស្សឥតកង្វល់ និងការមើលងាយរបស់មនុស្សមានអំនួត៕
ទំនុកតម្កើង 69:20 - ព្រះគម្ពីរខ្មែរសាកល ការត្មះតិះដៀលបានធ្វើឲ្យចិត្តទូលបង្គំបែកខ្ទេច នោះទូលបង្គំពេញដោយភាពអស់សង្ឃឹម។ ទូលបង្គំទន្ទឹងរង់ចាំការអាណិតអាសូរ ប៉ុន្តែគ្មានសោះឡើយ ក៏ទន្ទឹងរង់ចាំអ្នកសម្រាលទុក្ខ ប៉ុន្តែរកមិនឃើញដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពាក្យដំណៀលបានញាំញីចិត្តទូលបង្គំ ដល់ម៉្លេះបានជាទូលបង្គំអស់សង្ឃឹម ទូលបង្គំសង្ឃឹមថានឹងមានគេអាណិត តែគ្មានសោះ ក៏ស្វែងរកអ្នកកម្សាន្តចិត្ត តែរកមិនបានឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពាក្យជេរប្រមាថរបស់ពួកគេបានធ្វើឲ្យ ទូលបង្គំមានចិត្តខ្លោចផ្សា និងគ្រាំគ្រា ទូលបង្គំសង្ឃឹមថានឹងមានគេអាណិតទូលបង្គំ តែគ្មាននរណាម្នាក់អាណិតសោះ! ទូលបង្គំសង្ឃឹមថានឹងមានគេរំលែកទុក្ខទូលបង្គំ តែរកមិនបានឡើយ! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សេចក្ដីត្មះតិះដៀលបានញាំញីចិត្តទូលបង្គំ ក៏មានសេចក្ដីទំងន់សង្កត់នៅពេញក្នុងខ្លួនហើយ ទូលបង្គំបានគន់រកអ្នកណាដែលនឹងអាណិតមេត្តា តែឥតមាន១សោះ ក៏ស្វែងរកអ្នកណាដែលនឹងកំសាន្តចិត្ត តែមិនឃើញ១ទេ អាល់គីតាប ពាក្យជេរប្រមាថរបស់ពួកគេបានធ្វើឲ្យ ខ្ញុំមានចិត្តខ្លោចផ្សា និងគ្រាំគ្រា ខ្ញុំសង្ឃឹមថានឹងមានគេអាណិតខ្ញុំ តែគ្មាននរណាម្នាក់អាណិតសោះ! ខ្ញុំសង្ឃឹមថានឹងមានគេរំលែកទុក្ខខ្ញុំ តែរកមិនបានឡើយ! |
ព្រលឹងរបស់យើងខ្ញុំបានឆ្អែតយ៉ាងខ្លាំង នឹងការចំអកឡកឡឺយរបស់មនុស្សឥតកង្វល់ និងការមើលងាយរបស់មនុស្សមានអំនួត៕
សូមសង្កេតមើលខាងស្ដាំផង គ្មានអ្នកណាចាប់អារម្មណ៍នឹងទូលបង្គំឡើយ; ជម្រកបានបាត់ពីទូលបង្គំ គ្មានអ្នកណាខ្វល់ខ្វាយនឹងព្រលឹងរបស់ទូលបង្គំឡើយ!
ពួកសត្រូវរបស់ខ្ញុំបានត្មះតិះដៀលខ្ញុំ ដូចជាការបាក់បែកនៅក្នុងឆ្អឹងខ្ញុំ; វាល់ព្រឹកវាល់ល្ងាច ពួកគេនិយាយដាក់ខ្ញុំថា៖ “ព្រះរបស់អ្នកនៅឯណា?”។
ព្រះនៃទូលបង្គំអើយ ព្រលឹងរបស់ទូលបង្គំចុះខ្សោយនៅក្នុងទូលបង្គំហើយ! ដោយហេតុនេះ ទូលបង្គំនឹងនឹកចាំព្រះអង្គ ពីដែនដីយ័រដាន់ និងកំពូលភ្នំហ៊ើរម៉ូន ព្រមទាំងពីភ្នំមីតសារ។
យើងក៏រំពៃមើល ប៉ុន្តែគ្មានអ្នកណាជួយទេ យើងក៏នឹកឆ្ងល់ដែលគ្មានអ្នកណាគាំទ្រសោះ ដូច្នេះដើមដៃរបស់យើងបាននាំមកនូវសេចក្ដីសង្គ្រោះដល់យើង ហើយសេចក្ដីក្ដៅក្រហាយរបស់យើងក៏ទ្រទ្រង់យើង។
យ៉ាងណាមិញ ការទាំងអស់នេះកើតឡើង ដើម្បីឲ្យគម្ពីររបស់បណ្ដាព្យាការីត្រូវបានបំពេញឲ្យសម្រេច”។ ពេលនោះ សិស្សទាំងអស់គ្នាបោះបង់ព្រះអង្គចោល ហើយក៏រត់គេចទៅ។
ព្រះយេស៊ូវយាងត្រឡប់មកវិញ ឃើញពួកគេកំពុងដេកលក់ ក៏មានបន្ទូលនឹងពេត្រុសថា៖“ស៊ីម៉ូនអើយ តើអ្នកដេកលក់ឬ? តើអ្នកមិនអាចប្រុងស្មារតីមួយម៉ោងបានទេឬ?
“ឥឡូវនេះ ព្រលឹងរបស់ខ្ញុំមានអំពល់ តើខ្ញុំត្រូវនិយាយអ្វី? តើឲ្យថា: ‘ព្រះបិតាអើយ សូមសង្គ្រោះទូលបង្គំពីវេលានេះផង’ ឬ? ប៉ុន្តែដោយសារតែការនេះ បានជាខ្ញុំមកដល់វេលានេះ។
មើល៍! ពេលវេលានឹងមក គឺបានមកដល់ហើយ ដែលអ្នករាល់គ្នានឹងត្រូវបានកម្ចាត់កម្ចាយ ម្នាក់ៗទៅកន្លែងរបស់ខ្លួន ហើយទុកខ្ញុំចោលតែម្នាក់ឯង។ តាមពិត ខ្ញុំមិននៅតែម្នាក់ឯងទេ ពីព្រោះព្រះបិតាគង់នៅជាមួយខ្ញុំ។
អ្នកខ្លះទៀតទទួលការសាកល្បងដោយការចំអកឡកឡឺយ និងការវាយនឹងខ្សែតី; ខ្លះទៀតរងការជាប់ឃុំឃាំង និងការជាប់គុក;