តាមពិត ព្រះអង្គបានទតឃើញហើយ ព្រះអង្គយកចិត្តទុកដាក់ចំពោះសេចក្ដីអន្តរាយ និងទុក្ខព្រួយរបស់មនុស្ស ដើម្បីលើកយកមកក្នុងព្រះហស្តរបស់ព្រះអង្គ។ មនុស្សទុគ៌តផ្ញើជីវិតលើព្រះអង្គ; ព្រះអង្គជាអ្នកជួយកូនកំព្រា។
ទំនុកតម្កើង 68:6 - ព្រះគម្ពីរខ្មែរសាកល ព្រះទ្រង់ឲ្យមនុស្សឯកោរស់នៅក្នុងផ្ទះវិញ ព្រះអង្គទ្រង់នាំអ្នកទោសចេញមក ហើយឲ្យចូលក្នុងសេរីភាព រីឯមនុស្សបះបោររស់នៅទឹកដីហួតហែង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះទ្រង់ប្រទានឲ្យមនុស្សឯកោ មានផ្ទះសំបែងរស់នៅ ព្រះអង្គនាំអ្នកជាប់ឃុំឃាំង ចេញទៅរកភាពចម្រុងចម្រើន តែពួកបះបោរវិញ នឹងរស់ក្នុងទឹកដីហួតហែង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះជាម្ចាស់ប្រទានគ្រួសារ ឲ្យមនុស្សឯកោ ព្រះអង្គនាំអ្នកជាប់ឃុំឃាំង ឲ្យមានសេរីភាពពេញទី រីឯជនបះបោរវិញ គេនឹងទៅរស់នៅក្នុងទីហួតហែង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះទ្រង់ប្រោសមនុស្សត្រមោចឲ្យបែកជាគ្រួសារឡើង ទ្រង់នាំពួកឈ្លើយឲ្យចេញមកឯសេចក្ដីចំរើន តែពួករឹងចចេសត្រូវអាស្រ័យនៅស្រុកហួតហែងវិញ។ អាល់គីតាប អុលឡោះប្រទានគ្រួសារ ឲ្យមនុស្សឯកោ ទ្រង់នាំអ្នកជាប់ឃុំឃាំង ឲ្យមានសេរីភាពពេញទី រីឯជនបះបោរវិញ គេនឹងទៅរស់នៅក្នុងទីហួតហែង។ |
តាមពិត ព្រះអង្គបានទតឃើញហើយ ព្រះអង្គយកចិត្តទុកដាក់ចំពោះសេចក្ដីអន្តរាយ និងទុក្ខព្រួយរបស់មនុស្ស ដើម្បីលើកយកមកក្នុងព្រះហស្តរបស់ព្រះអង្គ។ មនុស្សទុគ៌តផ្ញើជីវិតលើព្រះអង្គ; ព្រះអង្គជាអ្នកជួយកូនកំព្រា។
អ្នកខ្លះបានអង្គុយក្នុងសេចក្ដីងងឹត និងស្រមោលនៃសេចក្ដីស្លាប់ ជាអ្នកទោសនៃទុក្ខវេទនា និងច្រវាក់ដែក
ព្រះអង្គទ្រង់នាំពួកគេចេញពីសេចក្ដីងងឹត និងស្រមោលនៃសេចក្ដីស្លាប់ ហើយផ្ដាច់ចំណងរបស់ពួកគេ។
ព្រះអង្គទ្រង់ធ្វើឲ្យស្ត្រីអាររស់នៅក្នុងផ្ទះ ហើយឲ្យនាងទៅជាម្ដាយដ៏រីករាយរបស់កូនៗវិញ។ ហាលេលូយ៉ា!៕
ព្រះអង្គទ្រង់អនុវត្តសេចក្ដីយុត្តិធម៌សម្រាប់មនុស្សដែលត្រូវបានសង្កត់សង្កិន ហើយប្រទានអាហារដល់មនុស្សអត់ឃ្លាន; ព្រះយេហូវ៉ាទ្រង់ដោះអ្នកដែលជាប់គុកឲ្យរួច
ដ្បិតព្រះយេហូវ៉ាទ្រង់សណ្ដាប់មនុស្សខ្វះខាត ហើយមិនមើលងាយមនុស្សរបស់ព្រះអង្គដែលជាអ្នកទោសឡើយ។
ដ្បិតព្រះប្រោសលោះរបស់ពួកគេទ្រង់ខ្លាំងពូកែ ព្រះអង្គនឹងកាន់ក្ដីឲ្យពួកគេទាស់នឹងអ្នក។
ព្រះវិញ្ញាណរបស់ព្រះអម្ចាស់របស់ខ្ញុំ គឺព្រះយេហូវ៉ា ស្ថិតនៅលើខ្ញុំ ពីព្រោះព្រះយេហូវ៉ាបានចាក់ប្រេងអភិសេកលើខ្ញុំ ឲ្យប្រកាសដំណឹងល្អដល់មនុស្សតូចទាប។ ព្រះអង្គបានចាត់ខ្ញុំឲ្យទៅ ដើម្បីរុំរបួសឲ្យមនុស្សដែលបែកខ្ទេចក្នុងចិត្ត ដើម្បីប្រកាសសេរីភាពដល់ពួកឈ្លើយសឹក និងការដោះលែងដល់ពួកអ្នកដែលជាប់គុក
ប៉ុន្តែស្អប់អេសាវ។ យើងបានធ្វើឲ្យតំបន់ភ្នំរបស់អេសាវទៅជាទីស្ងាត់ជ្រងំ ហើយទុកមរតករបស់គាត់ឲ្យឆ្កែព្រៃនៃទីរហោស្ថាន”។
រំពេចនោះ មានរញ្ជួយផែនដីយ៉ាងខ្លាំងកើតឡើង ធ្វើឲ្យគ្រឹះគុករង្គើ ទ្វារគុកទាំងអស់របើកឡើងភ្លាម ហើយចំណងរបស់អ្នកទោសទាំងអស់ក៏របូតចេញ។
ដ្បិតមានសរសេរទុកមកថា: “ស្ត្រីអារដែលមិនសម្រាលកូនអើយ ចូរអរសប្បាយ! ស្ត្រីដែលមិនឈឺពោះឆ្លងទន្លេអើយ ចូរបន្លឺសំឡេង ហើយស្រែកឡើង! ដ្បិតកូនៗរបស់ស្ត្រីដែលគ្មានប្ដី មានច្រើនជាងកូនៗរបស់ស្ត្រីដែលមានប្ដីទៅទៀត”។