ព្រះយេហូវ៉ានឹងបំពេញឲ្យសម្រេចនូវអ្វីដែលទាក់ទងនឹងទូលបង្គំ។ ព្រះយេហូវ៉ាអើយ សេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គនៅអស់កល្បជានិច្ច; សូមកុំបោះបង់ចោលស្នាព្រះហស្តរបស់ព្រះអង្គឡើយ!៕
ទំនុកតម្កើង 68:28 - ព្រះគម្ពីរខ្មែរសាកល ព្រះរបស់អ្នកបានបង្គាប់ឲ្យអ្នកមានកម្លាំង។ ឱព្រះអើយ សូមសម្ដែងព្រះចេស្ដាដែលព្រះអង្គបានប្រោសដល់យើងខ្ញុំផង! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱព្រះអើយ សូមបង្ហាញឫទ្ធានុភាព របស់ព្រះអង្គមក ឱព្រះអើយ សូមបង្ហាញព្រះចេស្ដារបស់ព្រះអង្គ ជាព្រះចេស្ដាដែលព្រះអង្គ តែងតែប្រោសយើងខ្ញុំ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះជាម្ចាស់សព្វព្រះហឫទ័យ ឲ្យអ្នកមានកម្លាំងខ្លាំងពូកែ។ ឱព្រះជាម្ចាស់អើយ សូមបង្ហាញឫទ្ធានុភាពរបស់ព្រះអង្គ ដូចព្រះអង្គតែងតែជួយយើងខ្ញុំ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះនៃឯង ទ្រង់បានបង្គាប់ឲ្យផ្តល់កំឡាំងដល់ឯង ឱព្រះអង្គអើយ សូមចំរើនកំឡាំង ចំពោះអស់ទាំងការ ដែលទ្រង់បានប្រោសដល់យើងខ្ញុំផង អាល់គីតាប អុលឡោះពេញចិត្ត ឲ្យអ្នកមានកម្លាំងខ្លាំងពូកែ។ ឱអុលឡោះអើយ សូមបង្ហាញអំណាចរបស់ទ្រង់ ដូចទ្រង់តែងតែជួយយើងខ្ញុំ |
ព្រះយេហូវ៉ានឹងបំពេញឲ្យសម្រេចនូវអ្វីដែលទាក់ទងនឹងទូលបង្គំ។ ព្រះយេហូវ៉ាអើយ សេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គនៅអស់កល្បជានិច្ច; សូមកុំបោះបង់ចោលស្នាព្រះហស្តរបស់ព្រះអង្គឡើយ!៕
នៅពេលថ្ងៃ ព្រះយេហូវ៉ាទ្រង់បង្គាប់ឲ្យមានសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គ; នៅពេលយប់ ចម្រៀងរបស់ព្រះអង្គនៅជាមួយទូលបង្គំ ជាសេចក្ដីអធិស្ឋានដល់ព្រះនៃជីវិតទូលបង្គំ។
ឱព្រះអើយ ព្រះអង្គជាព្រះមហាក្សត្រនៃទូលបង្គំ សូមបង្គាប់សេចក្ដីសង្គ្រោះឲ្យមានដល់យ៉ាកុបផង!
សូមធ្វើជាថ្មដានៃជម្រកដល់ទូលបង្គំផង ដើម្បីឲ្យទូលបង្គំបានចូលមកជានិច្ច; ព្រះអង្គបានបង្គាប់ឲ្យសង្គ្រោះទូលបង្គំ ដ្បិតព្រះអង្គជាថ្មដា និងជាបន្ទាយនៃទូលបង្គំ។
ប៉ុន្តែអ្នកដែលទន្ទឹងរង់ចាំព្រះយេហូវ៉ា នឹងមានកម្លាំងជាថ្មី; ពួកគេនឹងហើរឡើងដោយស្លាបដូចឥន្ទ្រី ពួកគេនឹងរត់ទៅដោយមិនចេះហត់ ហើយដើរទៅដោយមិនចេះល្វើយ៕
ខ្ញុំជឿជាក់លើសេចក្ដីនេះថា ព្រះអង្គដែលបានចាប់ផ្ដើមកិច្ចការល្អក្នុងអ្នករាល់គ្នា ព្រះអង្គនឹងបង្ហើយការនោះត្រឹមថ្ងៃរបស់ព្រះគ្រីស្ទយេស៊ូវ។
ដោយហេតុនេះ យើងក៏តែងតែអធិស្ឋានសម្រាប់អ្នករាល់គ្នាជានិច្ចដែរ ឲ្យព្រះនៃយើងបានរាប់ថាអ្នករាល់គ្នាស័ក្ដិសមនឹងការត្រាស់ហៅរបស់ព្រះអង្គ ហើយបានបំពេញឲ្យសម្រេចនូវគ្រប់ទាំងបំណងដ៏ល្អ និងកិច្ចការនៃជំនឿ ដោយព្រះចេស្ដា