Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 68:27 - ព្រះគម្ពីរខ្មែរសាកល

27 នៅ​ទីនោះ​មាន​បេនយ៉ាមីន​ជា​កូនពៅ​ដែល​ដឹកនាំ​ពួកគេ ពួក​មេដឹកនាំ​នៃ​យូដា​និង​អង្គប្រជុំ​របស់ពួកគេ ពួក​មេដឹកនាំ​នៃ​សាប់យូឡូន និង​ពួក​មេដឹកនាំ​នៃ​ណែបថាលី​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

27 នៅ​ទី​នោះ​មាន​បេនយ៉ាមីន ជា​កូន​ពៅ​បង្អស់ នាំ​មុខ​គេ ក្នុង​ចំណោម​ពួក‌គេ មាន​ពួក​មេ​ដឹក​នាំ​របស់​យូដា ពួក​មេ​ដឹក​នាំ​របស់​សាប់‌យូឡូន និង​ពួក​មេ​ដឹក​នាំ​របស់​ណែប‌ថា‌លី។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

27 គឺ​ចាប់​ពី​កុល‌សម្ព័ន្ធ​បេន‌យ៉ាមីន​ដែល​តូច​ជាង​គេ បន្ទាប់​មក អ្នក​ដឹក​នាំ​នៃ​កុល‌សម្ព័ន្ធ​យូដា ដែល​មាន​សម្លៀក‌បំពាក់​យ៉ាង​ល្អ​ប្រណីត រួច​ហើយ​អ្នក​ដឹក​នាំ​នៃ​កុល‌សម្ព័ន្ធ​សាប់យូ‌ឡូន និង​កុល‌សម្ព័ន្ធ​ណែប‌ថាលី។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

27 នៅ​ទី​នោះ​មាន​បេន‌យ៉ាមីន ជា​ពៅ​បង្អស់ ដែល​គ្រប់‌គ្រង​លើ​គេ ពួក​ចៅហ្វាយ​នៃ​យូដា នឹង​ក្រុម​ជំនុំ​របស់​គេ ព្រម​ទាំង​ពួក​ចៅហ្វាយ​នៃ​សាប់‌យូល៉ូន ហើយ​ពួក​ចៅហ្វាយ​នៃ​ណែប‌ថាលី​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

27 គឺ​ចាប់​ពី​កុល‌សម្ព័ន្ធ​ពុន‌យ៉ាមីន​ដែល​តូច​ជាង​គេ បន្ទាប់​មក អ្នក​ដឹក​នាំ​នៃ​កុល‌សម្ព័ន្ធ​យូដា ដែល​មាន​សម្លៀក‌បំពាក់​យ៉ាង​ល្អ​ប្រណីត រួច​ហើយ​អ្នក​ដឹក​នាំ​នៃ​កុល‌សម្ព័ន្ធ​សាប់យូ‌ឡូន និង​កុល‌សម្ព័ន្ធ​ណែប‌ថាលី។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 68:27
17 ការដាក់ឲ្យឆ្លើយតបគ្នា  

យើងខ្ញុំ​មាន​បងប្អូន​ដប់ពីរ​នាក់ ជា​កូនប្រុស​របស់​ឪពុក​យើងខ្ញុំ ហើយ​កូន​ម្នាក់ មិនមាន​គាត់​ទៀតទេ រីឯ​កូនពៅ​វិញ សព្វថ្ងៃ​នៅ​ដែនដី​កាណាន​ជាមួយ​ឪពុក​របស់យើងខ្ញុំ’។


ជើង​របស់ទូលបង្គំ​ឈរ​នៅ​កន្លែងរាបស្មើ ទូលបង្គំ​នឹង​ថ្វាយពរ​ព្រះយេហូវ៉ា នៅក្នុង​អង្គប្រជុំ​៕


បណ្ដា​អភិជន​នៃ​ប្រជាជាតិ​នានា​ផ្ដុំគ្នា​ធ្វើជា​ប្រជារាស្ត្រ​របស់​ព្រះ​នៃ​អ័ប្រាហាំ​។ ដ្បិត​ខែល​នៅលើ​ផែនដី​សុទ្ធតែ​ជារបស់​ព្រះ ព្រះអង្គ​ត្រូវបាន​លើកតម្កើង​យ៉ាងខ្លាំង​៕


កាឡាត​ជារបស់​យើង ម៉ាណាសេ​ក៏​ជារបស់​យើង​ដែរ រីឯ​អេប្រាអិម​ជា​មួកសឹក​របស់យើង យូដា​ជា​ដំបងរាជ្យ​របស់យើង​។


សេចក្ដីច្រណែន​របស់​ពួកអេប្រាអិម​នឹង​បាត់ទៅ ហើយ​ភាពជាសត្រូវ​របស់​ពួកយូដា​នឹង​ត្រូវបាន​កាត់ចេញ​; ពួកអេប្រាអិម​នឹង​លែង​ច្រណែន​ពួកយូដា ហើយ​ពួកយូដា​នឹង​លែង​ធ្វើជាសត្រូវ​នឹង​ពួកអេប្រាអិម​។


អ្នកដែល​ត្រូវបាន​ហៅ​តាម​ឈ្មោះ​អ៊ីស្រាអែល ហើយ​ចេញមក​ពី​ប្រភពទឹក​របស់​យូដា ជា​អ្នកដែល​ស្បថ​ដោយ​អាង​ព្រះនាម​របស់​ព្រះយេហូវ៉ា ហើយ​លើកឡើង​នូវ​ព្រះ​នៃ​អ៊ីស្រាអែល ប៉ុន្តែ​មិនមែន​ដោយ​សេចក្ដីពិតត្រង់ ក៏​មិនមែន​ដោយ​សេចក្ដីសុចរិត គឺ​វង្សត្រកូល​យ៉ាកុប​អើយ ចូរ​ស្ដាប់​សេចក្ដីនេះ​!


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម