តើនរណាអាចថ្លែងកិច្ចការដ៏មានព្រះចេស្ដារបស់ព្រះយេហូវ៉ាបាន? តើនរណាអាចប្រកាសសព្វគ្រប់នូវសេចក្ដីសរសើរតម្កើងនៃព្រះអង្គបាន?
ទំនុកតម្កើង 66:2 - ព្រះគម្ពីរខ្មែរសាកល ចូរច្រៀងសរសើរតម្កើងអំពីសិរីរុងរឿងនៃព្រះនាមរបស់ព្រះអង្គ ចូរថ្វាយការសរសើរតម្កើងដ៏រុងរឿងដល់ព្រះអង្គចុះ! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចូរច្រៀងអំពីសិរីរុងល្អនៃព្រះនាមព្រះអង្គ ហើយថ្វាយការសរសើរដ៏រុងរឿងដល់ព្រះអង្គ! ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរស្មូត្រទំនុកតម្កើង ថ្វាយសិរីរុងរឿងព្រះនាមព្រះអង្គ ចូរនាំគ្នាសរសើរ លើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរច្រៀងពីកិត្តិយសនៃព្រះនាមទ្រង់ ឲ្យសេចក្ដីសរសើរទ្រង់បានរុងរឿងឡើង អាល់គីតាប ចូរច្រៀង គីតាបសាបូរ ជូនសិរីរុងរឿងនាមទ្រង់ ចូរនាំគ្នាសរសើរ លើកតម្កើងសិរីរុងរឿងរបស់ទ្រង់! |
តើនរណាអាចថ្លែងកិច្ចការដ៏មានព្រះចេស្ដារបស់ព្រះយេហូវ៉ាបាន? តើនរណាអាចប្រកាសសព្វគ្រប់នូវសេចក្ដីសរសើរតម្កើងនៃព្រះអង្គបាន?
សូមឲ្យពួកគេអរព្រះគុណដល់ព្រះយេហូវ៉ា សម្រាប់សេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គ និងសម្រាប់កិច្ចការដ៏អស្ចារ្យរបស់ព្រះអង្គចំពោះមនុស្សលោក!
សូមឲ្យពួកគេថ្វាយយញ្ញបូជានៃការអរព្រះគុណ ហើយថ្លែងអំពីស្នាព្រះហស្តរបស់ព្រះអង្គ ដោយសម្រែកហ៊ោសប្បាយ!
ចូរច្រៀងសរសើរតម្កើងព្រះអង្គដែលជិះលើបណ្ដាមេឃ គឺបណ្ដាមេឃតាំងពីបុរាណ! មើល៍! ព្រះអង្គបញ្ចេញព្រះសូរសៀង ជាព្រះសូរសៀងដ៏ខ្លាំងក្រៃលែង!
សូមឲ្យមានព្រះពរដល់ព្រះយេហូវ៉ាដ៏ជាព្រះ គឺព្រះនៃអ៊ីស្រាអែល; ព្រះអង្គតែមួយប៉ុណ្ណោះ ធ្វើកិច្ចការដ៏អស្ចារ្យ!
ព្រះនៃសេចក្ដីសង្គ្រោះរបស់យើងខ្ញុំអើយ សូមជួយយើងខ្ញុំ ដោយយល់ដល់សិរីរុងរឿងនៃព្រះនាមរបស់ព្រះអង្គផង! សូមរំដោះយើងខ្ញុំ ហើយលុបលាងបាបរបស់យើងខ្ញុំផង ដោយយល់ដល់ព្រះនាមរបស់ព្រះអង្គ!
ចូរឲ្យពួកគេថ្វាយសិរីរុងរឿងដល់ព្រះយេហូវ៉ា ហើយប្រកាសសេចក្ដីសរសើរតម្កើងនៃព្រះអង្គនៅតាមកោះនានា!
ផ្ទៃមេឃអើយ ចូរច្រៀងដោយអំណរ! ផែនដីអើយ ចូរត្រេកអរ! ភ្នំទាំងឡាយអើយ ចូរហ៊ោកញ្ជ្រៀវជាសម្រែកហ៊ោសប្បាយ! ដ្បិតព្រះយេហូវ៉ាបានកម្សាន្តចិត្តប្រជារាស្ត្ររបស់ព្រះអង្គ ហើយអាណិតមេត្តាមនុស្សរងទុក្ខរបស់ព្រះអង្គ។
ពួកគេស្រែកទៅវិញទៅមកថា៖ “វិសុទ្ធ! វិសុទ្ធ! វិសុទ្ធ! ព្រះយេហូវ៉ានៃពលបរិវារ! ផែនដីទាំងមូលពេញដោយសិរីរុងរឿងរបស់ព្រះអង្គ”។
ពេលនោះ ខ្ញុំឮរបស់សព្វសារពើដែលត្រូវបានបង្កើត ដែលនៅលើមេឃ នៅលើផែនដី នៅក្រោមផែនដី និងនៅក្នុងសមុទ្រ ព្រមទាំងរបស់សព្វសារពើដែលនៅទីនោះ ពោលថា៖ “សូមឲ្យព្រះពរ កិត្តិយស សិរីរុងរឿង និងព្រះចេស្ដា មានដល់ព្រះអង្គដែលគង់លើបល្ល័ង្ក និងដល់កូនចៀម រហូតអស់កល្បជាអង្វែងតរៀងទៅ!”។