ទំនុកតម្កើង 66:2 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤2 ចូរច្រៀងពីកិត្តិយសនៃព្រះនាមទ្រង់ ឲ្យសេចក្ដីសរសើរទ្រង់បានរុងរឿងឡើង សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល2 ចូរច្រៀងសរសើរតម្កើងអំពីសិរីរុងរឿងនៃព្រះនាមរបស់ព្រះអង្គ ចូរថ្វាយការសរសើរតម្កើងដ៏រុងរឿងដល់ព្រះអង្គចុះ! សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦2 ចូរច្រៀងអំពីសិរីរុងល្អនៃព្រះនាមព្រះអង្គ ហើយថ្វាយការសរសើរដ៏រុងរឿងដល់ព្រះអង្គ! សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥2 ចូរស្មូត្រទំនុកតម្កើង ថ្វាយសិរីរុងរឿងព្រះនាមព្រះអង្គ ចូរនាំគ្នាសរសើរ លើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ! សូមមើលជំពូកអាល់គីតាប2 ចូរច្រៀង គីតាបសាបូរ ជូនសិរីរុងរឿងនាមទ្រង់ ចូរនាំគ្នាសរសើរ លើកតម្កើងសិរីរុងរឿងរបស់ទ្រង់! សូមមើលជំពូក |
រួចយេសួរ កាឌមាល បានី ហាសាបនា សេរេប៊ីយ៉ា ហូឌា សេបានា នឹងពេថាហ៊ីយ៉ា ជាពួកលេវី គេប្រកាសថា ចូរឈរឡើង សូមឲ្យព្រះយេហូវ៉ា ជាព្រះនៃអ្នករាល់គ្នា ដែលគង់នៅអស់កល្ប រៀងទៅដល់អស់កល្បជានិច្ច បានប្រកបដោយព្រះពរ ត្រូវតែសូមឲ្យព្រះនាមរបស់ទ្រង់ ជាព្រះនាមដ៏រុងរឿង បានពរដែរ ជាពរដែលខ្ពស់លើសជាងអស់ទាំងពរ នឹងសេចក្ដីសរសើរផង