ដ្បិតមើល៍! មនុស្សអាក្រក់យឹតធ្នូ ពួកគេភ្ជាប់ព្រួញនឹងខ្សែ ដើម្បីបាញ់មនុស្សមានចិត្តទៀងត្រង់ពីទីងងឹត!
ទំនុកតម្កើង 64:3 - ព្រះគម្ពីរខ្មែរសាកល ដែលសំលៀងអណ្ដាតរបស់ខ្លួនដូចជាដាវ ដែលតម្រង់ពាក្យសម្ដីដ៏ល្វីងជូរចត់ដូចជាព្រួញ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដែលបានសំលៀងអណ្ដាតដូចជាសំលៀងដាវ ហើយចោលពាក្យសម្ដីដ៏ជូរចត់របស់គេ ដូចជាព្រួញ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេប្រើពាក្យសម្ដី ដូចដាវដ៏មុត ពួកគេចោលពាក្យសម្ដី ដូចគេចោលលំពែង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ជាពួកអ្នកដែលបានសំលៀងអណ្តាតដូចជាសំលៀងដាវ ព្រមទាំងដំរង់ព្រួញគេ គឺជាពាក្យជូរចត់ អាល់គីតាប គេប្រើពាក្យសំដី ដូចដាវដ៏មុត ពួកគេចោលពាក្យសំដី ដូចគេចោលលំពែង។ |
ដ្បិតមើល៍! មនុស្សអាក្រក់យឹតធ្នូ ពួកគេភ្ជាប់ព្រួញនឹងខ្សែ ដើម្បីបាញ់មនុស្សមានចិត្តទៀងត្រង់ពីទីងងឹត!
សូមរក្សាទូលបង្គំពីអង្គប់ដែលពួកគេបានដាក់ដើម្បីចាប់ទូលបង្គំ និងពីអន្ទាក់របស់ពួកអ្នកដែលប្រព្រឹត្តអំពើទុច្ចរិតផង!
ព្រលឹងរបស់ខ្ញុំនៅកណ្ដាលចំណោមសិង្ហ ខ្ញុំដេកក្នុងចំណោមអ្នកដែលស៊ីបំផ្លាញ គឺមនុស្សលោក; ធ្មេញរបស់ពួកគេជាលំពែង និងជាព្រួញ ហើយអណ្ដាតរបស់ពួកគេជាដាវដ៏មុត។
សូមឲ្យពួកគេផុតទៅដូចទឹកហូរ សូមឲ្យព្រួញទាំងនោះរឹលវិញ កាលណាពួកគេយឹតព្រួញរបស់ខ្លួន។
មានមនុស្សនិយាយមិនចេះគិត ដូចជាចាក់ទម្លុះដោយដាវ រីឯអណ្ដាតរបស់មនុស្សមានប្រាជ្ញា នាំមកនូវការប្រោសឲ្យជា។
មានជំនាន់មួយដែលធ្មេញរបស់គេដូចជាដាវ ហើយថ្គាមរបស់គេដូចជាកាំបិត ដើម្បីស៊ីបំផ្លាញមនុស្សទ័លក្រឲ្យអស់ពីផែនដី និងមនុស្សខ្វះខាតឲ្យអស់ពីមនុស្សជាតិ។
គ្រប់ទាំងអាវុធដែលពួកគេសូនឡើងទាស់នឹងអ្នក គ្មានប្រសិទ្ធភាពឡើយ ហើយអស់ទាំងអណ្ដាតដែលក្រោកឡើងទាស់នឹងអ្នកក្នុងការកាត់ក្ដី អ្នកនឹងផ្ដន្ទាទោសវាវិញ។ នេះហើយ ជាមរតករបស់អ្នកបម្រើនៃព្រះយេហូវ៉ា និងជាសេចក្ដីសុចរិតយុត្តិធម៌របស់ពួកគេដែលចេញពីយើង”។ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា៕