មនុស្សស្លាប់មិនសរសើរតម្កើងឡើយ ហើយអស់អ្នកដែលចុះទៅស្ថានស្ងាត់ឈឹងក៏មិនសរសើរតម្កើងព្រះយេហូវ៉ាដែរ។
ទំនុកតម្កើង 6:5 - ព្រះគម្ពីរខ្មែរសាកល ដ្បិតក្នុងមរណភាព គ្មានការនឹកចាំអំពីព្រះអង្គឡើយ នៅស្ថានមនុស្សស្លាប់ តើនរណានឹងអរព្រះគុណដល់ព្រះអង្គ? ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតពេលស្លាប់ផុតទៅហើយ គ្មានសេចក្ដីនឹកចាំពីព្រះអង្គទៀតទេ នៅស្ថានឃុំព្រលឹងមនុស្សស្លាប់ តើអ្នកណាអាចសរសើរព្រះអង្គបាន? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដ្បិតពេលស្លាប់ផុតទៅហើយ គ្មាននរណាអាចនឹកដល់ព្រះអង្គបានទៀតទេ ពុំដែលមាននរណាសរសើរតម្កើងព្រះអង្គ នៅក្នុងស្ថានមនុស្សស្លាប់ឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតក្នុងមរណភាព គ្មានសេចក្ដីនឹកចាំពីទ្រង់ទៀតឡើយ នៅស្ថានឃុំព្រលឹងមនុស្សស្លាប់ នោះតើអ្នកណានឹងសរសើរដល់ទ្រង់ អាល់គីតាប ដ្បិតពេលស្លាប់ផុតទៅហើយ គ្មាននរណាអាចនឹកដល់ទ្រង់បានទៀតទេ ពុំដែលមាននរណាសរសើរតម្កើងទ្រង់ នៅក្នុងផ្នូរខ្មោចបានឡើយ។ |
មនុស្សស្លាប់មិនសរសើរតម្កើងឡើយ ហើយអស់អ្នកដែលចុះទៅស្ថានស្ងាត់ឈឹងក៏មិនសរសើរតម្កើងព្រះយេហូវ៉ាដែរ។
ពេលនោះ ខ្ញុំស្រែកហៅព្រះនាមរបស់ព្រះយេហូវ៉ាថា៖ “ឱព្រះយេហូវ៉ាអើយ! សូមរំដោះព្រលឹងរបស់ទូលបង្គំផង!”។
“តើចំណេញអ្វីក្នុងការបង្ហូរឈាមទូលបង្គំ នៅពេលទូលបង្គំចុះទៅក្នុងរណ្ដៅមរណៈ? តើធូលីនឹងអរព្រះគុណព្រះអង្គឬ? តើវានឹងប្រកាសសេចក្ដីពិតត្រង់របស់ព្រះអង្គឬ?
ព្រះយេហូវ៉ាអើយ តើដល់ពេលណាទើបព្រះអង្គបែរមកវិញ? សូមអាណិតមេត្តាបាវបម្រើរបស់ព្រះអង្គផង!
អ្វីក៏ដោយដែលដៃរបស់អ្នករកធ្វើបាន ចូរធ្វើអស់ពីកម្លាំងរបស់អ្នកចុះ; ដ្បិតនៅស្ថានមនុស្សស្លាប់ ជាកន្លែងដែលអ្នកនឹងទៅនោះ គ្មានកិច្ចការ ឬគម្រោង ឬចំណេះដឹង ឬប្រាជ្ញាឡើយ។
យើងត្រូវតែធ្វើការងាររបស់ព្រះអង្គដែលចាត់ខ្ញុំឲ្យមក ពេលនៅថ្ងៃនៅឡើយ។ យប់នឹងមកដល់ ជាពេលដែលគ្មានអ្នកណាអាចធ្វើការបានទេ។