Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 115:17 - ព្រះគម្ពីរខ្មែរសាកល

17 មនុស្ស​ស្លាប់​មិន​សរសើរតម្កើង​ឡើយ ហើយ​អស់អ្នក​ដែល​ចុះទៅ​ស្ថានស្ងាត់ឈឹង​ក៏​មិន​សរសើរតម្កើង​ព្រះយេហូវ៉ា​ដែរ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 មនុស្ស​ស្លាប់​មិន​ចេះ​សរសើរ​តម្កើង ព្រះ‌យេហូវ៉ា​ទេ ហើយ​អ្នក​ណា​ដែល​ចុះ​ទៅ​ស្ថាន​ស្ងាត់​ឈឹង ក៏​មិន​ចេះ​សរសើរ​តម្កើងព្រះ‌អង្គ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 មនុស្ស​ស្លាប់​ទៅ​ហើយ ពុំ​អាច​សរសើរ​តម្កើង​ព្រះ‌អម្ចាស់​បាន​ឡើយ ហើយ​អស់​អ្នក​ដែល​ចុះ​ទៅ​ស្ថាន​មនុស្ស​ស្លាប់ ក៏​ពុំ​អាច​សរសើរ​ព្រះអង្គ​បាន​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 មនុស្ស​ស្លាប់​រមែង​មិន​សរសើរ​ដល់​ព្រះ‌យេហូវ៉ា​ទេ ព្រម​ទាំង​មនុស្ស​ដែល​ចុះ​ទៅ​នៅ​ឯ​ស្ថាន​ស្ងាត់​ឈឹង​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

17 មនុស្ស​ស្លាប់​ទៅ​ហើយ ពុំ​អាច​សរសើរ​តម្កើង​អុលឡោះ‌តាអាឡា​បាន​ឡើយ ហើយ​អស់​អ្នក​ដែល​ចុះ​ទៅ​ផ្នូរ​ខ្មោច ក៏​ពុំ​អាច​សរសើរ​ទ្រង់​បាន​ដែរ។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 115:17
7 ការដាក់ឲ្យឆ្លើយតបគ្នា  

“តើ​ចំណេញ​អ្វី​ក្នុង​ការបង្ហូរឈាម​ទូលបង្គំ នៅពេល​ទូលបង្គំ​ចុះទៅ​ក្នុង​រណ្ដៅមរណៈ​? តើ​ធូលី​នឹង​អរព្រះគុណ​ព្រះអង្គ​ឬ​? តើ​វា​នឹង​ប្រកាស​សេចក្ដីពិតត្រង់​របស់ព្រះអង្គ​ឬ​?


ព្រះយេហូវ៉ា​អើយ សូម​កុំឲ្យ​ទូលបង្គំ​អាម៉ាស់មុខ​ឡើយ ដ្បិត​ទូលបង្គំ​បាន​ស្រែកហៅ​ព្រះអង្គ​! សូមឲ្យ​ពួកមនុស្ស​អាក្រក់​អាម៉ាស់មុខ សូមឲ្យ​ពួកគេ​នៅស្ងៀម​ក្នុង​ស្ថានមនុស្សស្លាប់​។


ដ្បិត​ក្នុង​មរណភាព គ្មាន​ការនឹកចាំ​អំពី​ព្រះអង្គ​ឡើយ នៅ​ស្ថានមនុស្សស្លាប់ តើ​នរណា​នឹង​អរព្រះគុណ​ដល់​ព្រះអង្គ​?


ទូលបង្គំ​អស់កម្លាំង​ដោយ​សំឡេងថ្ងូរ​របស់ខ្លួន រាល់​យប់​ទូលបង្គំ​ធ្វើឲ្យ​គ្រែ​របស់ទូលបង្គំ​ជន់លិច​ដោយ​ទឹកភ្នែក​របស់ខ្លួន ហើយ​បញ្ជោក​ពូក​របស់ទូលបង្គំ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម