បន្ទាប់មក អ័ប្រាហាំអធិស្ឋានទៅព្រះ នោះព្រះក៏ប្រោសអ័ប៊ីម្ម៉ាឡិច និងមហេសី ព្រមទាំងពួកបាវបម្រើស្រីរបស់ទ្រង់ឲ្យជា ដើម្បីឲ្យពួកគេបង្កើតកូនបាន។
ទំនុកតម្កើង 6:2 - ព្រះគម្ពីរខ្មែរសាកល ព្រះយេហូវ៉ាអើយ សូមមេត្តាដល់ទូលបង្គំផង ដ្បិតទូលបង្គំខ្សោយណាស់ហើយ! ព្រះយេហូវ៉ាអើយ សូមប្រោសទូលបង្គំឲ្យជាផង ដ្បិតឆ្អឹងទូលបង្គំញ័រញាក់! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱព្រះយេហូវ៉ាអើយ សូមប្រណីសន្ដោសទូលបង្គំផង ដ្បិតទូលបង្គំខ្សោយណាស់ហើយ ឱព្រះយេហូវ៉ាអើយ សូមប្រោសទូលបង្គំឲ្យជាផង ដ្បិតឆ្អឹងរបស់ទូលបង្គំញ័ររន្ធត់ញាប់ញ័រ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់អើយ សូមប្រណីសន្ដោសទូលបង្គំផង ដ្បិតទូលបង្គំកាន់តែខ្សោយណាស់ហើយ ព្រះអម្ចាស់អើយ សូមប្រោសទូលបង្គំឲ្យជាផង ដ្បិតរូបកាយទូលបង្គំទាំងមូលញ័រញាក់ ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱព្រះយេហូវ៉ាអើយ សូមប្រោសមេត្តាដល់ទូលបង្គំផង ដ្បិតទូលបង្គំខ្សោយ ឱព្រះយេហូវ៉ាអើយ សូមប្រោសទូលបង្គំឲ្យជា ដ្បិតឆ្អឹងទូលបង្គំញ័ររន្ធត់ អាល់គីតាប អុលឡោះតាអាឡាជាម្ចាស់អើយ សូមប្រណីសន្ដោសខ្ញុំផង ដ្បិតខ្ញុំកាន់តែខ្សោយណាស់ហើយ អុលឡោះតាអាឡាជាម្ចាស់អើយ សូមប្រោសខ្ញុំឲ្យជាផង ដ្បិតរូបកាយខ្ញុំទាំងមូលញ័រញាក់ ។ |
បន្ទាប់មក អ័ប្រាហាំអធិស្ឋានទៅព្រះ នោះព្រះក៏ប្រោសអ័ប៊ីម្ម៉ាឡិច និងមហេសី ព្រមទាំងពួកបាវបម្រើស្រីរបស់ទ្រង់ឲ្យជា ដើម្បីឲ្យពួកគេបង្កើតកូនបាន។
ទូលបង្គំត្រូវបានច្រូចចេញដូចជាទឹក ហើយឆ្អឹងទាំងអស់របស់ទូលបង្គំក៏សណ្ដកចេញ; ចិត្តរបស់ទូលបង្គំដូចក្រមួន វារលាយនៅក្នុងខ្លួនទូលបង្គំ។
ព្រះយេហូវ៉ាដ៏ជាព្រះនៃទូលបង្គំអើយ ទូលបង្គំបានស្រែករកជំនួយទៅកាន់ព្រះអង្គ នោះព្រះអង្គក៏ប្រោសទូលបង្គំឲ្យជា!
ជាការពិត ជីវិតរបស់ទូលបង្គំបានអស់ទៅក្នុងទុក្ខព្រួយ ហើយអាយុជីវិតរបស់ទូលបង្គំបានអស់ទៅក្នុងការថ្ងូរ; កម្លាំងរបស់ទូលបង្គំបានធ្លាក់ចុះព្រោះតែអំពើទុច្ចរិតរបស់ទូលបង្គំ ហើយឆ្អឹងទូលបង្គំក៏បានខ្សោះទៅ។
ពេលទូលបង្គំរក្សាភាពស្ងៀមស្ងាត់មិនសារភាពបាប នោះឆ្អឹងទូលបង្គំបានចុះខ្សោយ ដោយសារតែការថ្ងូររបស់ទូលបង្គំវាល់ព្រឹកវាល់ល្ងាច
ដ្បិតព្រួញរបស់ព្រះអង្គបានមុតជាប់ក្នុងទូលបង្គំ ហើយព្រះហស្តរបស់ព្រះអង្គបានសង្កត់លើទូលបង្គំ។
គ្មានសុខភាពល្អនៅក្នុងសាច់ទូលបង្គំទេ ដោយសារតែសេចក្ដីក្រេវក្រោធរបស់ព្រះអង្គ គ្មានសេចក្ដីសុខសាន្តនៅក្នុងឆ្អឹងទូលបង្គំឡើយ ដោយសារតែបាបរបស់ទូលបង្គំ។
ជាការពិត ចង្កេះទូលបង្គំពេញដោយការឆេះរោល ហើយគ្មានសុខភាពល្អនៅក្នុងសាច់ទូលបង្គំឡើយ។
សូមឲ្យទូលបង្គំឮសេចក្ដីរីករាយ និងអំណរផង សូមឲ្យឆ្អឹងដែលព្រះអង្គបានបំបាក់ បានត្រេកអរវិញ។
ដំណឹងអំពីព្រះអង្គបានឮសុសសាយពេញស៊ីរីទាំងមូល។ គេនាំអស់អ្នកដែលមានជំងឺ គឺមនុស្សដែលឈឺចាប់ខ្លាំងដោយរោគាផ្សេងៗ មនុស្សអារក្សចូល មនុស្សឆ្កួតជ្រូក និងមនុស្សស្លាប់មួយចំហៀងខ្លួន មករកព្រះអង្គ ហើយព្រះអង្គក៏ប្រោសពួកគេឲ្យជា។