មនុស្សអាក្រក់ឃើញដូច្នេះ ក៏ក្ដៅក្រហាយ; គេនឹងសង្កៀតធ្មេញ ហើយរលាយបាត់ទៅ; ចំណង់របស់មនុស្សអាក្រក់នឹងវិនាស៕
ទំនុកតម្កើង 58:7 - ព្រះគម្ពីរខ្មែរសាកល សូមឲ្យពួកគេផុតទៅដូចទឹកហូរ សូមឲ្យព្រួញទាំងនោះរឹលវិញ កាលណាពួកគេយឹតព្រួញរបស់ខ្លួន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សូមឲ្យគេរលាយដូចជាទឹកហូរទៅបាត់ កាលណាគេតម្រង់ព្រួញរបស់គេ សូមឲ្យព្រួញទាំងនោះបាក់បែកទៅ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមឲ្យអ្នកទាំងនោះរសាត់បាត់ទៅ ដូចទឹកហូរឥតត្រឡប់ សូមឲ្យពួកគេបានរាបដូចជាស្មៅ ដែលមនុស្សដើរជាន់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សូមឲ្យគេរលាយហូរទៅដូចជាទឹក កាលណាគេដំរង់ព្រួញគេ នោះសូមឲ្យព្រួញទាំងនោះ បានដូចជាបាក់វិញ អាល់គីតាប សូមឲ្យអ្នកទាំងនោះរសាត់បាត់ទៅ ដូចទឹកហូរឥតត្រឡប់ សូមឲ្យពួកគេបានរាបដូចជាស្មៅ ដែលមនុស្សដើរជាន់។ |
មនុស្សអាក្រក់ឃើញដូច្នេះ ក៏ក្ដៅក្រហាយ; គេនឹងសង្កៀតធ្មេញ ហើយរលាយបាត់ទៅ; ចំណង់របស់មនុស្សអាក្រក់នឹងវិនាស៕
ទូលបង្គំត្រូវបានច្រូចចេញដូចជាទឹក ហើយឆ្អឹងទាំងអស់របស់ទូលបង្គំក៏សណ្ដកចេញ; ចិត្តរបស់ទូលបង្គំដូចក្រមួន វារលាយនៅក្នុងខ្លួនទូលបង្គំ។
សេចក្ដីសង្គ្រោះជារបស់ព្រះយេហូវ៉ា! សូមឲ្យព្រះពររបស់ព្រះអង្គ មានលើប្រជារាស្ត្ររបស់ព្រះអង្គ៕ សេឡា