Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 13:7 - ព្រះគម្ពីរខ្មែរសាកល

7 ដោយហេតុនេះ គ្រប់ទាំង​ដៃ​នឹង​ខ្សោយល្វើយ គ្រប់ទាំង​ចិត្ត​មនុស្ស​នឹង​រលាយ​ទៅ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 ដោយ​ហេតុ​នោះ បាន​ជា​ដៃ​មនុស្ស​ទាំង​អស់​នឹង​ត្រូវ​ខ្សោយ ហើយ​ចិត្ត​នៃ​មនុស្ស​ទាំង​អស់​នឹង​រលត់​ទៅ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 ហេតុ​នេះ​ហើយ​បាន​ជា​មនុស្ស​គ្រប់ៗ​គ្នា បាក់​ទឹក​ចិត្ត លែង​មាន​សេចក្ដី​ក្លា‌ហាន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 ដោយ​ហេតុ​នោះ​បាន​ជា​ដៃ​មនុស្ស​ទាំង​អស់​នឹង​ត្រូវ​ខ្សោយ ហើយ​ចិត្ត​នៃ​មនុស្ស​ទាំងអស់​នឹង​រលត់​ទៅ

សូមមើលជំពូក ចម្លង

អាល់គីតាប

7 ហេតុ​នេះ​ហើយ​បាន​ជា​មនុស្ស​គ្រប់ៗ​គ្នា បាក់​ទឹក​ចិត្ត លែង​មាន​សេចក្ដី​ក្លា‌ហាន។

សូមមើលជំពូក ចម្លង




អេសាយ 13:7
15 ការដាក់ឲ្យឆ្លើយតបគ្នា  

សូមឲ្យ​ពួកគេ​ផុតទៅ​ដូច​ទឹក​ហូរ សូមឲ្យ​ព្រួញ​ទាំងនោះ​រឹល​វិញ កាលណា​ពួកគេ​យឹត​ព្រួញ​របស់ខ្លួន​។


នេះជា​ទំនាយ​ស្ដីអំពី​អេហ្ស៊ីប​: មើល៍! ព្រះយេហូវ៉ា​នឹង​គង់​លើ​ពពក​ដ៏លឿន យាង​មក​អេហ្ស៊ីប​។ បណ្ដា​រូបបដិមាករឥតប្រយោជន៍​របស់​អេហ្ស៊ីប​នឹង​ញាប់ញ័រ​នៅចំពោះ​ព្រះអង្គ ហើយ​ចិត្ត​របស់​ជនជាតិអេហ្ស៊ីប​នឹង​រលាយ​នៅ​ក្នុង​ខ្លួនគេ​។


ដោយហេតុនេះ អ្នកដែល​រស់នៅ​ទីក្រុងទាំងនោះ​ក៏​ខ្សោយ​កម្លាំង ពួកគេ​បាន​ស្រយុតចិត្ត ហើយ​អាម៉ាស់មុខ​។ ពួកគេ​បានដូចជា​តិណជាតិ​តាម​ទីវាល ដូចជា​ស្មៅទន់​ដ៏ខៀវខ្ចី ដូចជា​ស្មៅ​នៅលើ​ដំបូលផ្ទះ ដែល​ក្រៀម​មុន​ដុះធំឡើង​។


កូនចៅ​របស់អ្នក​ខ្សោយល្វើយ ហើយ​ដេក​នៅតាម​អស់ទាំង​ក្បាល​ផ្លូវ ដូចជា​សត្វកែះ​ជាប់​សំណាញ់​; ពួកគេ​ពេញ​ដោយ​សេចក្ដីក្រេវក្រោធ​ពី​ព្រះយេហូវ៉ា គឺ​ការស្ដីបន្ទោស​ពី​ព្រះ​របស់អ្នក​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម