ទូលបង្គំបានស្វែងរកព្រះអង្គអស់ពីចិត្ត; សូមកុំឲ្យទូលបង្គំវង្វេងចេញពីសេចក្ដីបង្គាប់របស់ព្រះអង្គឡើយ!
ទំនុកតម្កើង 5:8 - ព្រះគម្ពីរខ្មែរសាកល ព្រះយេហូវ៉ាអើយ សូមដឹកនាំទូលបង្គំក្នុងសេចក្ដីសុចរិតរបស់ព្រះអង្គដោយព្រោះពួកសត្រូវរបស់ទូលបង្គំផង សូមតម្រង់ផ្លូវរបស់ព្រះអង្គនៅមុខទូលបង្គំផង! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱព្រះយេហូវ៉ាអើយ សូមនាំទូលបង្គំក្នុងសេចក្ដីសុចរិតរបស់ព្រះអង្គ ដោយព្រោះពួកខ្មាំងសត្រូវរបស់ទូលបង្គំ សូមធ្វើឲ្យផ្លូវរបស់ព្រះអង្គ ត្រង់នៅមុខទូលបង្គំផង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឱព្រះអម្ចាស់អើយ! មានមនុស្សជាច្រើនប្រឆាំងនឹងទូលបង្គំ! សូមដឹកនាំទូលបង្គំឲ្យធ្វើតាមព្រះហឫទ័យ របស់ព្រះអង្គ សូមពង្រាបផ្លូវរបស់ព្រះអង្គនៅមុខទូលបង្គំផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱព្រះយេហូវ៉ាអើយ សូមណែនាំទូលបង្គំក្នុងសេចក្ដីសុចរិតរបស់ទ្រង់ ដោយព្រោះពួកខ្មាំងសត្រូវនៃទូលបង្គំ សូមធ្វើឲ្យផ្លូវទ្រង់ត្រង់នៅមុខទូលបង្គំ អាល់គីតាប ឱអុលឡោះតាអាឡាជាម្ចាស់អើយ មានមនុស្សជាច្រើនប្រឆាំងនឹងខ្ញុំ! សូមដឹកនាំខ្ញុំឲ្យធ្វើតាមបំណង របស់ទ្រង់ សូមពង្រាបផ្លូវរបស់ទ្រង់នៅមុខខ្ញុំផង។ |
ទូលបង្គំបានស្វែងរកព្រះអង្គអស់ពីចិត្ត; សូមកុំឲ្យទូលបង្គំវង្វេងចេញពីសេចក្ដីបង្គាប់របស់ព្រះអង្គឡើយ!
ព្រះយេហូវ៉ាអើយ ផែនដីបានពេញដោយសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គ; សូមបង្រៀនបទបញ្ញត្តិរបស់ព្រះអង្គដល់ទូលបង្គំផង!
ទូលបង្គំនឹងក្រាបថ្វាយបង្គំឆ្ពោះទៅព្រះវិហារដ៏វិសុទ្ធរបស់ព្រះអង្គ ហើយអរព្រះគុណដល់ព្រះនាមរបស់ព្រះអង្គសម្រាប់សេចក្ដីស្រឡាញ់ឥតប្រែប្រួល និងសេចក្ដីពិតត្រង់របស់ព្រះអង្គ ដ្បិតព្រះអង្គបានលើកតម្កើងព្រះនាមរបស់ព្រះអង្គ និងព្រះបន្ទូលរបស់ព្រះអង្គឲ្យខ្ពស់ជាងអ្វីៗទាំងអស់។
ព្រះយេហូវ៉ាអើយ សូមណែនាំទូលបង្គំក្នុងមាគ៌ារបស់ព្រះអង្គផង! ដោយព្រោះពួកសត្រូវរបស់ទូលបង្គំ សូមដឹកនាំទូលបង្គំក្នុងផ្លូវរាបស្មើផង។
ព្រះយេហូវ៉ាអើយ ទូលបង្គំបានជ្រកកោនក្នុងព្រះអង្គ សូមកុំឲ្យទូលបង្គំអាម៉ាស់មុខឡើយ គឺជារៀងរហូត! សូមរំដោះទូលបង្គំដោយសេចក្ដីសុចរិតយុត្តិធម៌របស់ព្រះអង្គផង។
ព្រះអង្គនឹងតបសងពួកសត្រូវរបស់ទូលបង្គំ តាមការអាក្រក់របស់ពួកគេ; សូមព្រះអង្គបំផ្លាញជីវិតពួកគេ ដោយព្រោះសេចក្ដីពិតត្រង់របស់ព្រះអង្គ។
ព្រះនៃសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ខ្ញុំ នឹងយាងមកទទួលខ្ញុំ ព្រះនឹងឲ្យខ្ញុំមើលចុះមកពួកសត្រូវរបស់ខ្ញុំ។
ព្រះយេហូវ៉ាអើយ សូមបង្រៀនមាគ៌ារបស់ព្រះអង្គដល់ទូលបង្គំផង ដើម្បីឲ្យទូលបង្គំដើរក្នុងសេចក្ដីពិតរបស់ព្រះអង្គ! សូមសង្រួមចិត្តទូលបង្គំឲ្យកោតខ្លាចព្រះនាមរបស់ព្រះអង្គ។
គឺយ៉ូហាននេះហើយ ជាម្នាក់ដែលត្រូវបានថ្លែងមកតាមរយៈព្យាការីអេសាយថា: “មានសំឡេងមួយស្រែកនៅទីរហោស្ថានថា: ‘ចូររៀបចំផ្លូវរបស់ព្រះអម្ចាស់ ចូរតម្រង់ផ្លូវលំរបស់ព្រះអង្គ !’ ”។
ចូរតម្រង់ផ្លូវសម្រាប់ជើងអ្នករាល់គ្នាដែរ ដើម្បីកុំឲ្យមនុស្សខ្វិនគ្រេចជើងឡើយ គឺឲ្យត្រូវបានប្រោសឲ្យជាវិញ។