ព្រះយេហូវ៉ាអើយ សូមសណ្ដាប់ពាក្យបណ្ដឹងដ៏សុចរិតរបស់ទូលបង្គំផង សូមប្រុងស្ដាប់សម្រែករបស់ទូលបង្គំផង! សូមផ្ទៀងព្រះកាណ៌នឹងពាក្យអធិស្ឋានរបស់ទូលបង្គំ ដែលចេញពីបបូរមាត់គ្មានសេចក្ដីបោកបញ្ឆោតផង!
ទំនុកតម្កើង 5:1 - ព្រះគម្ពីរខ្មែរសាកល ព្រះយេហូវ៉ាអើយ សូមផ្ទៀងព្រះកាណ៌នឹងពាក្យរបស់ទូលបង្គំផង សូមយកចិត្តទុកដាក់នឹងសំឡេងថ្ងូររបស់ទូលបង្គំផង! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱព្រះយេហូវ៉ាអើយ សូមផ្ទៀងព្រះកាណ៌ស្តាប់ពាក្យរបស់ទូលបង្គំ សូមពិចារណាសម្រែកឈឺចាប់ របស់ទូលបង្គំផង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឱព្រះអម្ចាស់អើយ! សូមផ្ទៀងព្រះកាណ៌ស្ដាប់ពាក្យរបស់ទូលបង្គំ! សូមទ្រង់ព្រះសណ្ដាប់សម្រែកឈឺចាប់ របស់ទូលបង្គំផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱព្រះយេហូវ៉ាអើយ សូមផ្ទៀងព្រះកាណ៌ស្តាប់ពាក្យរបស់ទូលបង្គំ សូមពិចារណាការរំពឹងគិតរបស់ទូលបង្គំ អាល់គីតាប ឱអុលឡោះតាអាឡាអើយ សូមស្ដាប់ពាក្យរបស់ខ្ញុំ! សូមទ្រង់ស្តាប់សំរែកឈឺចាប់ របស់ខ្ញុំផង។ |
ព្រះយេហូវ៉ាអើយ សូមសណ្ដាប់ពាក្យបណ្ដឹងដ៏សុចរិតរបស់ទូលបង្គំផង សូមប្រុងស្ដាប់សម្រែករបស់ទូលបង្គំផង! សូមផ្ទៀងព្រះកាណ៌នឹងពាក្យអធិស្ឋានរបស់ទូលបង្គំ ដែលចេញពីបបូរមាត់គ្មានសេចក្ដីបោកបញ្ឆោតផង!
ព្រះយេហូវ៉ាដ៏ជាថ្មដា និងជាព្រះប្រោសលោះនៃទូលបង្គំអើយ សូមឲ្យសម្ដីពីមាត់ទូលបង្គំ និងការសញ្ជឹងគិតនៃចិត្តទូលបង្គំ បានជាទីគាប់ព្រះហឫទ័យនៅចំពោះព្រះអង្គផង៕
ឱព្រះអើយ សូមសណ្ដាប់ពាក្យអធិស្ឋានរបស់ទូលបង្គំ ហើយផ្ទៀងព្រះកាណ៌នឹងពាក្យពីមាត់របស់ទូលបង្គំផង!
ឱព្រះអើយ នៅពេលទូលបង្គំត្អូញត្អែរ សូមសណ្ដាប់សំឡេងរបស់ទូលបង្គំផង! សូមការពារជីវិតទូលបង្គំពីការភិតភ័យចំពោះសត្រូវផង!
ព្រះអង្គដែលជាអ្នកគង្វាលនៃអ៊ីស្រាអែលអើយ ព្រះអង្គដែលដឹកនាំយ៉ូសែបដូចជាដឹកនាំចៀមអើយ សូមផ្ទៀងព្រះកាណ៌ផង! ព្រះអង្គដែលគង់លើចេរ៉ូប៊ីនអើយ សូមបញ្ចេញពន្លឺផង!
ព្រះយេហូវ៉ាអើយ សូមផ្ទៀងព្រះកាណ៌របស់ព្រះអង្គ ហើយឆ្លើយមកទូលបង្គំផង ដ្បិតទូលបង្គំទ័លក្រ និងខ្វះខាត!
មួយវិញទៀត ព្រះវិញ្ញាណក៏ជួយភាពខ្សោយរបស់យើងដូចគ្នាដែរ ដ្បិតយើងមិនដឹងថាគួរអធិស្ឋានដូចម្ដេចទេ ប៉ុន្តែព្រះវិញ្ញាណផ្ទាល់ទូលអង្វរជំនួសយើង ដោយសំឡេងថ្ងូរដែលរកពាក្យថ្លែងពុំបាន។
ដ្បិតព្រះនេត្ររបស់ព្រះអម្ចាស់នៅលើមនុស្សសុចរិត ព្រះកាណ៌របស់ព្រះអម្ចាស់នៅនឹងសេចក្ដីអធិស្ឋានរបស់ពួកគេ ប៉ុន្តែព្រះភក្ត្ររបស់ព្រះអម្ចាស់ទាស់នឹងមនុស្សដែលប្រព្រឹត្តការអាក្រក់”។