ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 45:15 - ព្រះគម្ពីរខ្មែរសាកល

ពួកនាង​ត្រូវបាន​នាំមក​ដោយ​មាន​អំណរ និង​សេចក្ដីត្រេកអរ​; ពួកនាង​ចូលទៅ​ក្នុង​វិមាន​របស់​ស្ដេច​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

កាល​ពួក​នាង​ចូល​មក​ក្នុង​ព្រះ​ដំណាក់​ព្រះ​រាជា មានសំឡេងអប​អរ​សាទរ យ៉ាងសប្បាយ​រីក‌រាយ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពួក​នាង​ចូល​ទៅ​កាន់​ព្រះ‌ដំណាក់​របស់​ព្រះ‌រាជា ដោយ​មាន​បណ្ដា‌ជន​បន្លឺ​សំឡេង​អបអរ‌សាទរ យ៉ាង​សប្បាយ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នឹង​មាន​អ្នក​នាំ​គេ​ចូល​មក​ក្នុង​ព្រះ‌រាជ‌ដំណាក់ ដោយ​មាន​សេចក្ដី​រីក‌រាយ​សប្បាយ។

សូមមើលជំពូក

អាល់គីតាប

ពួក​នាង​ចូល​ទៅ​កាន់​ដំណាក់​របស់​ស្តេច ដោយ​មាន​បណ្ដា‌ជន​បន្លឺ​សំឡេង​អបអរ‌សាទរ យ៉ាង​សប្បាយ។

សូមមើលជំពូក



ទំនុកតម្កើង 45:15
12 ការដាក់ឲ្យឆ្លើយតបគ្នា  

រីឯ​ពួកអ្នកដែល​ព្រះយេហូវ៉ា​បាន​ប្រោសលោះ នឹង​ត្រឡប់មកវិញ ហើយ​ចូលមក​ស៊ីយ៉ូន​ដោយ​សម្រែកហ៊ោសប្បាយ ទាំង​មាន​អំណរ​ដ៏អស់កល្ប​ពាក់​នៅលើ​ក្បាល​របស់ពួកគេ​។ សេចក្ដីរីករាយ និង​អំណរ​នឹង​តាម​ពួកគេ​ទាន់ ហើយ​ទុក្ខព្រួយ និង​ការថ្ងូរ​នឹង​រត់បាត់ទៅ​៕


រីឯ​ពួកអ្នកដែល​ព្រះយេហូវ៉ា​បាន​ប្រោសលោះ នឹង​ត្រឡប់មកវិញ ហើយ​ចូលមក​ស៊ីយ៉ូន​ដោយ​សម្រែកហ៊ោសប្បាយ ទាំង​មាន​អំណរ​ដ៏អស់កល្ប​ពាក់​នៅលើ​ក្បាល​របស់ពួកគេ​។ សេចក្ដីរីករាយ និង​អំណរ​នឹង​តាម​ពួកគេ​ទាន់ ហើយ​ទុក្ខព្រួយ និង​ការថ្ងូរ​នឹង​រត់បាត់ទៅ​។


យើង​នឹង​ឲ្យ​ទីរំលឹក​មួយ និង​ឈ្មោះ​មួយ​ដល់​ពួកគេ ក្នុង​ដំណាក់​របស់យើង ក្នុង​កំពែង​របស់យើង ដែល​ប្រសើរ​ជាង​កូនប្រុស និង​កូនស្រី​ទៅទៀត​; យើង​នឹង​ឲ្យ​ឈ្មោះ​ដ៏អស់កល្ប​ដល់​ពួកគេ ដែល​មិន​ត្រូវបាន​កាត់ចេញ​ឡើយ​។


ខ្ញុំ​នឹង​រីករាយយ៉ាងខ្លាំង​នឹង​ព្រះយេហូវ៉ា ព្រលឹង​របស់ខ្ញុំ​នឹង​ត្រេកអរ​នឹង​ព្រះ​របស់ខ្ញុំ ពីព្រោះ​ព្រះអង្គ​បាន​ស្លៀកពាក់ឲ្យ​ខ្ញុំ​ដោយ​សម្លៀកបំពាក់​នៃ​សេចក្ដីសង្គ្រោះ ព្រះអង្គ​បាន​ឃ្លុំ​ខ្ញុំ​ដោយ​អាវវែង​នៃ​សេចក្ដីសុចរិត ដូចជា​កូនកំលោះ​ដែល​ពាក់​ឈ្នួតស្អាត​បែបបូជាចារ្យ ដូចជា​កូនក្រមុំ​ដែល​តែងខ្លួន​ដោយ​គ្រឿងអលង្ការ​របស់ខ្លួន​។


ដូច្នេះ កាលណា​ខ្ញុំ​ទៅ​រៀបចំ​កន្លែង​សម្រាប់​អ្នករាល់គ្នា ខ្ញុំ​នឹង​មក​ម្ដងទៀត ហើយ​ទទួល​អ្នករាល់គ្នា​ទៅឯ​ខ្ញុំ ដើម្បីឲ្យ​អ្នករាល់គ្នា​នៅ​កន្លែងដែល​ខ្ញុំ​នៅ​ដែរ​។


រីឯ​ព្រះអង្គ​ដែល​អាច​រក្សា​អ្នករាល់គ្នា​មិនឲ្យជំពប់ដួល ព្រមទាំង​អាច​ឲ្យ‍​អ្នករាល់គ្នា​ឈរ​នៅចំពោះ​សិរីរុងរឿង​របស់​ព្រះអង្គ ដោយ​ឥតសៅហ្មង និង​ដោយ​អំណរ


អ្នក​ដែល​មានជ័យជម្នះ យើង​នឹង​ធ្វើឲ្យ​អ្នកនោះ​ទៅជា​សសរ​មួយ​នៅក្នុង​ព្រះវិហារ​របស់​ព្រះ​នៃយើង ហើយ​អ្នកនោះ​នឹង​មិន​ចាកចេញ​ទៅ​ខាងក្រៅ​ទៀត​ឡើយ​។ យើង​នឹង​ចារឹក​ព្រះនាម​របស់​ព្រះ​នៃយើង និង​ឈ្មោះ​ទីក្រុង​របស់​ព្រះ​នៃយើង គឺ​យេរូសាឡិម​ថ្មី​ដែល​ចុះមក​ពី​លើមេឃ​មកពី​ព្រះ​នៃយើង ព្រមទាំង​នាម​ថ្មី​របស់យើង នៅលើ​អ្នកនោះ​។


អ្នក​ដែល​មានជ័យជម្នះ យើង​នឹង​ឲ្យ​អ្នកនោះ​អង្គុយ​ជាមួយ​យើង នៅលើ​បល្ល័ង្ក​របស់យើង ដូចដែល​យើង​មានជ័យជម្នះ ហើយ​បាន​អង្គុយ​ជាមួយ​ព្រះ​បិតា​របស់យើង នៅលើ​បល្ល័ង្ក​របស់​ព្រះអង្គ​ដែរ។