ទំនុកតម្កើង 45:15 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤15 នឹងមានអ្នកនាំគេចូលមកក្នុងព្រះរាជដំណាក់ ដោយមានសេចក្ដីរីករាយសប្បាយ។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល15 ពួកនាងត្រូវបាននាំមកដោយមានអំណរ និងសេចក្ដីត្រេកអរ; ពួកនាងចូលទៅក្នុងវិមានរបស់ស្ដេច។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦15 កាលពួកនាងចូលមកក្នុងព្រះដំណាក់ព្រះរាជា មានសំឡេងអបអរសាទរ យ៉ាងសប្បាយរីករាយ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥15 ពួកនាងចូលទៅកាន់ព្រះដំណាក់របស់ព្រះរាជា ដោយមានបណ្ដាជនបន្លឺសំឡេងអបអរសាទរ យ៉ាងសប្បាយ។ សូមមើលជំពូកអាល់គីតាប15 ពួកនាងចូលទៅកាន់ដំណាក់របស់ស្តេច ដោយមានបណ្ដាជនបន្លឺសំឡេងអបអរសាទរ យ៉ាងសប្បាយ។ សូមមើលជំពូក |
ខ្ញុំនឹងអរសប្បាយចំពោះព្រះយេហូវ៉ា ព្រលឹងខ្ញុំនឹងរីករាយចំពោះព្រះនៃខ្ញុំ ពីព្រោះទ្រង់បានប្រដាប់ខ្លួនខ្ញុំដោយសំលៀកបំពាក់នៃសេចក្ដីសង្គ្រោះ ទ្រង់បានគ្រលុំខ្ញុំដោយអាវជាសេចក្ដីសុចរិត ដូចជាប្ដីថ្មោងថ្មីតែងខ្លួនដោយគ្រឿងលំអ ហើយដូចជាប្រពន្ធថ្មោងថ្មី ក៏ប្រដាប់ដោយត្បូងរបស់ខ្លួនដែរ
អ្នកណាដែលឈ្នះ អញនឹងយកអ្នកនោះធ្វើជាសសរទ្រូង ក្នុងវិហាររបស់ព្រះនៃអញ រួចអ្នកនោះនឹងមិនចេញពីទីនោះទៀតឡើយ ហើយអញនឹងកត់ព្រះនាមនៃព្រះរបស់អញ នឹងឈ្មោះក្រុងរបស់ព្រះនៃអញ នៅលើអ្នកនោះ គឺជាឈ្មោះក្រុងយេរូសាឡិមថ្មី ដែលចុះពីស្ថានសួគ៌មកអំពីព្រះនៃអញ ហើយនឹងកត់ឈ្មោះថ្មីរបស់អញដែរ