Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 45:16 - ព្រះគម្ពីរខ្មែរសាកល

16 កូនចៅ​របស់អ្នក​នឹង​ជំនួស​ដូនតា​របស់អ្នក អ្នក​នឹង​ធ្វើឲ្យ​ពួកគេ​ទៅជា​អ្នកដឹកនាំ​នៅលើ​ផែនដី​ទាំងមូល​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

16 ៙ ព្រះ​ករុណា​នឹង​បាន‌រាជ​បុត្រ តពីអយ្យកោ​របស់ព្រះ‌អង្គ ព្រះ​ករុណា​នឹង​តាំង‌រាជ​បុត្រ​ទាំង​នោះ ជា​អ្នក​គ្រប់​គ្រង​លើ​ផែនដី​ទាំង​មូល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

16 បពិត្រ​ព្រះ‌រាជា សូម​ឲ្យ​ព្រះ‌រាជ‌បុត្រ ព្រះអង្គ​បាន​ឡើង​គ្រង​រាជ្យ ត​ពី​ព្រះ‌អយ្យ‌កោ​របស់​ព្រះអង្គ។ ព្រះអង្គ​នឹង​តែង‌តាំង​ព្រះ‌បុត្រា របស់​ព្រះអង្គ​ឲ្យ​គ្រប់‌គ្រង​ទួ‌ទាំង​នគរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

16 ៙ នោះ​នាង​នឹង​បាន​ព្រះ‌រាជ​បុត្រ​ជំនួស​ឪពុក ហើយ​នាង​នឹង​តាំង​ព្រះ‌រាជ​បុត្រ​ទាំង​នោះ ឲ្យ​ធ្វើ​ជា​ចៅហ្វាយ​នៅ​គ្រប់​លើ​ផែនដី

សូមមើលជំពូក ចម្លង

អាល់គីតាប

16 សូម​ជម្រាប​ស្តេច សូម​ឲ្យ​បុត្រា ស្តេច​បាន​ឡើង​គ្រង​រាជ្យ ត​ពី​អយ្យ‌កោ​របស់​ស្តេច។ ស្តេច​នឹង​តែង‌តាំង​បុត្រា របស់​ស្តេច​ឲ្យ​គ្រប់‌គ្រង​ទួ‌ទាំង​នគរ។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 45:16
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ពូជពង្ស​ជំនាន់​ក្រោយ​នឹង​បម្រើ​ព្រះអង្គ សេចក្ដី​អំពី​ព្រះអម្ចាស់​នឹង​ត្រូវបាន​ថ្លែង​ដល់​ជំនាន់​ក្រោយ​។


អស់អ្នក​ដែល​លះបង់​ផ្ទះសម្បែង ឬ​បងប្អូនប្រុស ឬ​បងប្អូនស្រី ឬ​ឪពុក ឬ​ម្ដាយ​ឬ​កូន ឬ​ស្រែចម្ការ ដោយសារតែ​នាម​របស់ខ្ញុំ អ្នកនោះ​នឹង​ទទួលបាន​មួយជាមួយរយ ព្រមទាំង​ទទួល​ជីវិតអស់កល្បជានិច្ច​ជាមរតក​ផង​។


រីឯ​អ្នករាល់គ្នា​វិញ អ្នករាល់គ្នាជា​ពូជសាសន៍​ដែល​ត្រូវបានជ្រើសរើស​ជា​បូជាចារ្យ​ខាងស្ដេច ជា​ប្រជាជាតិ​ដ៏វិសុទ្ធ ​ជា​ប្រជារាស្ត្រ​ដែលជាកម្មសិទ្ធិ​របស់ព្រះ ដើម្បីឲ្យ​អ្នករាល់គ្នា​បាន​ប្រកាស​គុណធម៌ ​របស់​ព្រះអង្គ ដែល​ត្រាស់ហៅ​អ្នករាល់គ្នា​ចេញពី​ភាពងងឹត មកក្នុង​ពន្លឺ​ដ៏អស្ចារ្យ​របស់​ព្រះអង្គ​។


ព្រមទាំង​ធ្វើឲ្យ​យើង​ទៅជា​អាណាចក្រ​មួយ ជា​ពួក​បូជាចារ្យ​សម្រាប់​ព្រះដែលជាព្រះបិតា​របស់​ព្រះអង្គ សូមឲ្យ​សិរីរុងរឿង និង​ព្រះចេស្ដា​មាន​ដល់​ព្រះអង្គ​រហូត​អស់កល្បជាអង្វែងតរៀងទៅ​! អាម៉ែន។


មានពរ​ហើយ វិសុទ្ធ​ហើយ អ្នក​ដែល​មាន​ចំណែក​ក្នុង​ការរស់ឡើងវិញ​ទីមួយ​! សេចក្ដីស្លាប់​ទីពីរ​គ្មាន​អំណាច​លើ​អ្នកទាំងនោះ​ឡើយ ផ្ទុយទៅវិញ ពួកគេ​នឹង​ទៅជា​បូជាចារ្យ​របស់​ព្រះ និង​របស់​ព្រះ​គ្រីស្ទ ហើយ​គ្រងរាជ្យ​ជាមួយ​ព្រះអង្គ​រយៈពេល​មួយពាន់​ឆ្នាំ​។


ព្រមទាំង​បាន​ធ្វើឲ្យ​ពួកគេ​ទៅជា​អាណាចក្រ​មួយ និង​ជា​បូជាចារ្យ សម្រាប់​ព្រះ​នៃយើង ហើយ​ពួកគេ​នឹង​សោយរាជ្យ​លើ​ផែនដី”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម