ឱព្រះអើយ គំនិតរបស់ព្រះអង្គមានតម្លៃដល់ទូលបង្គំយ៉ាងណាហ្ន៎! ចំនួននៃគំនិតទាំងនោះមានច្រើនយ៉ាងណាហ្ន៎!
ទំនុកតម្កើង 40:6 - ព្រះគម្ពីរខ្មែរសាកល ព្រះអង្គមិនសព្វព្រះហឫទ័យនឹងយញ្ញបូជា និងតង្វាយទេ ព្រះអង្គមិនទាមទារតង្វាយដុត និងតង្វាយលោះបាបទេ ព្រះអង្គបានបើកត្រចៀកឲ្យទូលបង្គំ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គមិនចង់បានយញ្ញបូជា និងតង្វាយអ្វីទេ តែព្រះអង្គបានបើកត្រចៀកឲ្យទូលបង្គំស្តាប់ ព្រះអង្គមិនទាមទារតង្វាយដុត និងតង្វាយលោះបាបឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គមិនចង់បានយញ្ញបូជា ឬតង្វាយអ្វីទេ តែព្រះអង្គបានបើកត្រចៀកទូលបង្គំ ឲ្យចេះស្ដាប់ព្រះអង្គ ព្រះអង្គមិនទាមទារតង្វាយដុត ឬ យញ្ញបូជាសុំឲ្យរួចពីបាបឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯយញ្ញបូជា ហើយនឹងដង្វាយ នោះទ្រង់មិន សព្វព្រះហឫទ័យទេ ទ្រង់បានបើកត្រចៀកឲ្យទូលបង្គំស្តាប់តាម ទ្រង់មិនចង់បានដង្វាយដុត ឬយញ្ញបូជាលោះបាបនោះទេ អាល់គីតាប ទ្រង់មិនចង់បានគូរបានឬជំនូនអ្វីទេ តែទ្រង់បានបើកត្រចៀកខ្ញុំ ឲ្យចេះស្ដាប់ទ្រង់ ទ្រង់មិនទាមទារគូរបានដុត ឬ គូរបានសុំឲ្យរួចពីបាបឡើយ។ |
ឱព្រះអើយ គំនិតរបស់ព្រះអង្គមានតម្លៃដល់ទូលបង្គំយ៉ាងណាហ្ន៎! ចំនួននៃគំនិតទាំងនោះមានច្រើនយ៉ាងណាហ្ន៎!
ប្រសិនបើទូលបង្គំបានរាប់ នោះមានច្រើនជាងគ្រាប់ខ្សាច់ទៅទៀត; ពេលទូលបង្គំភ្ញាក់ឡើង នោះទូលបង្គំនៅជាមួយព្រះអង្គនៅឡើយ!
យើងមិនស្ដីបន្ទោសអ្នកព្រោះតែយញ្ញបូជារបស់អ្នកទេ រីឯតង្វាយដុតរបស់អ្នកក៏នៅចំពោះយើងជានិច្ចដែរ។
ជាការពិត ព្រះអង្គមិនសព្វព្រះហឫទ័យនឹងយញ្ញបូជាឡើយ បើមិនដូច្នោះទេ ម្ល៉េះសមទូលបង្គំបានថ្វាយហើយ; ព្រះអង្គក៏មិនសព្វព្រះហឫទ័យនឹងតង្វាយដុតដែរ។
មាត់របស់ទូលបង្គំនឹងថ្លែងសេចក្ដីសុចរិតយុត្តិធម៌របស់ព្រះអង្គ និងសេចក្ដីសង្គ្រោះរបស់ព្រះអង្គវាល់ព្រឹកវាល់ល្ងាច ទោះបីជាទូលបង្គំមិនដឹងចំនួនក៏ដោយ។
ព្រះយេហូវ៉ាមានបន្ទូលថា៖ “យញ្ញបូជាដ៏ច្រើនរបស់អ្នករាល់គ្នា តើជាអ្វីដល់យើង? យើងធុញទ្រាន់នឹងតង្វាយដុតជាចៀមឈ្មោល និងខ្លាញ់សត្វបំប៉នហើយ; យើងមិនពេញចិត្តឈាមគោឈ្មោល ឬឈាមកូនចៀម ឬឈាមពពែឈ្មោលនោះទេ។
ព្រះយេហូវ៉ាអើយ ព្រះអង្គជាព្រះនៃទូលបង្គំ! ទូលបង្គំនឹងលើកតម្កើងព្រះអង្គ ទូលបង្គំនឹងអរព្រះគុណដល់ព្រះនាមរបស់ព្រះអង្គ ដ្បិតព្រះអង្គបានធ្វើកិច្ចការដ៏អស្ចារ្យ ជាផែនការតាំងពីយូរមកហើយ ដោយសេចក្ដីស្មោះត្រង់ និងសេចក្ដីពិតត្រង់។
រីឯអ្នកដែលសម្លាប់គោបា ប្រៀបដូចជាអ្នកដែលវាយសម្លាប់មនុស្ស; អ្នកដែលថ្វាយកូនចៀមជាយញ្ញបូជា ប្រៀបដូចជាអ្នកដែលបំបាក់កឆ្កែ; អ្នកដែលថ្វាយតង្វាយធញ្ញជាតិ ប្រៀបដូចជាអ្នកដែលថ្វាយឈាមជ្រូក; អ្នកដែលដុតកំញានធ្វើជាតង្វាយរំលឹក ប្រៀបដូចជាអ្នកដែលឲ្យពររូបបដិមាករ; អ្នកទាំងនោះបានជ្រើសរើសផ្លូវរបស់ខ្លួន ហើយព្រលឹងរបស់ពួកគេពេញចិត្តនឹងសេចក្ដីគួរឲ្យស្អប់ខ្ពើមរបស់ខ្លួន។
ប្រសិនបើអ្នករាល់គ្នាយល់ពាក្យដែលថា:‘យើងចង់បានសេចក្ដីមេត្តា មិនមែនយញ្ញបូជាទេ’មានន័យដូចម្ដេច ម្ល៉េះសមអ្នករាល់គ្នាមិនបានផ្ដន្ទាទោសអ្នកដែលគ្មានទោសឡើយ។
ចូរអ្នករាល់គ្នាទៅរៀនចុះ ថាតើពាក្យដែលថា‘យើងចង់បានសេចក្ដីមេត្តា មិនមែនយញ្ញបូជាទេ’មានន័យដូចម្ដេច! ដ្បិតខ្ញុំបានមកមិនមែនដើម្បីហៅមនុស្សសុចរិតទេ គឺដើម្បីហៅមនុស្សបាបវិញ”។