ប្រាកដជាសេចក្ដីល្អ និងសេចក្ដីស្រឡាញ់ឥតប្រែប្រួល នឹងដេញតាមខ្ញុំ ក្នុងអស់ទាំងថ្ងៃនៃជីវិតរបស់ខ្ញុំ ហើយខ្ញុំនឹងរស់នៅក្នុងដំណាក់របស់ព្រះយេហូវ៉ា រហូតអស់កល្បជានិច្ច៕
ទំនុកតម្កើង 40:11 - ព្រះគម្ពីរខ្មែរសាកល រីឯព្រះអង្គវិញ ព្រះយេហូវ៉ាអើយ សូមកុំបង្ខាំងសេចក្ដីមេត្តារបស់ព្រះអង្គពីទូលបង្គំឡើយ! សូមឲ្យសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គ និងសេចក្ដីពិតត្រង់របស់ព្រះអង្គ ថែរក្សាទូលបង្គំជានិច្ចផង ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱព្រះយេហូវ៉ាអើយ សូមកុំបង្ខាំងព្រះហឫទ័យមេត្តាករុណា របស់ព្រះអង្គចំពោះទូលបង្គំឡើយ សូមព្រះហឫទ័យសប្បុរស និងព្រះហឫទ័យស្មោះត្រង់របស់ព្រះអង្គ ថែរក្សាទូលបង្គំជានិច្ច។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឱព្រះអម្ចាស់អើយ ទូលបង្គំដឹងថាព្រះអង្គតែងតែ អាណិតមេត្តាទូលបង្គំឥតឈប់សោះឡើយ ព្រះហឫទ័យមេត្តាករុណាដ៏ស្មោះត្រង់ របស់ព្រះអង្គតែងតែតាមការពារទូលបង្គំជានិច្ច។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱព្រះយេហូវ៉ាអើយ សូមកុំបង្ខាំងសេចក្ដីមេត្តាករុណា របស់ទ្រង់ចំពោះទូលបង្គំឡើយ សូមឲ្យសេចក្ដីសប្បុរសនឹងសេចក្ដីពិតត្រង់របស់ទ្រង់ បានថែរក្សាទូលបង្គំជានិច្ច អាល់គីតាប ឱអុលឡោះតាអាឡាអើយ ខ្ញុំដឹងថាទ្រង់តែងតែ អាណិតមេត្តាខ្ញុំឥតឈប់សោះឡើយ ចិត្តមេត្តាករុណាដ៏ស្មោះត្រង់ របស់ទ្រង់តែងតែតាមការពារខ្ញុំជានិច្ច។ |
ប្រាកដជាសេចក្ដីល្អ និងសេចក្ដីស្រឡាញ់ឥតប្រែប្រួល នឹងដេញតាមខ្ញុំ ក្នុងអស់ទាំងថ្ងៃនៃជីវិតរបស់ខ្ញុំ ហើយខ្ញុំនឹងរស់នៅក្នុងដំណាក់របស់ព្រះយេហូវ៉ា រហូតអស់កល្បជានិច្ច៕
សូមបញ្ជូនពន្លឺរបស់ព្រះអង្គ និងសេចក្ដីពិតរបស់ព្រះអង្គមក ដើម្បីឲ្យដឹកនាំទូលបង្គំ ដើម្បីឲ្យនាំទូលបង្គំទៅដល់ភ្នំដ៏វិសុទ្ធរបស់ព្រះអង្គ និងដល់ដំណាក់របស់ព្រះអង្គផង។
ព្រះអង្គនឹងបញ្ជូនពីស្ថានសួគ៌មក ហើយសង្គ្រោះខ្ញុំ; ព្រះអង្គបានត្មះតិះដៀលអ្នកដែលជាន់ឈ្លីខ្ញុំ។ សេឡា ព្រះនឹងបញ្ជូនសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គ និងសេចក្ដីពិតត្រង់របស់ព្រះអង្គមក។
សូមឲ្យស្ដេចគង់នៅចំពោះព្រះជារៀងរហូត សូមកំណត់ឲ្យសេចក្ដីស្រឡាញ់ឥតប្រែប្រួល និងសេចក្ដីពិតត្រង់រក្សាទ្រង់ផង។
រីឯទូលបង្គំវិញ ព្រះយេហូវ៉ាអើយ សេចក្ដីអធិស្ឋានរបស់ទូលបង្គំនៅចំពោះព្រះអង្គហើយ! ឱព្រះអើយ ក្នុងវេលានៃការសន្ដោស សូមឆ្លើយនឹងទូលបង្គំក្នុងសេចក្ដីស្រឡាញ់ឥតប្រែប្រួលដ៏បរិបូររបស់ព្រះអង្គ និងក្នុងភាពពិតត្រង់នៃសេចក្ដីសង្គ្រោះរបស់ព្រះអង្គផង!
ព្រះយេហូវ៉ាអើយ សូមឆ្លើយនឹងទូលបង្គំផង ដ្បិតសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គល្អណាស់! សូមបែរមករកទូលបង្គំដោយសេចក្ដីមេត្តាដ៏លើសលប់របស់ព្រះអង្គផង!
សេចក្ដីស្រឡាញ់ឥតប្រែប្រួល និងសេចក្ដីពិតត្រង់បានជួបគ្នា; សេចក្ដីសុចរិតយុត្តិធម៌ និងសេចក្ដីសុខសាន្តបានថើបគ្នា។
ខ្ញុំនឹងនិយាយថា៖ “សេចក្ដីស្រឡាញ់ឥតប្រែប្រួលនឹងត្រូវបានកសាងឲ្យនៅជារៀងរហូត; ព្រះអង្គនឹងធ្វើឲ្យសេចក្ដីស្មោះត្រង់របស់ព្រះអង្គស្ថិតស្ថេរនៅលើមេឃ”។
សេចក្ដីស្រឡាញ់ឥតប្រែប្រួល និងសេចក្ដីពិតត្រង់ការពារស្ដេច ហើយបល្ល័ង្ករបស់ទ្រង់ត្រូវបានទ្រទ្រង់ ដោយសេចក្ដីស្រឡាញ់ឥតប្រែប្រួល។
នៅគ្រាដែលព្រះគ្រីស្ទគង់នៅក្នុងរូបសាច់របស់ព្រះអង្គ ព្រះអង្គបានថ្វាយសេចក្ដីអធិស្ឋាន និងសេចក្ដីទូលអង្វរដោយសម្រែកយ៉ាងខ្លាំង និងដោយទឹកភ្នែក ដល់ព្រះដែលអាចសង្គ្រោះព្រះអង្គពីសេចក្ដីស្លាប់បាន ហើយដោយព្រោះជំនឿស៊ប់ ពាក្យរបស់ព្រះអង្គក៏ត្រូវបានសណ្ដាប់។