ចូរនៅស្ងៀមនៅចំពោះព្រះយេហូវ៉ា ហើយរង់ចាំព្រះអង្គដោយអត់ធ្មត់ចុះ កុំរសាប់រសល់ព្រោះតែអ្នកដែលចម្រើនឡើងក្នុងផ្លូវរបស់ខ្លួនឡើយ ក៏កុំរសាប់រសល់ព្រោះតែមនុស្សដែលអនុវត្តកលល្បិចដែរ។
ទំនុកតម្កើង 37:1 - ព្រះគម្ពីរខ្មែរសាកល កុំរសាប់រសល់ព្រោះតែអ្នកដែលធ្វើអាក្រក់ឡើយ ក៏កុំច្រណែនអ្នកដែលប្រព្រឹត្តអំពើទុច្ចរិតដែរ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កុំក្តៅចិត្ត ដោយព្រោះមនុស្ស ដែលប្រព្រឹត្តអាក្រក់ឡើយ ក៏កុំច្រណែននឹងពួកអ្នក ដែលប្រព្រឹត្តអំពើទុច្ចរិតដែរ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មិនត្រូវចងកំហឹងនឹងអស់អ្នក ដែលប្រព្រឹត្តអំពើអាក្រក់ឡើយ ហើយក៏កុំច្រណែននឹងអស់អ្នក ដែលប្រព្រឹត្តអំពើទុច្ចរិតដែរ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កុំឲ្យក្តៅចិត្ត ដោយព្រោះមនុស្ស ដែលប្រព្រឹត្តអាក្រក់ឡើយ ក៏កុំឲ្យច្រណែននឹងពួកអ្នកដែលធ្វើការទុច្ចរិតដែរ អាល់គីតាប មិនត្រូវចងកំហឹងនឹងអស់អ្នក ដែលប្រព្រឹត្តអំពើអាក្រក់ឡើយ ហើយក៏កុំច្រណែននឹងអស់អ្នក ដែលប្រព្រឹត្តអំពើទុច្ចរិតដែរ |
ចូរនៅស្ងៀមនៅចំពោះព្រះយេហូវ៉ា ហើយរង់ចាំព្រះអង្គដោយអត់ធ្មត់ចុះ កុំរសាប់រសល់ព្រោះតែអ្នកដែលចម្រើនឡើងក្នុងផ្លូវរបស់ខ្លួនឡើយ ក៏កុំរសាប់រសល់ព្រោះតែមនុស្សដែលអនុវត្តកលល្បិចដែរ។
ពីព្រោះខ្ញុំបានច្រណែនមនុស្សព្រហើន ពេលខ្ញុំឃើញសេចក្ដីសុខសាន្តរបស់មនុស្សអាក្រក់។
ភាពល្ងីល្ងើរបស់មនុស្សបំផ្លាញផ្លូវរបស់ខ្លួន ប៉ុន្តែចិត្តអ្នកនោះច្រឡោតខឹងនឹងព្រះយេហូវ៉ាវិញ។
កុំឲ្យចិត្តរបស់អ្នកច្រណែនមនុស្សបាបឡើយ ផ្ទុយទៅវិញ ចូរស្ថិតនៅក្នុងការកោតខ្លាចព្រះយេហូវ៉ាវាល់ព្រឹកវាល់ល្ងាច។
ប៉ុន្តែវានឹងមិនទៅជាល្អដល់មនុស្សអាក្រក់ឡើយ ហើយគេនឹងមិនអាចធ្វើឲ្យអាយុវែងដូចស្រមោលបានដែរ ពីព្រោះគេមិនកោតខ្លាចនៅចំពោះព្រះ។
ការឈ្នានីស ការកាប់សម្លាប់ ការប្រមឹក ការស៊ីផឹកអាវាសែ និងអ្វីៗដែលស្រដៀងនឹងការទាំងនេះ។ ចំពោះការទាំងនេះ ខ្ញុំសូមដាស់តឿនទុកមុនដល់អ្នករាល់គ្នា ដូចដែលខ្ញុំបានដាស់តឿនពីមុនហើយថា អ្នកដែលប្រព្រឹត្តការទាំងនេះនឹងមិនទទួលអាណាចក្ររបស់ព្រះជាមរតកឡើយ។