Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សុភា‌សិត 24:19 - ព្រះគម្ពីរខ្មែរសាកល

19 កុំ​រសាប់រសល់​ព្រោះតែ​មនុស្សដែល​ធ្វើអាក្រក់​ឡើយ ក៏កុំ​ច្រណែន​មនុស្ស​អាក្រក់​ដែរ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

19 កុំ​ឲ្យ​ក្តៅ​ចិត្តដោយ​ព្រោះ​មនុស្ស ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់​ឡើយ ក៏​កុំ​ឲ្យ​ច្រណែន​នឹង​មនុស្ស​កោង​កាច​ដែរ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

19 កុំ​ក្ដៅ​ចិត្ត​នឹង​មនុស្ស​ប្រព្រឹត្ត​អំពើ​អាក្រក់ ហើយ​ក៏​កុំ​ច្រណែន​នឹង​មនុស្ស​អាក្រក់​ឲ្យ​សោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

19 កុំ​ឲ្យ​ក្តៅ​ចិត្ត ដោយ​ព្រោះ​មនុស្ស​ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់​ឡើយ ក៏​កុំ​ឲ្យ​ច្រណែន​នឹង​មនុស្ស​កោង​កាច​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

19 កុំ​ក្ដៅ​ចិត្ត​នឹង​មនុស្ស​ប្រព្រឹត្ត​អំពើ​អាក្រក់ ហើយ​ក៏​កុំ​ច្រណែន​នឹង​មនុស្ស​អាក្រក់​ឲ្យ​សោះ។

សូមមើលជំពូក ចម្លង




សុភា‌សិត 24:19
14 ការដាក់ឲ្យឆ្លើយតបគ្នា  

មានពរ​ហើយ អ្នក​ដែល​មិន​ដើរ​ក្នុង​ដំបូន្មាន​របស់​មនុស្ស​អាក្រក់ ឬ​ឈរ​ក្នុង​ផ្លូវ​របស់​មនុស្សបាប ឬ​អង្គុយ​នៅ​កៅអី​របស់​មនុស្សចំអកឡកឡឺយ​!


ពួកអ្នក​ធ្វើអាក្រក់​អើយ ចូរ​ថយចេញ​ពី​ខ្ញុំ​ទៅ​! នោះ​ខ្ញុំ​នឹង​កាន់តាម​សេចក្ដីបង្គាប់​របស់​ព្រះ​នៃខ្ញុំ​។


កុំ​រសាប់រសល់​ព្រោះតែ​អ្នកដែល​ធ្វើអាក្រក់​ឡើយ ក៏កុំ​ច្រណែន​អ្នកដែល​ប្រព្រឹត្ត​អំពើទុច្ចរិត​ដែរ


ពីព្រោះ​ខ្ញុំ​បាន​ច្រណែន​មនុស្ស​ព្រហើន ពេល​ខ្ញុំ​ឃើញ​សេចក្ដីសុខសាន្ត​របស់​មនុស្ស​អាក្រក់​។


អ្នកដែល​ដើរ​ជាមួយ​មនុស្ស​មានប្រាជ្ញា​នឹង​ទៅជាមានប្រាជ្ញា រីឯ​អ្នកដែល​សេពគប់​ជាមួយ​មនុស្សល្ងង់​នឹង​រងទុក្ខ​។


កុំឲ្យ​ចិត្ត​របស់អ្នក​ច្រណែន​មនុស្សបាប​ឡើយ ផ្ទុយទៅវិញ ចូរស្ថិត​នៅក្នុង​ការកោតខ្លាច​ព្រះយេហូវ៉ា​វាល់ព្រឹកវាល់ល្ងាច​។


កុំ​ច្រណែន​មនុស្ស​អាក្រក់​ឡើយ ក៏​កុំ​ចេះតែចង់​នៅ​ជាមួយ​ពួកគេ​ដែរ


ក្រែងលោ​ព្រះយេហូវ៉ា​ទត​ឃើញ ហើយ​ការនោះ​ជាការអាក្រក់​ក្នុង​ព្រះនេត្រ​របស់ព្រះអង្គ នោះ​ព្រះអង្គ​នឹង​បង្វែរ​ព្រះពិរោធ​របស់ព្រះអង្គ​ចេញពី​គេ​។


“ដូច្នេះ ព្រះអម្ចាស់​មានបន្ទូលថា​: ចូរ​ចេញ​ពី​ចំណោម​ពួកគេ ហើយ​ញែកខ្លួនចេញ​; កុំ​ពាល់​របស់​សៅហ្មង​ឡើយ នោះយើង​នឹង​ទទួល​អ្នករាល់គ្នា”។


កុំ​ចូលរួម​ក្នុង​កិច្ចការ​នៃ​សេចក្ដីងងឹត​ដែល​មិនបង្កើតផល​ឡើយ ផ្ទុយទៅវិញ ចូរ​លាតត្រដាង​ការទាំងនោះ​ចុះ


បន្ទាប់មក ខ្ញុំ​ឮ​សំឡេង​មួយទៀត​ពី​លើមេឃ ពោលថា​៖ “ប្រជារាស្ត្រ​របស់យើង​អើយ ចូរ​ចេញ​ពី​នាង​មក ដើម្បីកុំឲ្យ​អ្នករាល់គ្នា​បាន​ចូលរួម​ក្នុង​បាប​ទាំងឡាយ​របស់​នាង ហើយ​កុំឲ្យ​អ្នករាល់គ្នា​បាន​ជួប​គ្រោះកាច​របស់​នាង​ឡើយ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម