ទំនុកតម្កើង 35:3 - ព្រះគម្ពីរខ្មែរសាកល សូមហូតលំពែង និងដែកពួយ ដើម្បីតទល់នឹងពួកដែលតាមបៀតបៀនទូលបង្គំផង! សូមមានបន្ទូលនឹងព្រលឹងរបស់ទូលបង្គំថា៖ “យើងជាសេចក្ដីសង្គ្រោះរបស់អ្នក!”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សូមលើកលំពែង និងដែកពួយ ប្រហារពួកអ្នកដែលដេញតាមទូលបង្គំទៅ! សូមមានព្រះបន្ទូលមកព្រលឹងទូលបង្គំថា «យើងជាព្រះសង្គ្រោះអ្នក!»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមគប់លំពែង និងពូថៅ ប្រហារអស់អ្នកដែលដេញតាមទូលបង្គំ សូមបញ្ជាក់ឲ្យទូលបង្គំដឹងថា ព្រះអង្គជាព្រះសង្គ្រោះទូលបង្គំ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សូមងាលំពែងរាំងផ្លូវពួកអ្នកដែលដេញតាមទូលបង្គំ សូមមានបន្ទូលមកព្រលឹងទូលបង្គំថា ព្រះអង្គជាសេចក្ដីសង្គ្រោះនៃទូលបង្គំ អាល់គីតាប សូមគប់លំពែង និងពូថៅ ប្រហារអស់អ្នកដែលដេញតាមខ្ញុំ សូមបញ្ជាក់ឲ្យខ្ញុំដឹងថា ទ្រង់ជាម្ចាស់សង្គ្រោះខ្ញុំ។ |
នៅពេលពួកធ្វើអាក្រក់ គឺបច្ចាមិត្ត និងសត្រូវរបស់ខ្ញុំ បានចូលមកជិតដើម្បីស៊ីសាច់ខ្ញុំ ពួកគេក៏បានជំពប់ ហើយដួលទៅ។
សូមបង្វែរអំណរនៃសេចក្ដីសង្គ្រោះរបស់ព្រះអង្គមកទូលបង្គំវិញ ហើយទ្រទ្រង់ទូលបង្គំដោយវិញ្ញាណដែលស្ម័គ្រធ្វើតាមផង។
សេចក្ដីសង្គ្រោះ និងសិរីរុងរឿងរបស់ខ្ញុំ ស្ថិតនៅលើព្រះ; ថ្មដានៃកម្លាំងរបស់ខ្ញុំ និងជម្រករបស់ខ្ញុំ គឺនៅក្នុងព្រះ។
សូម្បីតែកំហឹងរបស់មនុស្សក៏នឹងធ្វើឲ្យគេសរសើរតម្កើងព្រះអង្គ; ព្រះអង្គនឹងក្រវាត់អង្គទ្រង់ដោយអ្នកដែលនៅសល់ពីកំហឹង។
កាលណាព្រះអម្ចាស់បានបង្ហើយគ្រប់ទាំងកិច្ចការរបស់ព្រះអង្គនៅលើភ្នំស៊ីយ៉ូន និងនៅលើយេរូសាឡិម ព្រះអង្គនឹងមានបន្ទូលថា៖ “យើងនឹងដាក់ទោសដល់ផលផ្លែពីការអួតបំប៉ោងនៃចិត្តរបស់ស្ដេចអាស្ស៊ីរី និងភាពអួតអាងនៃភ្នែកឆ្មើងឆ្មៃរបស់គេ”។
មើល៍! ព្រះជាសេចក្ដីសង្គ្រោះរបស់ខ្ញុំ ខ្ញុំនឹងទុកចិត្តលើព្រះអង្គ ហើយមិនភ័យខ្លាចឡើយ ដ្បិតព្រះអម្ចាស់ គឺព្រះយេហូវ៉ា ជាកម្លាំង និងជាចម្រៀងរបស់ខ្ញុំ ហើយព្រះអង្គបានជាសេចក្ដីសង្គ្រោះរបស់ខ្ញុំ”។
ដើម្បីធ្វើនូវអ្វីៗដែលព្រះហស្តរបស់ព្រះអង្គ និងគម្រោងរបស់ព្រះអង្គ បានកំណត់ទុកមុនឲ្យកើតឡើង។