ព្រះយេហូវ៉ាអើយ សូមរកយុត្តិធម៌ឲ្យទូលបង្គំផង! ដ្បិតទូលបង្គំបានដើរក្នុងសេចក្ដីគ្រប់លក្ខណ៍របស់ទូលបង្គំ ហើយបានជឿទុកចិត្តលើព្រះយេហូវ៉ា ឥតងាករេឡើយ។
ទំនុកតម្កើង 35:24 - ព្រះគម្ពីរខ្មែរសាកល ព្រះយេហូវ៉ាដ៏ជាព្រះនៃទូលបង្គំអើយ សូមរកយុត្តិធម៌ឲ្យទូលបង្គំ ដោយសេចក្ដីសុចរិតយុត្តិធម៌របស់ព្រះអង្គផង! កុំឲ្យពួកគេបានអរសប្បាយលើទូលបង្គំឡើយ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱព្រះយេហូវ៉ា ជាព្រះនៃទូលបង្គំអើយ សូមវិនិច្ឆ័យទូលបង្គំ តាមសេចក្ដីសុចរិតរបស់ព្រះអង្គ សូមកុំឲ្យគេអរសប្បាយ ដោយឈ្នះទូលបង្គំឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឱព្រះអម្ចាស់ជាព្រះនៃទូលបង្គំអើយ ព្រះអង្គសុចរិត សូមរកយុត្តិធម៌ឲ្យទូលបង្គំផង កុំបណ្តោយឲ្យពួកគេបានសប្បាយ ព្រោះទូលបង្គំចាញ់នោះឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱព្រះយេហូវ៉ាដ៏ជាព្រះនៃទូលបង្គំអើយ សូមវិនិច្ឆ័យទូលបង្គំតាមសេចក្ដីសុចរិតរបស់ទ្រង់ សូមកុំឲ្យគេមានសេចក្ដីអំណរ ដោយឈ្នះទូលបង្គំឡើយ អាល់គីតាប ឱអុលឡោះតាអាឡាជាម្ចាស់នៃខ្ញុំអើយ ទ្រង់សុចរិត សូមរកយុត្តិធម៌ឲ្យខ្ញុំផង កុំបណ្តោយឲ្យពួកគេបានសប្បាយ ព្រោះខ្ញុំចាញ់នោះឡើយ។ |
ព្រះយេហូវ៉ាអើយ សូមរកយុត្តិធម៌ឲ្យទូលបង្គំផង! ដ្បិតទូលបង្គំបានដើរក្នុងសេចក្ដីគ្រប់លក្ខណ៍របស់ទូលបង្គំ ហើយបានជឿទុកចិត្តលើព្រះយេហូវ៉ា ឥតងាករេឡើយ។
ព្រះយេហូវ៉ាដ៏ជាព្រះនៃទូលបង្គំអើយ ទូលបង្គំបានស្រែករកជំនួយទៅកាន់ព្រះអង្គ នោះព្រះអង្គក៏ប្រោសទូលបង្គំឲ្យជា!
កុំឲ្យពួកអ្នកដែលធ្វើជាសត្រូវនឹងទូលបង្គំដោយឥតហេតុ បានអរសប្បាយលើទូលបង្គំ កុំឲ្យពួកអ្នកដែលស្អប់ទូលបង្គំដោយគ្មានមូលហេតុ បានមិចភ្នែកឡើយ។
ឱព្រះអើយ សូមរកយុត្តិធម៌ឲ្យទូលបង្គំ ហើយកាន់ក្ដីឲ្យទូលបង្គំទាស់នឹងប្រជាជាតិដែលមិនគោរពព្រះផង! សូមរំដោះទូលបង្គំពីមនុស្សនៃសេចក្ដីបោកបញ្ឆោត និងសេចក្ដីទុច្ចរិតផង!
សូមព្រះយេហូវ៉ាជំនុំជម្រះបណ្ដាជនផង; ព្រះយេហូវ៉ាអើយ សូមវិនិច្ឆ័យទូលបង្គំតាមសេចក្ដីសុចរិតរបស់ទូលបង្គំ និងតាមសេចក្ដីគ្រប់លក្ខណ៍ដែលស្ថិតនៅក្នុងទូលបង្គំផង!
ដ្បិតជាសេចក្ដីសុចរិតយុត្តិធម៌សម្រាប់ព្រះ ដែលសងទុក្ខវេទនាដល់ពួកដែលធ្វើទុក្ខអ្នករាល់គ្នា
ព្រះអង្គមិនបានប្រព្រឹត្តបាបឡើយ ហើយក៏គ្មានឧបាយកលណាត្រូវបានរកឃើញក្នុងព្រះឱស្ឋរបស់ព្រះអង្គដែរ;