រីឯទូលបង្គំបានជឿទុកចិត្តលើសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គ ចិត្តរបស់ទូលបង្គំនឹងត្រេកអរក្នុងសេចក្ដីសង្គ្រោះរបស់ព្រះអង្គ។
ទំនុកតម្កើង 33:21 - ព្រះគម្ពីរខ្មែរសាកល ដ្បិតចិត្តរបស់យើងអរសប្បាយក្នុងព្រះអង្គ យើងបានជឿទុកចិត្តលើព្រះនាមដ៏វិសុទ្ធរបស់ព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតចិត្តរបស់យើងខ្ញុំ រីករាយក្នុងព្រះអង្គ ព្រោះយើងខ្ញុំទុកចិត្តដល់ព្រះនាមបរិសុទ្ធ របស់ព្រះអង្គ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងមានអំណរសប្បាយ ដោយរួមជាមួយព្រះអង្គ យើងទុកចិត្តលើព្រះនាមដ៏វិសុទ្ធ*របស់ព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតចិត្តយើងខ្ញុំរីករាយឡើងក្នុងទ្រង់ ពីព្រោះយើងខ្ញុំបានទុកចិត្តដល់ព្រះនាមបរិសុទ្ធ របស់ទ្រង់ហើយ អាល់គីតាប យើងមានអំណរសប្បាយ ដោយរួមជាមួយទ្រង់ យើងទុកចិត្តលើនាមដ៏វិសុទ្ធ*របស់ទ្រង់។ |
រីឯទូលបង្គំបានជឿទុកចិត្តលើសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គ ចិត្តរបស់ទូលបង្គំនឹងត្រេកអរក្នុងសេចក្ដីសង្គ្រោះរបស់ព្រះអង្គ។
ព្រះយេហូវ៉ាជាកម្លាំងរបស់ខ្ញុំ និងជាខែលរបស់ខ្ញុំ; ចិត្តរបស់ខ្ញុំជឿទុកចិត្តលើព្រះអង្គ ក៏បានទទួលជំនួយ ដោយហេតុនេះ ចិត្តរបស់ខ្ញុំលោតកញ្ឆេង ខ្ញុំនឹងអរព្រះគុណព្រះអង្គដោយចម្រៀងរបស់ខ្ញុំ។
នៅថ្ងៃនោះ គេនឹងពោលថា៖ “មើល៍! នេះហើយជាព្រះរបស់យើង យើងបានទន្ទឹងរង់ចាំព្រះអង្គ ហើយព្រះអង្គបានសង្គ្រោះយើង! នេះហើយជាព្រះយេហូវ៉ា យើងបានទន្ទឹងរង់ចាំព្រះអង្គ ចូរឲ្យយើងត្រេកអរ ហើយអរសប្បាយក្នុងសេចក្ដីសង្គ្រោះរបស់ព្រះអង្គ!”។
ពេលនោះ អេប្រាអិមនឹងបានដូចជាមនុស្សខ្លាំងពូកែ ហើយចិត្តរបស់ពួកគេនឹងអរសប្បាយឡើង ដូចជាដោយសារស្រាទំពាំងបាយជូរ។ កូនចៅរបស់ពួកគេនឹងឃើញ ហើយអរសប្បាយដែរ ចិត្តរបស់ពួកគេនឹងត្រេកអរក្នុងព្រះយេហូវ៉ា។
ដូច្នេះ ឥឡូវនេះអ្នករាល់គ្នាមានទុក្ខព្រួយមែន ប៉ុន្តែខ្ញុំនឹងជួបអ្នករាល់គ្នាម្ដងទៀត នោះចិត្តរបស់អ្នករាល់គ្នានឹងអរសប្បាយ ហើយគ្មានអ្នកណាយកអំណររបស់អ្នករាល់គ្នាចេញពីអ្នករាល់គ្នាឡើយ។
សត្វមានជីវិតទាំងបួននោះ សត្វនីមួយៗមានស្លាបប្រាំមួយ ហើយមានភ្នែកពេញខ្លួនទាំងនៅជុំវិញ និងខាងក្នុង។ សត្វទាំងនោះពោលឥតឈប់ឈរទាំងយប់ទាំងថ្ងៃថា៖ “វិសុទ្ធ! វិសុទ្ធ! វិសុទ្ធ! ព្រះអម្ចាស់ ជាព្រះដ៏មានព្រះចេស្ដា ព្រះអង្គដែលគង់នៅតាំងពីដើម គង់នៅសព្វថ្ងៃ ហើយដែលត្រូវយាងមក!”។