ទំនុកតម្កើង 33:15 - ព្រះគម្ពីរខ្មែរសាកល ព្រះអង្គសូនចិត្តពួកគេទាំងអស់គ្នា ហើយឈ្វេងយល់អស់ទាំងកិច្ចការរបស់ពួកគេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គឺព្រះអង្គហើយដែលបង្កើតចិត្ត របស់គេទាំងអស់គ្នា ក៏ពិចារណាមើលអស់ទាំងការ ដែលគេប្រព្រឹត្តដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គឺព្រះអង្គហើយដែលបានបង្កើត ចិត្តគំនិតរបស់គេទាំងអស់គ្នា ហើយព្រះអង្គយកព្រះហឫទ័យ ទុកដាក់នឹងអំពើទាំងអស់ដែលគេប្រព្រឹត្ត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺទ្រង់ហើយ ដែលស្អាងចិត្តគេ ក៏ពិចារណាមើលអស់ទាំងការដែលគេធ្វើដែរ អាល់គីតាប គឺទ្រង់ហើយដែលបានបង្កើត ចិត្តគំនិតរបស់គេទាំងអស់គ្នា ហើយទ្រង់យកចិត្ត ទុកដាក់នឹងអំពើទាំងអស់ដែលគេប្រព្រឹត្ត។ |
អ្នកមាន និងអ្នកក្រមានចំណុចមួយដូចគ្នា គឺ: ព្រះយេហូវ៉ាជាព្រះសូនបង្កើតរបស់ពួកគេទាំងពីរ។
ប្រសិនបើអ្នកនិយាយថា៖ “មើល៍! យើងមិនបានដឹងរឿងនេះទេ” តើព្រះអង្គដែលស្ទង់ចិត្តមិនឈ្វេងយល់ទេឬ? តើព្រះអង្គដែលថែរក្សាព្រលឹងរបស់អ្នកមិនជ្រាបទេឬ? តើព្រះអង្គមិនសងដល់មនុស្សម្នាក់ៗវិញ តាមអំពើរបស់គេរៀងៗខ្លួនទេឬ?
ដូចដែលមុខឆ្លុះឲ្យឃើញមុខក្នុងទឹកយ៉ាងណា ចិត្តរបស់មនុស្សក៏ឆ្លុះឲ្យឃើញខ្លួនគេយ៉ាងនោះដែរ។
មើល៍! ខ្ញុំបានរកឃើញតែសេចក្ដីនេះប៉ុណ្ណោះ គឺថាព្រះបានបង្កើតមនុស្សឲ្យបានទៀងត្រង់ ប៉ុន្តែពួកគេបានស្វែងរកឧបាយកលជាច្រើនវិញ”៕
ប៉ុន្តែឥឡូវនេះ ព្រះយេហូវ៉ាអើយ ព្រះអង្គជាព្រះបិតានៃយើងខ្ញុំ! យើងខ្ញុំជាដីឥដ្ឋ ហើយព្រះអង្គជាជាងស្មូននៃយើងខ្ញុំ គឺយើងខ្ញុំទាំងអស់គ្នាជាស្នាព្រះហស្តរបស់ព្រះអង្គ។
ព្រះអង្គបានបង្កើតប្រជាជាតិនីមួយៗពីមនុស្សម្នាក់ ឲ្យរស់នៅលើផ្ទៃផែនដីទាំងមូល ហើយតាំងឲ្យមានសម័យកាលដែលបានកំណត់ទុកមុនសម្រាប់ពួកគេ និងព្រំដែននៃលំនៅរបស់ពួកគេ
ដូច្នេះ កុំវិនិច្ឆ័យអ្វីមុនពេលកំណត់ឡើយ គឺរហូតដល់ព្រះអម្ចាស់យាងមក; ព្រះអង្គនឹងបំភ្លឺការសម្ងាត់ដែលនៅក្នុងទីងងឹត ហើយសម្ដែងឲ្យឃើញគម្រោងនៃចិត្តដែរ។ ពេលនោះ ការសរសើរពីព្រះនឹងមានដល់មនុស្សម្នាក់ៗ។