អ្នកខ្លះបានអង្គុយក្នុងសេចក្ដីងងឹត និងស្រមោលនៃសេចក្ដីស្លាប់ ជាអ្នកទោសនៃទុក្ខវេទនា និងច្រវាក់ដែក
ទំនុកតម្កើង 31:9 - ព្រះគម្ពីរខ្មែរសាកល ព្រះយេហូវ៉ាអើយ សូមមេត្តាដល់ទូលបង្គំផង! ដ្បិតទូលបង្គំស្ថិតនៅក្នុងភាពអាសន្ន; ភ្នែករបស់ទូលបង្គំខ្សោយដោយសារតែទុក្ខព្រួយ ហើយព្រលឹង និងខ្លួនរបស់ទូលបង្គំក៏ដូច្នោះដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱព្រះយេហូវ៉ាអើយ សូមប្រណីសន្ដោសទូលបង្គំ ដ្បិតទូលបង្គំមានទុក្ខព្រួយ ភ្នែកទូលបង្គំចុះខ្សោយដោយសោយសោក ព្រលឹង និងរូបកាយទូលបង្គំក៏ខ្សោយដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឱព្រះអម្ចាស់អើយ សូមប្រណីសន្ដោសទូលបង្គំផង ដ្បិតទូលបង្គំកំពុងតែមានអាសន្ន! ទូលបង្គំយំខ្សោះទឹកភ្នែក ព្រលឹង និងរូបកាយទូលបង្គំកាន់តែសោកសង្រេង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱព្រះយេហូវ៉ាអើយ សូមប្រោសមេត្តាចំពោះទូលបង្គំ ដ្បិតទូលបង្គំមានសេចក្ដីទុក្ខលំបាក ភ្នែកទូលបង្គំកាន់តែខ្សោយទៅ ដោយសេចក្ដីសោយសោក ព្រមទាំងចិត្ត នឹងខ្លួនប្រាណនៃទូលបង្គំផង អាល់គីតាប ឱអុលឡោះតាអាឡាអើយ សូមប្រណីសន្ដោសខ្ញុំផង ដ្បិតខ្ញុំកំពុងតែមានអាសន្ន! ខ្ញុំយំខ្សោះទឹកភ្នែក ព្រលឹង និងរូបកាយខ្ញុំកាន់តែសោកសង្រេង។ |
អ្នកខ្លះបានអង្គុយក្នុងសេចក្ដីងងឹត និងស្រមោលនៃសេចក្ដីស្លាប់ ជាអ្នកទោសនៃទុក្ខវេទនា និងច្រវាក់ដែក
ព្រះយេហូវ៉ាបានប្រព្រឹត្តដល់ខ្ញុំតាមសេចក្ដីសុចរិតរបស់ខ្ញុំ ព្រះអង្គបានតបស្នងដល់ខ្ញុំតាមភាពបរិសុទ្ធនៃដៃរបស់ខ្ញុំ។
ទូលបង្គំដេញតាមខ្មាំងសត្រូវរបស់ទូលបង្គំ ហើយទាន់ពួកគេ ទូលបង្គំមិនត្រឡប់មកវិញឡើយ រហូតទាល់តែបានបំផ្លាញពួកគេអស់។
ជាការពិត ព្រលឹងរបស់យើងខ្ញុំបានក្រាបចុះដល់ធូលីដី ពោះរបស់យើងខ្ញុំនៅជាប់នឹងដីដែរ។
ភ្នែករបស់ទូលបង្គំខ្សោយដោយសារតែទុក្ខព្រួយ ហើយព្រឹលព្រោះតែពួកសត្រូវទាំងអស់របស់ទូលបង្គំ។
ជាបំណន់ដែលបបូរមាត់របស់ទូលបង្គំបានបន់ ដែលមាត់របស់ទូលបង្គំបានសន្យានៅពេលទូលបង្គំមានទុក្ខវេទនា។
សាច់ទូលបង្គំ និងចិត្តទូលបង្គំបានអស់ទៅ ប៉ុន្តែព្រះជាកម្លាំងចិត្តនៃទូលបង្គំ និងជាចំណែកនៃទូលបង្គំជារៀងរហូត។
ភ្នែករបស់ទូលបង្គំបានស្រវាំងទៅដោយទុក្ខវេទនា; ព្រះយេហូវ៉ាអើយ ទូលបង្គំបានស្រែកហៅព្រះអង្គជារៀងរាល់ថ្ងៃ ទូលបង្គំបានលាតដៃរបស់ទូលបង្គំទៅព្រះអង្គ!