Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 44:25 - ព្រះគម្ពីរខ្មែរសាកល

25 ជាការពិត ព្រលឹង​របស់យើងខ្ញុំ​បាន​ក្រាបចុះ​ដល់​ធូលីដី ពោះ​របស់យើងខ្ញុំ​នៅជាប់​នឹង​ដី​ដែរ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

25 ដ្បិត​ព្រលឹង​យើង​ខ្ញុំ​ស្រុត​ចុះ​ដល់​ធូលី​ដី​ហើយ ខ្លួន​ប្រាណ​យើង​ខ្ញុំ​ក៏​ជាប់​នៅ​នឹងដី​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

25 ដ្បិត​គេ​ជាន់​ឈ្លី​យើង​ខ្ញុំ​ក្នុង​ធូលី​ដី យើង​ខ្ញុំ​បរា‌ជ័យ​ផ្កាប់​មុខ​នៅ​នឹង​ដី ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

25 ដ្បិត​ព្រលឹង​នៃ​យើង​ខ្ញុំ​បាន​ត្រូវ​ឱន​ដល់​ធូលី​ដី​ហើយ ខ្លួន​ប្រាណ​នៃ​យើង​ខ្ញុំ​ក៏​ជាប់​នៅ​ដី​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

25 ដ្បិត​គេ​ជាន់​ឈ្លី​យើង​ខ្ញុំ​ក្នុង​ធូលី​ដី យើង​ខ្ញុំ​បរា‌ជ័យ​ផ្កាប់​មុខ​នៅ​នឹង​ដី​ ។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 44:25
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះយេហូវ៉ា​អើយ ហេតុអ្វីបានជា​ព្រះអង្គ​ទ្រង់​ឈរ​នៅ​ឆ្ងាយ ហើយ​លាក់​អង្គទ្រង់​ក្នុង​គ្រា​នៃ​ទុក្ខលំបាក​ដូច្នេះ​?


ព្រលឹង​របស់ទូលបង្គំ​នៅជាប់​នឹង​ធូលីដី​; សូម​រក្សាជីវិត​ទូលបង្គំ ស្របតាម​ព្រះបន្ទូល​របស់ព្រះអង្គ​ផង​!


ទូលបង្គំ​រងទុក្ខ ហើយ​ជិតស្លាប់​តាំងពី​ក្មេង​មកម៉្លេះ​; ទូលបង្គំ​បាន​រង​នូវ​សេចក្ដីគំរាមកំហែង​របស់ព្រះអង្គ ក៏​អស់សង្ឃឹម​។


យើង​នឹង​ដាក់​ពែងនោះ​នៅក្នុង​ដៃ​របស់​ពួកអ្នកដែល​ធ្វើទុក្ខ​អ្នក​វិញ ជា​អ្នកដែល​បាន​និយាយ​ទៅ​ព្រលឹង​របស់អ្នក​ថា​: ‘ក្រាបចុះ​ដើម្បីឲ្យ​យើង​បាន​ឆ្លងទៅ​!’ ហើយ​អ្នក​បាន​ធ្វើឲ្យ​ខ្នង​របស់អ្នក​ដូចជា​ដី គឺ​ដូចជា​ផ្លូវ​ឲ្យ​ពួកគេ​ឆ្លងទៅ”៕


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម