តាមពិត ព្រះអង្គបានទតឃើញហើយ ព្រះអង្គយកចិត្តទុកដាក់ចំពោះសេចក្ដីអន្តរាយ និងទុក្ខព្រួយរបស់មនុស្ស ដើម្បីលើកយកមកក្នុងព្រះហស្តរបស់ព្រះអង្គ។ មនុស្សទុគ៌តផ្ញើជីវិតលើព្រះអង្គ; ព្រះអង្គជាអ្នកជួយកូនកំព្រា។
ទំនុកតម្កើង 31:8 - ព្រះគម្ពីរខ្មែរសាកល ព្រះអង្គមិនដែលប្រគល់ទូលបង្គំទៅក្នុងកណ្ដាប់ដៃរបស់ខ្មាំងសត្រូវឡើយ គឺព្រះអង្គបានឲ្យជើងទូលបង្គំឈរនៅទីធំទូលាយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គមិនបានប្រគល់ទូលបង្គំ នៅក្នុងកណ្ដាប់ដៃរបស់ខ្មាំងសត្រូវឡើយ ព្រះអង្គបានដាក់ជើងទូលបង្គំ នៅកន្លែងមួយធំទូលាយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គមិនបណ្តោយឲ្យទូលបង្គំ ធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ខ្មាំងសត្រូវឡើយ តែព្រះអង្គប្រទានឲ្យទូលបង្គំ មានសេរីភាពងើបឡើងវិញបាន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់មិនបានឃុំឃាំងទូលបង្គំ នៅក្នុងកណ្តាប់ដៃនៃពួកខ្មាំងសត្រូវទេ គឺទ្រង់បានដាក់ជើងទូលបង្គំ ឲ្យនៅទីធំទូលាយវិញ អាល់គីតាប ទ្រង់មិនបណ្តោយឲ្យខ្ញុំ ធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ខ្មាំងសត្រូវឡើយ តែទ្រង់ប្រទានឲ្យខ្ញុំ មានសេរីភាពងើបឡើងវិញបាន។ |
តាមពិត ព្រះអង្គបានទតឃើញហើយ ព្រះអង្គយកចិត្តទុកដាក់ចំពោះសេចក្ដីអន្តរាយ និងទុក្ខព្រួយរបស់មនុស្ស ដើម្បីលើកយកមកក្នុងព្រះហស្តរបស់ព្រះអង្គ។ មនុស្សទុគ៌តផ្ញើជីវិតលើព្រះអង្គ; ព្រះអង្គជាអ្នកជួយកូនកំព្រា។
ព្រះអង្គទ្រង់នាំខ្ញុំចេញមកទីធំទូលាយ ព្រះអង្គរំដោះខ្ញុំ ដោយព្រោះព្រះអង្គសព្វព្រះហឫទ័យនឹងខ្ញុំ។
ព្រះនៃសេចក្ដីសុចរិតរបស់ទូលបង្គំអើយ នៅពេលទូលបង្គំស្រែកហៅ សូមឆ្លើយមកទូលបង្គំផង! ព្រះអង្គបានធ្វើឲ្យទូលបង្គំធូរស្បើយពីទុក្ខវេទនា។ សូមមេត្តាដល់ទូលបង្គំ ហើយសណ្ដាប់ពាក្យអធិស្ឋានរបស់ទូលបង្គំផង!
ព្រះអង្គបានយកអ្នកដែលទូលបង្គំស្គាល់ចេញឆ្ងាយពីទូលបង្គំ ក៏បានធ្វើឲ្យទូលបង្គំទៅជាទីស្អប់ខ្ពើមដល់ពួកគេ; ទូលបង្គំត្រូវបានបង្ខាំង ហើយចេញមកមិនបានឡើយ។
យើងនឹងប្រគល់ជនជាតិអេហ្ស៊ីបទៅក្នុងកណ្ដាប់ដៃរបស់ចៅហ្វាយដ៏ឃោរឃៅ ហើយស្ដេចដ៏កាចសាហាវនឹងគ្រងរាជ្យលើពួកគេ”។ នេះជាសេចក្ដីប្រកាសរបស់ព្រះអម្ចាស់យេហូវ៉ានៃពលបរិវារ។