ទំនុកតម្កើង 31:21 - ព្រះគម្ពីរខ្មែរសាកល សូមឲ្យមានព្រះពរដល់ព្រះយេហូវ៉ា ដ្បិតពេលទូលបង្គំនៅក្នុងទីក្រុងដែលត្រូវបានឡោមព័ទ្ធ ព្រះអង្គបានសម្ដែងយ៉ាងអស្ចារ្យនូវសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គដល់ទូលបង្គំ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សូមលើកតម្កើងព្រះយេហូវ៉ា ដ្បិតព្រះអង្គបានសម្ដែងព្រះហឫទ័យសប្បុរស ដ៏អស្ចារ្យរបស់ព្រះអង្គ ដល់ទូលបង្គំ នៅក្នុងទីក្រុង ដែលសត្រូវឡោមព័ទ្ធ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមលើកតម្កើងព្រះអម្ចាស់! ដ្បិតពេលមានសត្រូវឡោមព័ទ្ធទូលបង្គំ ព្រះអង្គបានសម្តែងព្រះហឫទ័យស្មោះត្រង់ យ៉ាងអស្ចារ្យចំពោះទូលបង្គំ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សូមលើកសរសើរដល់ព្រះយេហូវ៉ា ដ្បិតទ្រង់បានសំដែងសេចក្ដីសប្បុរសដ៏អស្ចារ្យរបស់ទ្រង់ ដល់ទូលបង្គំនៅក្នុងទីក្រុងមាំមួន អាល់គីតាប សូមលើកតម្កើងអុលឡោះតាអាឡា! ដ្បិតពេលមានសត្រូវឡោមព័ទ្ធខ្ញុំ ទ្រង់បានសំដែងចិត្តស្មោះត្រង់ យ៉ាងអស្ចារ្យចំពោះខ្ញុំ។ |
សូមសម្ដែងយ៉ាងអស្ចារ្យនូវសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ព្រះអង្គផង ព្រះអង្គដែលសង្គ្រោះអ្នកដែលជ្រកកោនឲ្យរួចពីពួកអ្នកតតាំង ដោយព្រះហស្តស្ដាំអើយ!
ដ្បិតនៅថ្ងៃនៃមហន្តរាយ ព្រះអង្គនឹងលាក់ខ្ញុំទុកក្នុងដំណាក់របស់ព្រះអង្គ ព្រះអង្គនឹងបំពួនខ្ញុំក្នុងទីលាក់កំបាំងនៃព្រះពន្លារបស់ព្រះអង្គ ព្រះអង្គនឹងលើកខ្ញុំឡើងលើថ្មដា។
ចូរច្រៀងចម្រៀងថ្មីទៅកាន់ព្រះយេហូវ៉ា ពីព្រោះព្រះអង្គបានធ្វើកិច្ចការដ៏អស្ចារ្យ; ព្រះហស្តស្ដាំ និងព្រះពាហុដ៏វិសុទ្ធរបស់ព្រះអង្គបាននាំមកនូវសេចក្ដីសង្គ្រោះសម្រាប់ព្រះអង្គ។
រីឯអ្នករាល់គ្នាវិញ អ្នករាល់គ្នាជាពូជសាសន៍ដែលត្រូវបានជ្រើសរើសជាបូជាចារ្យខាងស្ដេច ជាប្រជាជាតិដ៏វិសុទ្ធ ជាប្រជារាស្ត្រដែលជាកម្មសិទ្ធិរបស់ព្រះ ដើម្បីឲ្យអ្នករាល់គ្នាបានប្រកាសគុណធម៌ របស់ព្រះអង្គ ដែលត្រាស់ហៅអ្នករាល់គ្នាចេញពីភាពងងឹត មកក្នុងពន្លឺដ៏អស្ចារ្យរបស់ព្រះអង្គ។