ព្រះយេហូវ៉ាអើយ សូមសណ្ដាប់ពាក្យអធិស្ឋានរបស់ទូលបង្គំផង សូមផ្ទៀងព្រះកាណ៌នឹងពាក្យអង្វរកររបស់ទូលបង្គំផង! សូមឆ្លើយមកទូលបង្គំ ស្របតាមសេចក្ដីស្មោះត្រង់ និងសេចក្ដីសុចរិតយុត្តិធម៌របស់ព្រះអង្គផង!
ទំនុកតម្កើង 31:1 - ព្រះគម្ពីរខ្មែរសាកល ព្រះយេហូវ៉ាអើយ ទូលបង្គំបានជ្រកកោនក្នុងព្រះអង្គ សូមកុំឲ្យទូលបង្គំអាម៉ាស់មុខឡើយ គឺជារៀងរហូត! សូមរំដោះទូលបង្គំដោយសេចក្ដីសុចរិតយុត្តិធម៌របស់ព្រះអង្គផង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱព្រះយេហូវ៉ាអើយ ទូលបង្គំពឹងជ្រកក្នុងព្រះអង្គ សូមកុំឲ្យទូលបង្គំត្រូវខ្មាសឡើយ សូមរំដោះទូលបង្គំ ដោយសេចក្ដីសុចរិតរបស់ព្រះអង្គផង! ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឱព្រះអម្ចាស់អើយ ទូលបង្គំសូមជ្រកកោនជាមួយព្រះអង្គ សូមកុំឲ្យទូលបង្គំត្រូវខកចិត្តឡើយ! ឱព្រះដ៏សុចរិតអើយ សូមរំដោះទូលបង្គំ!។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱព្រះយេហូវ៉ាអើយ ទូលបង្គំពឹងជ្រកក្នុងទ្រង់ សូមកុំឲ្យទូលបង្គំត្រូវខ្មាសឡើយ សូមជួយទូលបង្គំឲ្យរួច ដោយសេចក្ដីសុចរិតរបស់ទ្រង់ អាល់គីតាប ឱអុលឡោះតាអាឡាអើយ ខ្ញុំសូមជ្រកកោនជាមួយទ្រង់ សូមកុំឲ្យខ្ញុំត្រូវខកចិត្តឡើយ! ឱអុលឡោះដ៏សុចរិតអើយ សូមរំដោះខ្ញុំ!។ |
ព្រះយេហូវ៉ាអើយ សូមសណ្ដាប់ពាក្យអធិស្ឋានរបស់ទូលបង្គំផង សូមផ្ទៀងព្រះកាណ៌នឹងពាក្យអង្វរកររបស់ទូលបង្គំផង! សូមឆ្លើយមកទូលបង្គំ ស្របតាមសេចក្ដីស្មោះត្រង់ និងសេចក្ដីសុចរិតយុត្តិធម៌របស់ព្រះអង្គផង!
ព្រះនៃទូលបង្គំអើយ ទូលបង្គំជឿទុកចិត្តលើព្រះអង្គ សូមកុំឲ្យទូលបង្គំអាម៉ាស់មុខឡើយ! សូមកុំឲ្យពួកសត្រូវរបស់ទូលបង្គំអរសប្បាយលើទូលបង្គំឡើយ!
ឱព្រះអើយ សូមរកយុត្តិធម៌ឲ្យទូលបង្គំ ហើយកាន់ក្ដីឲ្យទូលបង្គំទាស់នឹងប្រជាជាតិដែលមិនគោរពព្រះផង! សូមរំដោះទូលបង្គំពីមនុស្សនៃសេចក្ដីបោកបញ្ឆោត និងសេចក្ដីទុច្ចរិតផង!
ស្ដេចនឹងធ្វើជាឪពុកចិញ្ចឹមរបស់អ្នក ហើយមហេសីនឹងធ្វើជាមេដោះរបស់អ្នក; ពួកគេនឹងក្រាបមុខដល់ដីនៅចំពោះអ្នក ហើយលិទ្ធធូលីនៅជើងរបស់អ្នក។ ពេលនោះ អ្នកនឹងដឹងថា យើងជាយេហូវ៉ា។ អ្នកដែលទន្ទឹងរង់ចាំយើងនឹងមិនអាម៉ាស់មុខឡើយ”។
ព្រះអម្ចាស់អើយ ស្របតាមគ្រប់ទាំងសេចក្ដីសុចរិតយុត្តិធម៌របស់ព្រះអង្គ សូមឲ្យព្រះពិរោធរបស់ព្រះអង្គ និងសេចក្ដីក្រេវក្រោធរបស់ព្រះអង្គបានបែរចេញពីយេរូសាឡិមជាទីក្រុងរបស់ព្រះអង្គ គឺភ្នំដ៏វិសុទ្ធរបស់ព្រះអង្គផង ដ្បិតដោយសារតែបាបរបស់យើងខ្ញុំ និងអំពើទុច្ចរិតរបស់ដូនតាយើងខ្ញុំ យេរូសាឡិម និងប្រជារាស្ត្ររបស់ព្រះអង្គបានទៅជាទីត្មះតិះដៀលដល់អស់អ្នកដែលនៅជុំវិញយើងខ្ញុំ។
ដ្បិតព្រះគម្ពីរចែងថា:“អស់អ្នកដែលជឿទុកចិត្តលើព្រះអង្គ នឹងមិនត្រូវអាម៉ាស់មុខឡើយ”។
ហើយសេចក្ដីសង្ឃឹមមិននាំឲ្យខកចិត្តឡើយ ពីព្រោះសេចក្ដីស្រឡាញ់របស់ព្រះត្រូវបានចាក់បង្ហូរក្នុងចិត្តរបស់យើង តាមរយៈព្រះវិញ្ញាណដ៏វិសុទ្ធដែលបានប្រទានមកយើង។