ទំនុកតម្កើង 22:26 - ព្រះគម្ពីរខ្មែរសាកល មនុស្សតូចទាបនឹងហូបឆ្អែត មនុស្សដែលស្វែងរកព្រះយេហូវ៉ានឹងសរសើរតម្កើងព្រះអង្គ។ សូមឲ្យចិត្តរបស់អ្នករាល់គ្នាមានជីវិតរស់ជារៀងរហូត! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មនុស្សទន់ទាបនឹងបានបរិភោគឆ្អែត អស់អ្នកដែលស្វែងរកព្រះយេហូវ៉ា នឹងសរសើរតម្កើងព្រះអង្គ សូមឲ្យចិត្តអ្នករាល់គ្នារស់នៅជាដរាប! ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មនុស្សទន់ទាបនឹងបានបរិភោគឆ្អែតស្កប់ស្កល់ អស់អ្នកដែលស្វែងរកព្រះអម្ចាស់ នឹងនាំគ្នាសរសើរតម្កើងព្រះអង្គ។ ចូរឲ្យអ្នករាល់គ្នាមានអាយុយឺនយូរ! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯមនុស្សរាបទាប គេនឹងបានបរិភោគឆ្អែត អស់អ្នកដែលស្វែងរកព្រះយេហូវ៉ា នឹងសរសើរដល់ទ្រង់ សូមឲ្យចិត្តអ្នករាល់គ្នាប្រកបដោយសេចក្ដីចំរើនជានិច្ច អាល់គីតាប មនុស្សទន់ទាបនឹងបានបរិភោគឆ្អែតស្កប់ស្កល់ អស់អ្នកដែលស្វែងរកអុលឡោះតាអាឡា នឹងនាំគ្នាសរសើរតម្កើងទ្រង់។ ចូរឲ្យអ្នករាល់គ្នាមានអាយុយឺនយូរ! |
ខ្ញុំនឹងលាបំណន់ដែលខ្ញុំបានបន់ ដល់ព្រះយេហូវ៉ា នៅចំពោះប្រជារាស្ត្រទាំងមូលរបស់ព្រះអង្គ។
ខ្ញុំនឹងលាបំណន់ដែលខ្ញុំបានបន់ ដល់ព្រះយេហូវ៉ា នៅចំពោះប្រជារាស្ត្រទាំងមូលរបស់ព្រះអង្គ
ទូលបង្គំមិនបានលាក់បាំងសេចក្ដីសុចរិតយុត្តិធម៌របស់ព្រះអង្គនៅក្នុងចិត្តទូលបង្គំទេ ទូលបង្គំបានរៀបរាប់អំពីសេចក្ដីស្មោះត្រង់ និងសេចក្ដីសង្គ្រោះរបស់ព្រះអង្គ ទូលបង្គំមិនបានលាក់សេចក្ដីស្រឡាញ់ឥតប្រែប្រួល និងសេចក្ដីពិតត្រង់របស់ព្រះអង្គពីអង្គប្រជុំដ៏ធំឡើយ។
សូមឲ្យអស់អ្នកដែលស្វែងរកព្រះអង្គបានរីករាយ និងអរសប្បាយក្នុងព្រះអង្គ; សូមឲ្យអ្នកដែលស្រឡាញ់សេចក្ដីសង្គ្រោះរបស់ព្រះអង្គ និយាយជានិច្ចថា៖ “សូមឲ្យព្រះយេហូវ៉ាត្រូវបានលើកតម្កើង!”។
ចូរថ្វាយតង្វាយអរព្រះគុណដល់ព្រះ ហើយលាបំណន់ដែលអ្នកបានបន់ ដល់ព្រះដ៏ខ្ពស់បំផុតចុះ។
មនុស្សតូចទាបនឹងឃើញ ក៏អរសប្បាយ អ្នកដែលស្វែងរកព្រះអើយ សូមឲ្យចិត្តរបស់អ្នករាល់គ្នាមានជីវិតឡើងវិញ!
នៅលើភ្នំនេះ ព្រះយេហូវ៉ានៃពលបរិវារនឹងរៀបចំពិធីជប់លៀង មានម្ហូបដ៏ពិសេសសម្រាប់ប្រជាជាតិទាំងអស់ ជាពិធីជប់លៀងដែលមានស្រាទំពាំងបាយជូរយូរឆ្នាំ មានម្ហូបដ៏ពិសេសដែលពេញដោយខួរឆ្អឹង និងស្រាទំពាំងបាយជូរយូរឆ្នាំដ៏សុទ្ធ។
ដោយហេតុនេះ ព្រះអម្ចាស់របស់ខ្ញុំ គឺព្រះយេហូវ៉ា មានបន្ទូលដូច្នេះថា៖ “មើល៍! ពួកអ្នកបម្រើរបស់យើងនឹងហូប ប៉ុន្តែអ្នករាល់គ្នានឹងឃ្លាន! មើល៍! ពួកអ្នកបម្រើរបស់យើងនឹងផឹក ប៉ុន្តែអ្នករាល់គ្នានឹងស្រេក! មើល៍! ពួកអ្នកបម្រើរបស់យើងនឹងអរសប្បាយ ប៉ុន្តែអ្នករាល់គ្នានឹងអាម៉ាស់មុខ!
ប៉ុន្តែអ្នកណាក៏ដោយដែលផឹកទឹកដែលខ្ញុំនឹងឲ្យនោះ នឹងមិនស្រេកសោះឡើយ គឺជារៀងរហូត។ ផ្ទុយទៅវិញ ទឹកដែលខ្ញុំនឹងឲ្យអ្នកនោះ នឹងក្លាយជាប្រភពទឹកផុសឡើងដល់ជីវិតអស់កល្បជានិច្ចនៅក្នុងអ្នកនោះ”។