ព្រះយេហូវ៉ាអើយ សូមក្រោកឡើង សូមប្រឈមមុខនឹងពួកគេ សូមធ្វើឲ្យពួកគេចុះចូលផង! សូមរំដោះព្រលឹងរបស់ទូលបង្គំពីមនុស្សអាក្រក់ដោយដាវរបស់ព្រះអង្គផង!
ទំនុកតម្កើង 22:20 - ព្រះគម្ពីរខ្មែរសាកល សូមរំដោះព្រលឹងរបស់ទូលបង្គំពីដាវ សូមរំដោះដួងជីវិតរបស់ទូលបង្គំពីកណ្ដាប់ដៃពួកឆ្កែ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សូមរំដោះព្រលឹងទូលបង្គំឲ្យរួចពីដាវ និងជីវិតទូលបង្គំឲ្យរួចពីអំណាចឆ្កែទាំងនេះ! ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមដោះលែងទូលបង្គំឲ្យរួចផុតពីមុខដាវ សូមដោះលែងទូលបង្គំឲ្យ រួចផុតពីចង្កូមរបស់ឆ្កែទាំងនេះ! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សូមដោះព្រលឹងទូលបង្គំឲ្យរួចពីដាវ ហើយដួងជីវិតនៃទូលបង្គំឲ្យរួចពីអំណាចឆ្កែ អាល់គីតាប សូមដោះលែងខ្ញុំឲ្យរួចផុតពីមុខដាវ សូមដោះលែងខ្ញុំឲ្យ រួចផុតពីចង្កូមរបស់ឆ្កែទាំងនេះ! |
ព្រះយេហូវ៉ាអើយ សូមក្រោកឡើង សូមប្រឈមមុខនឹងពួកគេ សូមធ្វើឲ្យពួកគេចុះចូលផង! សូមរំដោះព្រលឹងរបស់ទូលបង្គំពីមនុស្សអាក្រក់ដោយដាវរបស់ព្រះអង្គផង!
ព្រះអម្ចាស់អើយ តើព្រះអង្គគ្រាន់តែទតមើលដល់ពេលណាទៀត? សូមសង្គ្រោះព្រលឹងរបស់ទូលបង្គំពីការបំផ្លាញរបស់ពួកគេ សូមសង្គ្រោះដួងជីវិតរបស់ទូលបង្គំពីសិង្ហស្ទាវផង។
សូមឲ្យពួកដែលស្វែងរកដើម្បីបំផ្លាញព្រលឹងរបស់ទូលបង្គំ បានអាម៉ាស់មុខ ហើយទទួលការអាប់យសទាំងអស់គ្នា; សូមឲ្យពួកដែលពេញចិត្តនឹងមហន្តរាយរបស់ទូលបង្គំ បានថយទៅវិញ ហើយអៀនខ្មាស។
សូមយាងមកជិតព្រលឹងរបស់ទូលបង្គំ ហើយប្រោសលោះទូលបង្គំ; ដោយសារតែពួកសត្រូវរបស់ទូលបង្គំ សូមបង់ថ្លៃលោះទូលបង្គំផង!
ព្រះយេហូវ៉ាដ៏ជាព្រះនៃទូលបង្គំអើយ ប្រសិនបើទូលបង្គំបានធ្វើដូច្នេះ ប្រសិនបើមានអំពើទុច្ចរិតនៅដៃទាំងពីររបស់ទូលបង្គំ
សូមឲ្យអ្នកដែលស្វែងរកព្រលឹងរបស់ទូលបង្គំ បានអាម៉ាស់មុខ និងទទួលការអាប់យស សូមឲ្យអ្នកដែលចង់ឲ្យទូលបង្គំជួបមហន្តរាយ បានថយទៅវិញ ហើយអៀនខ្មាស។
នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ានៃពលបរិវារ៖ “ដាវអើយ ចូរភ្ញាក់ឡើងទាស់នឹងអ្នកគង្វាលរបស់យើង ហើយទាស់នឹងមនុស្សដែលជាគូកនរបស់យើងចុះ! ចូរប្រហារអ្នកគង្វាល នោះហ្វូងចៀមនឹងត្រូវបានកម្ចាត់កម្ចាយ! យើងនឹងបង្វែរដៃរបស់យើងទាស់នឹងចៀមតូចៗវិញ”។