Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 22:21 - ព្រះគម្ពីរខ្មែរសាកល

21 សូម​សង្គ្រោះ​ទូលបង្គំ​ពី​មាត់​សិង្ហ និង​ពី​ស្នែង​គោព្រៃ​ផង​។ ព្រះអង្គ​បាន​ឆ្លើយតប​នឹង​ទូលបង្គំ​ហើយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

21 សូម​សង្គ្រោះ​ទូល‌បង្គំ​ឲ្យ​រួច​ពី​មាត់​សិង្ហ អើ ព្រះ‌អង្គ​បាន​សង្គ្រោះ​ទូល‌បង្គំ ឲ្យ​រួច​ពី​ស្នែង​គោ​ព្រៃ! ដ្បិត​ព្រះ‌អង្គ​បាន​ឆ្លើយ​មក​ទូល‌បង្គំ​ហើយ ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

21 សូម​សង្គ្រោះ​ទូលបង្គំ​ឲ្យ​រួច​ផុត​ពី​មាត់​សិង្ហ និង​រួច​ផុត​ពី​ស្នែង​ក្របី! ព្រះអង្គ​ឆ្លើយ​តប​មក​ទូលបង្គំ​ហើយ!។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

21 សូម​ជួយ​សង្គ្រោះ​ទូលបង្គំ​ចេញ​ពី​មាត់​សិង្ហ អើ ឲ្យ​រួច​ពី​ស្នែង​គោ​ព្រៃ​ផង ដ្បិត​ទ្រង់​បាន​ស្តាប់​ទូលបង្គំ​ហើយ។

សូមមើលជំពូក ចម្លង

អាល់គីតាប

21 សូម​សង្គ្រោះ​ខ្ញុំ​ឲ្យ​រួច​ផុត​ពី​មាត់​សិង្ហ និង​រួច​ផុត​ពី​ស្នែង​ក្របី! ទ្រង់​ឆ្លើយ​តប​មក​ខ្ញុំ​ហើយ!។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 22:21
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះអម្ចាស់​អើយ តើ​ព្រះអង្គ​គ្រាន់តែទតមើល​ដល់ពេលណា​ទៀត​? សូម​សង្គ្រោះ​ព្រលឹង​របស់ទូលបង្គំ​ពី​ការបំផ្លាញ​របស់ពួកគេ សូម​សង្គ្រោះ​ដួងជីវិត​របស់ទូលបង្គំ​ពី​សិង្ហស្ទាវ​ផង​។


គោព្រៃ​នឹង​ដួលចុះ​ជាមួយ​ពួកគេ គោស្ទាវ​នឹង​ដួលចុះ​ជាមួយ​គោបា​; ទឹកដី​របស់ពួកគេ​នឹង​ផឹកឆ្អែត​ដោយ​ឈាម ធូលីដី​របស់ពួកគេ​នឹង​ជោក​ដោយ​ខ្លាញ់​។


ខ្ញុំ​នៅ​ក្នុង​ព្រះវិហារ​ជាមួយ​អ្នករាល់គ្នា​ជា​រៀងរាល់ថ្ងៃ តែ​អ្នករាល់គ្នា​មិន​បាន​លូក​ដៃ​ចាប់​ខ្ញុំ​ទេ​។ យ៉ាងណាមិញ នេះ​ជា​ពេលវេលា​របស់អ្នករាល់គ្នា និង​ជា​អំណាច​នៃ​សេចក្ដីងងឹត”។


ខ្ញុំ​នឹង​មិន​និយាយ​សេចក្ដី​ជាច្រើន​ជាមួយ​អ្នករាល់គ្នា​ទៀតទេ ពីព្រោះ​មេគ្រប់គ្រង​របស់​ពិភពលោក​នឹង​មក​។ វា​គ្មានអំណាច​លើ​ខ្ញុំ​ឡើយ​។


ដូច្នេះ ពួកគេ​រើស​ដុំថ្ម​ដើម្បី​គប់​ព្រះអង្គ ប៉ុន្តែ​ព្រះយេស៊ូវ​ត្រូវបាន​បំបាំង​ព្រះកាយ ហើយ​យាង​ចេញ​ពី​ព្រះវិហារ​បាត់ទៅ​៕


“ជាការពិត ទាំង​ហេរ៉ូឌ និង​ប៉ុនទាស​ពីឡាត់ ជាមួយនឹង​បណ្ដា​សាសន៍ដទៃ និង​ប្រជាជន​អ៊ីស្រាអែល បាន​ជួបជុំគ្នា​នៅក្នុង​ទីក្រុង​នេះ​មែន ទាស់នឹង​ព្រះយេស៊ូវ​អ្នកបម្រើ​ដ៏វិសុទ្ធ​របស់ព្រះអង្គ ដែល​ព្រះអង្គ​បាន​ចាក់ប្រេងអភិសេក


ប៉ុន្តែ​ព្រះអម្ចាស់​បាន​ឈរនៅក្បែរ​ខ្ញុំ ហើយ​បាន​ចម្រើនកម្លាំង​ដល់​ខ្ញុំ ដើម្បីឲ្យ​ការប្រកាស​ត្រូវបាន​បំពេញ​តាមរយៈ​ខ្ញុំ និង​ដើម្បីឲ្យ​អស់ទាំង​សាសន៍ដទៃ​បាន​ឮ ហើយ​ខ្ញុំ​ត្រូវបាន​ស្រោចស្រង់​ពី​មាត់​សិង្ហ​។


ចូរ​មានគំនិតមធ្យ័ត ហើយ​ប្រុងស្មារតី​ចុះ​។ មារ​ដែល​ជា​សត្រូវ​របស់អ្នករាល់គ្នា កំពុង​ដើរក្រវែល​ដូចជា​សិង្ហ​គ្រហឹម ទាំង​រក​អ្នកណាក៏ដោយដែល​វា​អាច​ត្របាក់ស៊ី​បាន​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម