ពួកគេប្រឈមមុខនឹងខ្ញុំនៅថ្ងៃនៃសេចក្ដីអន្តរាយរបស់ខ្ញុំ ប៉ុន្តែព្រះយេហូវ៉ាជាពំនឹងរបស់ខ្ញុំ។
ទំនុកតម្កើង 21:3 - ព្រះគម្ពីរខ្មែរសាកល ជាការពិត ព្រះអង្គយាងមកទទួលព្រះរាជាដោយព្រះពរដ៏ល្អ ទាំងបំពាក់មកុដមាសសុទ្ធលើព្រះសិររបស់ព្រះរាជាផង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ៙ ដ្បិតព្រះអង្គបានប្រទានព្រះពរ ដល់ព្រះរាជាជាបរិបូរ ព្រះអង្គបានបំពាក់មកុដមាសសុទ្ធ លើព្រះសិរសាព្រះរាជា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គបានយាងមកជួបព្រះរាជា ទាំងនាំយកព្រះពរដ៏ប្រសើរមកជាមួយផង ព្រះអង្គបានយកមកុដមាសសុទ្ធ មកបំពាក់ព្រះសិរសារបស់ព្រះរាជា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ៙ ដ្បិតទ្រង់បានស្ទាក់ប្រទានពរនៃព្រះគុណ ទ្រង់បានបំពាក់មកុដមាសសុទ្ធនៅលើក្បាល អាល់គីតាប ទ្រង់បានមកជួបស្តេច ទាំងនាំយកពរដ៏ប្រសើរមកជាមួយផង ទ្រង់បានយកមកុដមាសសុទ្ធ មកបំពាក់ក្បាលរបស់ស្តេច។ |
ពួកគេប្រឈមមុខនឹងខ្ញុំនៅថ្ងៃនៃសេចក្ដីអន្តរាយរបស់ខ្ញុំ ប៉ុន្តែព្រះយេហូវ៉ាជាពំនឹងរបស់ខ្ញុំ។
សូមឲ្យយើងខ្ញុំបានស្រែកហ៊ោសប្បាយចំពោះសេចក្ដីសង្គ្រោះដល់ព្រះករុណា ហើយលើកទង់ជ័យឡើងនៅក្នុងព្រះនាមរបស់ព្រះនៃយើងខ្ញុំ។ សូមឲ្យព្រះយេហូវ៉ាបំពេញអស់ទាំងសំណូមរបស់ព្រះករុណាឲ្យសម្រេច។
សេចក្ដីល្អរបស់ព្រះអង្គធំធេងយ៉ាងណាហ្ន៎! គឺសេចក្ដីល្អដែលព្រះអង្គបានរក្សាទុកសម្រាប់អ្នកដែលកោតខ្លាចព្រះអង្គ ជាសេចក្ដីល្អដែលព្រះអង្គបានប្រព្រឹត្តដល់អ្នកដែលជ្រកកោនក្នុងព្រះអង្គ នៅចំពោះមនុស្សលោក។
ព្រះនៃសេចក្ដីស្រឡាញ់ឥតប្រែប្រួលរបស់ខ្ញុំ នឹងយាងមកទទួលខ្ញុំ ព្រះនឹងឲ្យខ្ញុំមើលចុះមកពួកសត្រូវរបស់ខ្ញុំ។
ឬមួយក៏អ្នកមើលងាយភាពបរិបូរនៃសេចក្ដីសប្បុរស សេចក្ដីអនុគ្រោះ និងសេចក្ដីអត់ធ្មត់របស់ព្រះអង្គ ដោយមិនយល់ថា ព្រះហឫទ័យសប្បុរសរបស់ព្រះ គឺដើម្បីនាំអ្នកទៅដល់ការកែប្រែចិត្តទេឬ?
ព្រះដែលជាព្រះបិតារបស់ព្រះយេស៊ូវគ្រីស្ទព្រះអម្ចាស់នៃយើង——ព្រះអង្គសមនឹងទទួលការលើកតម្កើង! ព្រះអង្គបានប្រទានពរយើងក្នុងព្រះគ្រីស្ទ ដោយព្រះពរខាងវិញ្ញាណគ្រប់បែបយ៉ាងនៅស្ថានសួគ៌
យ៉ាងណាមិញ យើងឃើញព្រះយេស៊ូវដែលត្រូវបានធ្វើឲ្យទាបជាងបណ្ដាទូតសួគ៌មួយរយៈ ដោយសារតែទុក្ខលំបាកនៃសេចក្ដីស្លាប់ រួចបានទទួលសិរីរុងរឿង និងកិត្តិយសពាក់ជាមកុដ ដើម្បីឲ្យព្រះអង្គបានភ្លក់សេចក្ដីស្លាប់ជំនួសមនុស្សទាំងអស់ ដោយព្រះគុណរបស់ព្រះ។
ព្រះនេត្ររបស់ព្រះអង្គដូចអណ្ដាតភ្លើង ហើយមានមកុដរាជ្យជាច្រើនលើព្រះសិររបស់ព្រះអង្គ។ ព្រះអង្គមានព្រះនាមមួយដែលសរសេរទុក ជាព្រះនាមដែលគ្មានអ្នកណាស្គាល់ឡើយ លើកលែងតែអង្គទ្រង់ផ្ទាល់ប៉ុណ្ណោះ។