ព្រះអង្គបាញ់ព្រួញរបស់ព្រះអង្គ ហើយកម្ចាត់កម្ចាយពួកសត្រូវ ព្រះអង្គបាញ់ផ្លេកបន្ទោរ ហើយធ្វើឲ្យពួកគេជ្រួលច្របល់។
ទំនុកតម្កើង 21:12 - ព្រះគម្ពីរខ្មែរសាកល ដ្បិតព្រះករុណានឹងធ្វើឲ្យពួកគេបែរខ្នង; ព្រះករុណានឹងតម្រង់ធ្នូចំមុខពួកគេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតព្រះករុណាធ្វើឲ្យពួកគេដកខ្លួនរត់ ទ្រង់នឹងដំឡើងធ្នូតម្រង់ចំមុខរបស់គេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដ្បិតព្រះករុណាបានធ្វើឲ្យពួកគេបរាជ័យ ហើយព្រះអង្គយឹតធ្នូបាញ់ពួកគេចំពីមុខ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពីព្រោះទ្រង់នឹងធ្វើឲ្យគេត្រឡប់បែរខ្នងវិញ ទ្រង់នឹងដំឡើងធ្នូដំរង់ចំមុខគេ អាល់គីតាប ដ្បិតស្តេចបានធ្វើឲ្យពួកគេបរាជ័យ ហើយស្តេចយឹតធ្នូបាញ់ពួកគេចំពីមុខ។ |
ព្រះអង្គបាញ់ព្រួញរបស់ព្រះអង្គ ហើយកម្ចាត់កម្ចាយពួកសត្រូវ ព្រះអង្គបាញ់ផ្លេកបន្ទោរ ហើយធ្វើឲ្យពួកគេជ្រួលច្របល់។
ព្រះអង្គបានធ្វើឲ្យខ្មាំងសត្រូវរបស់ទូលបង្គំបែរខ្នងមកទូលបង្គំ នោះទូលបង្គំក៏បំផ្លាញជីវិតពួកអ្នកដែលស្អប់ទូលបង្គំ។
ព្រះអង្គទ្រង់ធ្វើឲ្យយើងខ្ញុំថយទៅក្រោយវិញនៅចំពោះបច្ចាមិត្ត ហើយពួកអ្នកដែលស្អប់យើងខ្ញុំបានរឹបជាន់យកតាមអំពើចិត្ត។
ពេលនោះ ពួកសត្រូវរបស់ខ្ញុំនឹងថយទៅក្រោយវិញ នៅថ្ងៃដែលខ្ញុំស្រែកហៅ។ ខ្ញុំដឹងការនេះហើយថាព្រះនៅខាងខ្ញុំ!
នៅពេលពួកសត្រូវរបស់ទូលបង្គំថយទៅក្រោយវិញ ពួកគេនឹងជំពប់ ហើយវិនាសនៅចំពោះព្រះអង្គ។
ចូរពិគ្រោះគ្នារៀបផែនការចុះ ប៉ុន្តែវានឹងបរាជ័យ ចូរពោលពាក្យសម្ដីចុះ ប៉ុន្តែវានឹងមិនកើតឡើងឡើយ ដ្បិតព្រះគង់នៅជាមួយយើង។