Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 18:14 - ព្រះគម្ពីរខ្មែរសាកល

14 ព្រះអង្គ​បាញ់​ព្រួញ​របស់ព្រះអង្គ ហើយ​កម្ចាត់កម្ចាយ​ពួកសត្រូវ ព្រះអង្គ​បាញ់​ផ្លេកបន្ទោរ ហើយ​ធ្វើឲ្យ​ពួកគេ​ជ្រួលច្របល់​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 ព្រះ‌អង្គ​បាញ់​ព្រួញ​របស់​ព្រះ‌អង្គ ទៅ​កម្ចាត់‌កម្ចាយ​គេ ព្រះ‌អង្គ​បាញ់​ផ្លេក​បន្ទោរ​ទៅ​បំបាក់​ពួក‌គេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 ព្រះអង្គ​បាញ់​ព្រួញ​របស់​ព្រះអង្គ​ទៅ​លើ​ខ្មាំង​សត្រូវ ដើម្បី​កម្ចាត់‌កម្ចាយ​ពួក​គេ។ ព្រះអង្គ​បាញ់​ផ្លេក​បន្ទោរ ធ្វើ​ឲ្យ​ពួក​គេ​បាក់​ទ័ព។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 ក៏​បាញ់​ព្រួញ​នៃ​ទ្រង់​ទៅ​កំចាត់‌កំចាយ​គេ នឹង​រន្ទះ​ជា​ច្រើន ទៅ​បំបាក់​ពួក​គេ

សូមមើលជំពូក ចម្លង

អាល់គីតាប

14 ទ្រង់​បាញ់​ព្រួញ​របស់​ទ្រង់​ទៅ​លើ​ខ្មាំង​សត្រូវ ដើម្បី​កំចាត់‌កំចាយ​ពួក​គេ។ ទ្រង់​បាញ់​ផ្លេក​បន្ទោរ ធ្វើ​ឲ្យ​ពួក​គេ​បាក់​ទ័ព។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 18:14
20 ការដាក់ឲ្យឆ្លើយតបគ្នា  

សូម​បញ្ចេញ​ផ្លេកបន្ទោរ ហើយ​កម្ចាត់កម្ចាយ​ខ្មាំងសត្រូវ​ផង​! សូម​បាញ់​ព្រួញ​របស់ព្រះអង្គ ហើយ​ធ្វើឲ្យ​ពួកគេ​ជ្រួលច្របល់​ផង​!


ដ្បិត​ព្រះករុណា​នឹង​ធ្វើឲ្យ​ពួកគេ​បែរខ្នង​; ព្រះករុណា​នឹង​តម្រង់​ធ្នូ​ចំ​មុខ​ពួកគេ​។


ព្រះសូរសៀង​របស់​ព្រះយេហូវ៉ា​នៅលើ​ទឹក ព្រះ​នៃ​សិរីរុងរឿង​បញ្ចេញផ្គរលាន់ ព្រះយេហូវ៉ា​គង់​នៅលើ​ទឹក​ដ៏ច្រើន​។


ព្រះសូរសៀង​របស់​ព្រះយេហូវ៉ា​ដាប់ឲ្យចេញ​ជា​អណ្ដាតភ្លើង


ពពកដ៏ក្រាស់​បាន​ចាក់​ទឹក​ចេញ ផ្ទៃមេឃ​បាន​បន្លឺ​សំឡេង ហើយ​ព្រួញ​របស់ព្រះអង្គ​ក៏​បាញ់ចេញទៅគ្រប់ទិស​ដែរ​។


សំឡេង​ផ្គរលាន់​របស់ព្រះអង្គ​នៅក្នុង​ខ្យល់កួច ផ្លេកបន្ទោរ​បាន​បំភ្លឺ​ពិភពលោក ហើយ​ផែនដី​បាន​ញ័រ ព្រមទាំង​រញ្ជួយ​ផង​។


ព្រះយេហូវ៉ា​នឹង​ធ្វើឲ្យ​គេ​ឮ​ព្រះសូរសៀង​ដ៏រុងរឿង​របស់ព្រះអង្គ ហើយ​ធ្វើឲ្យ​ឃើញ​ការចុះមក​នៃ​ព្រះពាហុ​របស់ព្រះអង្គ ជាមួយនឹង​ព្រះពិរោធ​ដ៏ក្រេវក្រោធ និង​ភ្លើងសន្ធោសន្ធៅ​ដែល​ស៊ីបំផ្លាញ ព្រមទាំង​ព្យុះភ្លៀង ព្យុះសង្ឃរា និង​ដុំទឹកកក​ផង​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម