ឱព្រះអើយ ចិត្តរបស់ទូលបង្គំនៅស្ថិតស្ថេរ; ទូលបង្គំនឹងច្រៀង ហើយសរសើរតម្កើងអស់ពីព្រលឹងរបស់ទូលបង្គំ។
ទំនុកតម្កើង 16:9 - ព្រះគម្ពីរខ្មែរសាកល ហេតុនេះហើយបានជាចិត្តរបស់ទូលបង្គំអរសប្បាយ ព្រលឹងរបស់ទូលបង្គំត្រេកអរ ហើយរូបកាយទូលបង្គំក៏រស់នៅដោយសុខដុមរមនា; ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហេតុនេះហើយបានជាចិត្តទូលបង្គំអរសប្បាយ ហើយកិត្តិយសនៃទូលបង្គំបានរីករាយឡើង រូបសាច់នៃទូលបង្គំក៏នឹងនៅ ដោយសាន្តត្រាណដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហេតុនេះហើយបានចិត្តទូលបង្គំរីករាយ វិញ្ញាណទូលបង្គំត្រេកអរដ៏លើសលុប ហើយសូម្បីតែរូបកាយរបស់ទូលបង្គំ ក៏បានសម្រាកដោយសេចក្ដីសង្ឃឹមដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហេតុនោះចិត្តទូលបង្គំអរសប្បាយ ហើយកិត្តិយសនៃទូលបង្គំបានរីករាយឡើង រូបសាច់នៃទូលបង្គំក៏នឹងនៅដោយសាន្តត្រាណដែរ អាល់គីតាប ហេតុនេះហើយបានចិត្តខ្ញុំរីករាយ វិញ្ញាណខ្ញុំត្រេកអរដ៏លើសលប់ ហើយសូម្បីតែរូបកាយរបស់ខ្ញុំ ក៏បានសម្រាកដោយសេចក្ដីសង្ឃឹមដែរ។ |
ឱព្រះអើយ ចិត្តរបស់ទូលបង្គំនៅស្ថិតស្ថេរ; ទូលបង្គំនឹងច្រៀង ហើយសរសើរតម្កើងអស់ពីព្រលឹងរបស់ទូលបង្គំ។
ដើម្បីឲ្យព្រលឹងរបស់ទូលបង្គំបានច្រៀងសរសើរតម្កើងព្រះអង្គ គឺមិននៅស្ងៀមឡើយ។ ព្រះយេហូវ៉ាដ៏ជាព្រះនៃទូលបង្គំអើយ ទូលបង្គំនឹងអរព្រះគុណព្រះអង្គជារៀងរហូត!៕
ព្រលឹងរបស់ខ្ញុំអើយ ចូរភ្ញាក់ឡើង! ពិណបុរាណ និងពិណហាបអើយ ចូរភ្ញាក់ឡើង! ខ្ញុំនឹងដាស់អរុណឲ្យភ្ញាក់ឡើង!
មនុស្សអាក្រក់ត្រូវបានផ្ដួលរំលំដោយសារតែសេចក្ដីអាក្រក់របស់ខ្លួន រីឯមនុស្សសុចរិតមានទីជ្រកកោន សូម្បីតែក្នុងពេលដែលគាត់ស្លាប់។
ពួកមនុស្សស្លាប់របស់អ្នកនឹងមានជីវិតរស់ សាកសពរបស់គេនឹងក្រោកឡើង។ ពួកអ្នកដែលរស់នៅក្នុងធូលីអើយ ចូរភ្ញាក់ឡើង ហើយស្រែកហ៊ោសប្បាយ! ដ្បិតទឹកសន្សើមរបស់អ្នក ប្រៀបដូចជាទឹកសន្សើមពេលព្រលឹម ហើយផែនដីនឹងបញ្ចេញព្រលឹងមនុស្សស្លាប់មក។
រីឯអ្នកវិញ ចូរទៅរហូតដល់ចុងបញ្ចប់ចុះ! ដ្បិតអ្នកនឹងសម្រាក ហើយឈរឡើងនៅក្នុងចំណែករបស់អ្នកនៅគ្រាចុងបញ្ចប់”៕៚
ហេតុនេះហើយបានជាចិត្តរបស់ទូលបង្គំអរសប្បាយ អណ្ដាតរបស់ទូលបង្គំត្រេកអរ ហើយលើសពីនេះទៅទៀត រូបកាយរបស់ទូលបង្គំក៏នឹងរស់នៅក្នុងសេចក្ដីសង្ឃឹមដែរ។