Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 108:1 - ព្រះគម្ពីរខ្មែរសាកល

1 ឱ​ព្រះ​អើយ ចិត្ត​របស់ទូលបង្គំ​នៅស្ថិតស្ថេរ​; ទូលបង្គំ​នឹង​ច្រៀង ហើយ​សរសើរតម្កើង​អស់ពី​ព្រលឹង​របស់ទូលបង្គំ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 ឱ​ព្រះ‌អង្គ​អើយ ចិត្ត​ទូល‌បង្គំ​បាន​តាំង​នៅ​មាំ​ហើយ ទូល‌បង្គំ​នឹង​ច្រៀង ទូល‌បង្គំ​នឹង​ស្មូត្រ​ជា​ទំនុក ដោយ‌សារ​កិត្តិយស​របស់​ទូល‌បង្គំ​ដែរ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 ឱ​ព្រះ‌ជាម្ចាស់​អើយ ទូលបង្គំ ត្រៀម​ចិត្ត​គំនិត​ជា​ស្រេច! ទូលបង្គំ​នឹង​ច្រៀង ទូលបង្គំ​នឹង​ស្មូត្រ​ទំនុកតម្កើង អស់​ពី​ដួង​ចិត្ត!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 ឱ​ព្រះ‌អង្គ​អើយ ចិត្ត​ទូលបង្គំ​បាន​តាំង​នៅ​មាំ​ហើយ ទូលបង្គំ​នឹង​ច្រៀង អើ នឹង​ច្រៀង​សរសើរ ដោយ‌សារ​កិត្តិយស​របស់​ទូលបង្គំ​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

1 ឱ​អុលឡោះ​អើយ ខ្ញុំ ត្រៀម​ចិត្ត​គំនិត​ជា​ស្រេច! ខ្ញុំ​នឹង​ច្រៀង ខ្ញុំ​នឹង​ច្រៀង គីតាបសាបូរ​អស់​ពី​ដួង​ចិត្ត!

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 108:1
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ដរាបណា​ខ្ញុំ​នៅមាន​ជីវិត ខ្ញុំ​នឹង​ច្រៀង​ទៅកាន់​ព្រះយេហូវ៉ា ដរាបណា​នៅតែ​មាន​ខ្ញុំ​នៅឡើយ ខ្ញុំ​នឹង​ច្រៀងសរសើរតម្កើង​ព្រះ​របស់ខ្ញុំ​។


ទូលបង្គំ​នឹង​អរព្រះគុណ​ព្រះអង្គ​អស់ពី​ចិត្ត ទូលបង្គំ​នឹង​ច្រៀងសរសើរតម្កើង​ព្រះអង្គ​នៅមុខ​បណ្ដា​ព្រះ​ដទៃ​!


មាត់​របស់ខ្ញុំ​នឹង​ថ្លែង​ពាក្យសរសើរតម្កើង​ព្រះយេហូវ៉ា​។ ចូរឲ្យ​គ្រប់ទាំង​សាច់​ថ្វាយពរ​ព្រះនាម​ដ៏វិសុទ្ធ​របស់ព្រះអង្គ ជារៀងរហូតអស់កល្បជានិច្ច​!​៕


ហេតុនេះហើយបានជា​ចិត្ត​របស់ទូលបង្គំ​អរសប្បាយ ព្រលឹង​របស់ទូលបង្គំ​ត្រេកអរ ហើយ​រូបកាយ​ទូលបង្គំ​ក៏​រស់នៅ​ដោយ​សុខដុមរមនា​;


ដើម្បីឲ្យ​ព្រលឹង​របស់ទូលបង្គំ​បាន​ច្រៀងសរសើរតម្កើង​ព្រះអង្គ គឺ​មិន​នៅស្ងៀម​ឡើយ​។ ព្រះយេហូវ៉ា​ដ៏ជា​ព្រះ​នៃទូលបង្គំ​អើយ ទូលបង្គំ​នឹង​អរព្រះគុណ​ព្រះអង្គ​ជារៀងរហូត​!​៕


ខ្ញុំ​នឹង​ថ្វាយពរ​ព្រះយេហូវ៉ា​គ្រប់ពេលវេលា ពាក្យសរសើរតម្កើង​ព្រះអង្គ​នៅក្នុង​មាត់​ខ្ញុំ​ជានិច្ច​។


សូមឲ្យ​ព្រះ​ក្រោកឡើង សូមឲ្យ​ខ្មាំងសត្រូវ​របស់ព្រះអង្គ​ត្រូវបាន​កម្ចាត់កម្ចាយ សូមឲ្យ​អ្នកដែល​ស្អប់​ព្រះអង្គ​រត់គេច​ពី​ព្រះភក្ត្រ​របស់ព្រះអង្គ​។


មាត់​របស់ទូលបង្គំ​នឹង​ថ្លែង​សេចក្ដីសុចរិតយុត្តិធម៌​របស់ព្រះអង្គ និង​សេចក្ដីសង្គ្រោះ​របស់ព្រះអង្គ​វាល់ព្រឹកវាល់ល្ងាច ទោះបីជា​ទូលបង្គំ​មិន​ដឹង​ចំនួន​ក៏ដោយ​។


មាត់​របស់ទូលបង្គំ​ពេញ​ដោយ​ពាក្យសរសើរតម្កើង វាល់ព្រឹកវាល់ល្ងាច ទូលបង្គំនឹងថ្លែងអំពី​សិរីរុងរឿង​របស់ព្រះអង្គ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម