ឱព្រះអើយ ទូលបង្គំនឹងច្រៀងចម្រៀងថ្មីទៅកាន់ព្រះអង្គ ទូលបង្គំនឹងច្រៀងសរសើរតម្កើងព្រះអង្គដោយពិណបុរាណខ្សែដប់!
ទំនុកតម្កើង 150:4 - ព្រះគម្ពីរខ្មែរសាកល ចូរសរសើរតម្កើងព្រះអង្គដោយក្រាប់ និងការរាំសប្បាយ ចូរសរសើរតម្កើងព្រះអង្គដោយគ្រឿងតន្ត្រីមានខ្សែ និងខ្លុយ! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចូរសរសើរតម្កើងព្រះអង្គដោយវាយក្រាប់ ហើយលោតកញ្ឆេង ចូរសរសើរតម្កើងព្រះអង្គ ដោយប្រដាប់មានខ្សែ និងខ្លុយ! ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរសរសើរតម្កើងព្រះអង្គ ដោយវាយក្រាប់ និងរាំរបាំ! ចូរសរសើរតម្កើងព្រះអង្គ ដោយវាយឃឹម និងផ្លុំខ្លុយ! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរសរសើរដល់ទ្រង់ដោយវាយក្រាប់ ហើយលោតកញ្ឆេង ចូរសរសើរទ្រង់ដោយប្រដាប់មានខ្សែ ហើយនឹងខ្លុយ អាល់គីតាប ចូរសរសើរតម្កើងទ្រង់ ដោយវាយក្រាប់ និងរាំរបាំ! ចូរសរសើរតម្កើងទ្រង់ ដោយវាយឃឹម និងផ្លុំខ្លុយ! |
ឱព្រះអើយ ទូលបង្គំនឹងច្រៀងចម្រៀងថ្មីទៅកាន់ព្រះអង្គ ទូលបង្គំនឹងច្រៀងសរសើរតម្កើងព្រះអង្គដោយពិណបុរាណខ្សែដប់!
សូមឲ្យពួកគេសរសើរតម្កើងព្រះនាមរបស់ព្រះអង្គដោយការរាំសប្បាយ សូមឲ្យពួកគេច្រៀងសរសើរតម្កើងព្រះអង្គដោយក្រាប់ និងពិណហាប!
ចូរអរព្រះគុណដល់ព្រះយេហូវ៉ាដោយពិណហាប ចូរច្រៀងសរសើរតម្កើងព្រះអង្គដោយពិណបុរាណខ្សែដប់!
អស់ទាំងព្រះពស្ត្ររបស់ព្រះករុណា ជាជ័រល្វីងទេស ក្រឹស្នា និងឈើអែម; គ្រឿងតន្ត្រីមានខ្សែមកពីវិមានភ្លុក ធ្វើឲ្យព្រះករុណាអរសប្បាយ។
ព្រះយេហូវ៉ានឹងសង្គ្រោះខ្ញុំ ដូច្នេះពួកយើងនឹងលេងភ្លេងដោយគ្រឿងតន្ត្រីមានខ្សែ នៅដំណាក់របស់ព្រះយេហូវ៉ា ក្នុងអស់ទាំងថ្ងៃនៃជីវិតរបស់ពួកយើង”។