Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 150:4 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 ចូរ​សរសើរ​តម្កើង​ព្រះអង្គ ដោយ​វាយ​ក្រាប់ និង​រាំ​របាំ! ចូរ​សរសើរ​តម្កើង​ព្រះអង្គ ដោយ​វាយ​ឃឹម និង​ផ្លុំ​ខ្លុយ!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

4 ចូរ​សរសើរតម្កើង​ព្រះអង្គ​ដោយ​ក្រាប់ និង​ការរាំសប្បាយ ចូរ​សរសើរតម្កើង​ព្រះអង្គ​ដោយ​គ្រឿងតន្ត្រីមានខ្សែ និង​ខ្លុយ​!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 ចូរ​សរសើរ​តម្កើង​ព្រះ‌អង្គ​ដោយ​វាយ​ក្រាប់ ហើយ​លោត​កញ្ឆេង ចូរ​សរសើរ​តម្កើងព្រះ‌អង្គ ដោយ​ប្រដាប់​មាន​ខ្សែ និង​ខ្លុយ!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 ចូរ​សរសើរ​ដល់​ទ្រង់​ដោយ​វាយ​ក្រាប់ ហើយ​លោត‌កញ្ឆេង ចូរ​សរសើរ​ទ្រង់​ដោយ​ប្រដាប់​មាន​ខ្សែ ហើយ​នឹង​ខ្លុយ

សូមមើលជំពូក ចម្លង

អាល់គីតាប

4 ចូរ​សរសើរ​តម្កើង​ទ្រង់ ដោយ​វាយ​ក្រាប់ និង​រាំ​របាំ! ចូរ​សរសើរ​តម្កើង​ទ្រង់ ដោយ​វាយ​ឃឹម និង​ផ្លុំ​ខ្លុយ!

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 150:4
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួក​គេ​ស្រែក​ច្រៀង​តាម​សំឡេង​ស្គរ និង​ពិណ ហើយ​សប្បាយ​រីក‌រាយ​នឹង​សំឡេង​ប៉ី។


ពិណ​របស់​ខ្ញុំ​លេង​បាន​តែ​បទ​ទំនួញ សំឡេង​ប៉ី​របស់​ខ្ញុំ​បាន​ត្រឹម​តែ​កំដរ អស់​អ្នក​ដែល​យំ​កាន់​ទុក្ខ​ប៉ុណ្ណោះ។


ឱ​ព្រះ‌ជាម្ចាស់​អើយ ទូលបង្គំ​សូម​ច្រៀង​បទ​ថ្មី​ថ្វាយ​ព្រះអង្គ ទូលបង្គំ​ស្មូត្រ​ទំនុកតម្កើង ថ្វាយ​ព្រះអង្គ ដោយ​លេង​ឃឹម​កំដរ​ផង។


ចូរ​នាំ​គ្នា​រាំ​សរសើរ​តម្កើង​ព្រះអង្គ ចូរ​នាំ​គ្នា​ស្មូត្រ​ទំនុកតម្កើង ថ្វាយ​ព្រះអង្គ ដោយ​វាយ​ក្រាប់ និង​ដេញ​ពិណ!


ចូរ​លើក​តម្កើង​ព្រះ‌អម្ចាស់ ដោយ​សំឡេង​ពិណ ចូរ​ស្មូត្រ​ទំនុកតម្កើង ព្រះអង្គ ទាំង​លេង​ចាប៉ី​ខ្សែ​ដប់​កំដរ​ផង។


ព្រះ‌ភូសា​របស់​ព្រះអង្គ​ក្រអូប​ទៅ​ដោយ ក្លិន​ប្រេង​ទេព្វិរូ និង​ខ្លឹមចន្ទន៍‌ក្រស្នា មាន​ក្រុម​តន្ត្រី​ប្រគំ​ភ្លេង​ថ្វាយ​ព្រះអង្គ នៅ​ក្នុង​ប្រាសាទ​ដែល​រចនា​អំពី​ភ្លុក​ដំរី។


ដោយ​លេង​ឃឹម ដេញ​ចាប៉ី និង​ដេញ​ពិណ។


ពេល​នោះ ព្យាកា‌រិនី​ម៉ារាម ដែល​ជា​បង​ស្រី​របស់​លោក​អើរ៉ុន​ក៏​កាន់​ក្រាប់ ហើយ​ស្ត្រីៗ​ទាំង​អស់​ក៏​ចេញ​ទៅ​តាម​គាត់ ទាំង​វាយ​ក្រាប់ និង​នាំ​គ្នា​រាំ។


ឱ​ព្រះ‌អម្ចាស់​អើយ ព្រះអង្គ​បាន​សង្គ្រោះ​ទូលបង្គំ យើង​ខ្ញុំ​នឹង​ប្រគំ​តូរ្យ‌តន្ត្រី នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះអង្គ ជា​រៀង​រាល់​ថ្ងៃ អស់​មួយ​ជីវិត​យើង​ខ្ញុំ»។


ព្រះ‌ជា‌អម្ចាស់​នៃ​ខ្ញុំ​ជា​កម្លាំង​របស់​ខ្ញុំ ព្រះអង្គ​ប្រទាន​ឲ្យ​ខ្ញុំ​រត់​លឿន​ដូច​ឈ្លូស ព្រះអង្គ​ប្រទាន​ឲ្យ​ខ្ញុំ​ដើរ​នៅ​លើ​ទី​ខ្ពស់ៗ។ ទំនុក​របស់​គ្រូ​ចម្រៀង ប្រគំ​ដោយ​តន្ត្រី​ដែល​មាន​ខ្សែ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម