ចូរបណ្ដេញមនុស្សចំអកឡកឡឺយចេញ នោះទំនាស់នឹងចេញទៅ ហើយការប្រកែកគ្នា និងសេចក្ដីអាម៉ាស់ក៏លែងមានដែរ។
ទំនុកតម្កើង 15:3 - ព្រះគម្ពីរខ្មែរសាកល មិនមួលបង្កាច់ដោយអណ្ដាត មិនប្រព្រឹត្តការអាក្រក់ដល់អ្នកជិតខាង ហើយក៏មិនលើកយកការត្មះតិះដៀលទាស់នឹងមិត្តភក្ដិរបស់ខ្លួនដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ជាអ្នកដែលមិននិយាយមួលបង្កាច់ដោយអណ្ដាត ហើយមិនធ្វើអាក្រក់ដល់មិត្តសម្លាញ់ ក៏មិនហែកកេរ្តិ៍ទាស់នឹងអ្នកជិតខាងខ្លួនឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេមិននិយាយមួលបង្កាច់ មិនប្រព្រឹត្តអំពើអាក្រក់ចំពោះមិត្តភក្ដិរបស់ខ្លួន ហើយក៏មិនបង្អាប់បង្អោនកិត្តិយស បងប្អូនរួមជាតិរបស់ខ្លួនដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ជាអ្នកដែលមិនពោលបង្កាច់ដោយអណ្តាត ឬធ្វើអាក្រក់ដល់មិត្រសំឡាញ់ ឬយករឿងបកកេរពីអ្នកជិតខាងខ្លួនឡើយ អាល់គីតាប គេមិននិយាយមួលបង្កាច់ មិនប្រព្រឹត្តអំពើអាក្រក់ចំពោះមិត្តភក្ដិរបស់ខ្លួន ហើយក៏មិនបង្អាប់បង្អោនកិត្តិយស បងប្អូនរួមជាតិរបស់ខ្លួនដែរ។ |
ចូរបណ្ដេញមនុស្សចំអកឡកឡឺយចេញ នោះទំនាស់នឹងចេញទៅ ហើយការប្រកែកគ្នា និងសេចក្ដីអាម៉ាស់ក៏លែងមានដែរ។
ដូចដែលផ្ទៃមេឃខ្ពស់យ៉ាងណា ហើយផែនដីជ្រៅយ៉ាងណា ព្រះទ័យរបស់ស្ដេចក៏វាស់ស្ទង់មិនបានយ៉ាងនោះដែរ។
មានពរហើយ មនុស្សដែលប្រព្រឹត្តយ៉ាងនោះ កូនមនុស្សដែលកាន់ខ្ជាប់នូវសេចក្ដីនោះ ជាអ្នកដែលរក្សាថ្ងៃសប្ប័ទឥតបង្អាប់ឡើយ ក៏រក្សាដៃរបស់ខ្លួនពីការធ្វើអំពើអាក្រក់ណាមួយផង”។
ដោយហេតុនេះ អ្វីៗទាំងអស់ដែលអ្នករាល់គ្នាចង់ឲ្យគេប្រព្រឹត្តដល់អ្នករាល់គ្នា ចូរប្រព្រឹត្តដល់គេយ៉ាងនោះដែរ។ ជាការពិត នេះជាសេចក្ដីបង្រៀនរបស់ក្រឹត្យវិន័យ និងគម្ពីរព្យាការី។
មនុស្សមួលបង្កាច់ មនុស្សស្អប់ព្រះ មនុស្សព្រហើន មនុស្សក្រអឺតក្រទម មនុស្សអួតបំប៉ោង មនុស្សបង្កើតអំពើអាក្រក់ មនុស្សមិនស្ដាប់បង្គាប់ឪពុកម្ដាយ
កុំតបសងនឹងការអាក្រក់ដោយការអាក្រក់ឡើយ; ចូរគិតគូរធ្វើការល្អនៅចំពោះមនុស្សទាំងអស់។
សេចក្ដីស្រឡាញ់មិនប្រព្រឹត្តការអាក្រក់ដល់អ្នកជិតខាងឡើយ ដោយហេតុនេះ សេចក្ដីស្រឡាញ់ជាការបំពេញក្រឹត្យវិន័យឲ្យសម្រេច។
កុំឲ្យមួលបង្កាច់អ្នកណា កុំឲ្យឈ្លោះប្រកែក ត្រូវឲ្យមានចិត្តសប្បុរស ឲ្យសម្ដែងសេចក្ដីសុភាពរាបសាទាំងស្រុងដល់មនុស្សទាំងអស់។
បងប្អូនអើយ កុំមួលបង្កាច់គ្នាទៅវិញទៅមកឡើយ។ អ្នកដែលមួលបង្កាច់បងប្អូន ឬវិនិច្ឆ័យបងប្អូនរបស់ខ្លួន អ្នកនោះកំពុងមួលបង្កាច់ក្រឹត្យវិន័យ ហើយកំពុងវិនិច្ឆ័យក្រឹត្យវិន័យហើយ។ ប្រសិនបើអ្នកវិនិច្ឆ័យក្រឹត្យវិន័យ អ្នកមិនមែនជាអ្នកធ្វើតាមក្រឹត្យវិន័យទេ គឺជាចៅក្រមវិញ។
អ្នកដ៏ជាទីស្រឡាញ់អើយ កុំត្រាប់តាមការអាក្រក់ឡើយ គឺចូរត្រាប់តាមការល្អវិញ។ អ្នកដែលធ្វើល្អ ជារបស់ព្រះ រីឯអ្នកដែលធ្វើអាក្រក់ មិនដែលឃើញព្រះឡើយ។