បល្ល័ង្កនោះនឹងត្រូវបានតាំងឡើងឲ្យនៅជារៀងរហូតដូចជាព្រះចន្ទ គឺដូចជាសាក្សីស្មោះត្រង់នៅលើមេឃ”។ សេឡា
ទំនុកតម្កើង 148:6 - ព្រះគម្ពីរខ្មែរសាកល ព្រះអង្គទ្រង់ធ្វើឲ្យរបស់ទាំងនោះស្ថិតស្ថេរជារៀងរហូតអស់កល្បជានិច្ច; ព្រះអង្គបានប្រទានបទបញ្ញត្តិដែលមិនផុតទៅឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គបានតាំងរបស់ទាំងនោះ ឲ្យនៅជាប់អស់កល្បជានិច្ច ព្រះអង្គបានដាក់ចេញជាច្បាប់ ហើយច្បាប់នោះមិនអាចកន្លងបាត់ឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គបានតាំងអ្វីៗទាំងអស់ ឲ្យនៅស្ថិតស្ថេរជានិច្ចរហូតតទៅ ព្រះអង្គបានដាក់វិន័យមួយ ដែលមិនប្រែប្រួលឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់បានតាំងរបស់ទាំងនោះឲ្យនៅអស់កល្បជានិច្ច ទ្រង់បានដាក់ច្បាប់ហើយ ជាច្បាប់ ដែលរបស់ទាំងនោះនឹងមិនប្រព្រឹត្តរំលងឡើយ អាល់គីតាប ទ្រង់បានតាំងអ្វីៗទាំងអស់ ឲ្យនៅស្ថិតស្ថេរជានិច្ចរហូតតទៅ ទ្រង់បានដាក់ហ៊ូកុំមួយ ដែលមិនប្រែប្រួលឡើយ។ |
បល្ល័ង្កនោះនឹងត្រូវបានតាំងឡើងឲ្យនៅជារៀងរហូតដូចជាព្រះចន្ទ គឺដូចជាសាក្សីស្មោះត្រង់នៅលើមេឃ”។ សេឡា
ព្រះយេហូវ៉ាទ្រង់គ្រងរាជ្យ ព្រះអង្គបានពាក់ភាពឧត្ដុង្គឧត្ដមជាព្រះពស្ត្រ! ព្រះយេហូវ៉ាបានពាក់ភាពឧត្ដុង្គឧត្ដមជាព្រះពស្ត្រ ហើយក្រវាត់អង្គទ្រង់ដោយព្រះចេស្ដា នោះពិភពលោកក៏ត្រូវបានតាំងឡើងឥតរង្គើឡើយ។
“ដ្បិតការនេះដូចជាទឹកជំនន់នៅគ្រាណូអេដល់យើង គឺដូចដែលយើងបានស្បថថា ទឹកជំនន់នៅគ្រាណូអេនឹងមិនគ្របលើផែនដីទៀតយ៉ាងណា យើងក៏បានស្បថថា យើងនឹងមិនខឹងនឹងអ្នក ឬស្ដីបន្ទោសអ្នកយ៉ាងនោះដែរ។