ពេលនោះ ប្រជាជាតិនានានឹងកោតខ្លាចព្រះនាមរបស់ព្រះយេហូវ៉ា ហើយអស់ទាំងស្ដេចនៃផែនដីក៏កោតខ្លាចសិរីរុងរឿងរបស់ព្រះអង្គដែរ;
ទំនុកតម្កើង 148:11 - ព្រះគម្ពីរខ្មែរសាកល បណ្ដាស្ដេចនៃផែនដី និងជាតិសាសន៍ទាំងអស់អើយ បណ្ដាមេដឹកនាំ និងអស់ទាំងចៅក្រមនៃផែនដីអើយ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ៙ ស្តេចនៅផែនដី និងប្រជារាស្ត្រទាំងឡាយ អ្នកធំ និងអ្នកគ្រប់គ្រងនៅផែនដី ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្ដេចទាំងឡាយនៅផែនដី ព្រមទាំងប្រជារាស្ត្រ អ្នកដឹកនាំ និងអ្នកគ្រប់គ្រងទាំងប៉ុន្មាននៅផែនដី ចូរសរសើរតម្កើងព្រះអង្គ! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អស់ទាំងស្តេចនៅផែនដី នឹងបណ្តាជនទាំងឡាយ ពួកអ្នកធំៗ នឹងពួកចៅក្រមនៅផែនដី អាល់គីតាប ស្ដេចទាំងឡាយនៅផែនដី ព្រមទាំងប្រជារាស្ត្រ អ្នកដឹកនាំ និងអ្នកគ្រប់គ្រងទាំងប៉ុន្មាននៅផែនដី ចូរសរសើរតម្កើងទ្រង់! |
ពេលនោះ ប្រជាជាតិនានានឹងកោតខ្លាចព្រះនាមរបស់ព្រះយេហូវ៉ា ហើយអស់ទាំងស្ដេចនៃផែនដីក៏កោតខ្លាចសិរីរុងរឿងរបស់ព្រះអង្គដែរ;
ព្រះអម្ចាស់នៃទូលបង្គំអើយ ប្រជាជាតិទាំងអស់ដែលព្រះអង្គបានបង្កើត នឹងមកថ្វាយបង្គំនៅចំពោះព្រះអង្គ ព្រមទាំងលើកតម្កើងសិរីរុងរឿងដល់ព្រះនាមរបស់ព្រះអង្គផង។
ស្ដេចនឹងធ្វើជាឪពុកចិញ្ចឹមរបស់អ្នក ហើយមហេសីនឹងធ្វើជាមេដោះរបស់អ្នក; ពួកគេនឹងក្រាបមុខដល់ដីនៅចំពោះអ្នក ហើយលិទ្ធធូលីនៅជើងរបស់អ្នក។ ពេលនោះ អ្នកនឹងដឹងថា យើងជាយេហូវ៉ា។ អ្នកដែលទន្ទឹងរង់ចាំយើងនឹងមិនអាម៉ាស់មុខឡើយ”។
ប្រជាជាតិនានានឹងដើរចុះដើរឡើងដោយពន្លឺរបស់ទីក្រុងនោះ ហើយបណ្ដាស្ដេចនៃផែនដីនឹងនាំសិរីរុងរឿងរបស់ខ្លួនមកក្នុងទីក្រុងនោះ។