Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 148:11 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 អស់​ទាំង​ស្តេច​នៅ​ផែនដី នឹង​បណ្តាជន​ទាំង‌ឡាយ ពួក​អ្នក​ធំៗ នឹង​ពួក​ចៅ‌ក្រម​នៅ​ផែនដី

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

11 បណ្ដា​ស្ដេច​នៃ​ផែនដី និង​ជាតិសាសន៍​ទាំងអស់​អើយ បណ្ដា​មេដឹកនាំ និង​អស់ទាំង​ចៅក្រម​នៃ​ផែនដី​អើយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 ៙ ស្តេច​នៅ​ផែនដី និង​ប្រជា‌រាស្ត្រ​ទាំង‌ឡាយ អ្នក​ធំ និង​អ្នក​គ្រប់​គ្រង​នៅ​ផែនដី

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 ស្ដេច​ទាំង‌ឡាយ​នៅ​ផែនដី ព្រម​ទាំង​ប្រជា‌រាស្ត្រ អ្នក​ដឹក​នាំ និង​អ្នក​គ្រប់‌គ្រង​ទាំង​ប៉ុន្មាន​នៅ​ផែនដី ចូរ​សរសើរ​តម្កើង​ព្រះអង្គ!

សូមមើលជំពូក ចម្លង

អាល់គីតាប

11 ស្ដេច​ទាំង‌ឡាយ​នៅ​ផែនដី ព្រម​ទាំង​ប្រជា‌រាស្ត្រ អ្នក​ដឹក​នាំ និង​អ្នក​គ្រប់‌គ្រង​ទាំង​ប៉ុន្មាន​នៅ​ផែនដី ចូរ​សរសើរ​តម្កើង​ទ្រង់!

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 148:11
12 ការដាក់ឲ្យឆ្លើយតបគ្នា  

យ៉ាង​នោះ ពួក​សាសន៍​ដទៃ​នឹង​កោត‌ខ្លាច ដល់​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ហើយ​អស់​ទាំង​ស្តេច​នៅ​ផែនដី​នឹង​ក្រែង​ខ្លាច ដល់​សិរី‌ល្អ​នៃ​ទ្រង់


ឱ​ព្រះ‌អម្ចាស់​អើយ អស់​ទាំង​សាសន៍​ដែល​ទ្រង់​បាន​បង្កើត គេ​នឹង​មក​ក្រាប​ថ្វាយ‌បង្គំ​នៅ​ចំពោះ​ទ្រង់ ហើយ​គេ​នឹង​លើក​ដំកើង​ព្រះ‌នាម​ទ្រង់


ពួក​មហា‌ក្សត្រ​នឹង​ធ្វើ​ជា​ឪពុក​ចិញ្ចឹម​ឯង ហើយ​ពួក​អគ្គ‌មហេសី​នឹង​ធ្វើ​ជា​ម្តាយ​បំបៅ​ឯង គេ​នឹង​ក្រាប​ផ្កាប់​មុខ​ដល់​ដី​នៅ​មុខ​ឯង ហើយ​នឹង​លិទ្ធ​ធូលី​ដី​ដែល​ជាប់​ជើង​ឯង នោះ​ឯង​នឹង​ដឹង​ថា អញ​នេះ​ជា​ព្រះ‌យេហូវ៉ា ហើយ​អស់​អ្នក​ដែល​សង្ឃឹម​ដល់​អញ​នឹង​មិន​ត្រូវ​ខ្មាស​ឡើយ។


អស់​ទាំង​សាសន៍​នឹង​មូល​គ្នា​មក​ឯ​ពន្លឺ​របស់​ឯង ហើយ​ស្តេច​ទាំង​ប៉ុន្មាន​នឹង​មក​ឯ​រស្មី​ដែល​ភ្លឺ​ចេញ​ពី​ឯង ក្នុង​កាល​ដែល​ឯង​រះ​ឡើង


អស់​ទាំង​សាសន៍​នឹង​ដើរ​ក្នុង​ពន្លឺ​ក្រុង​នោះ អស់​ទាំង​ស្តេច​នៅ​ផែនដី ក៏​យក​សិរី​នៃ​ខ្លួន​មក​ទុក​ក្នុង​ក្រុង​នោះ​ដែរ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម